អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយធនាគារ ហត្ថា ផ្តល់សេវាបង់សងប្រាក់កម្ចីកាន់តែងាយស្រួល និងមានប្រសិទ្ធភាព


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងសហការជាមួយធនាគារ ហត្ថា ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់សេវាបង់សងប្រាក់កម្ចីកាន់តែរហ័ស ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយធនាគារ ហត្ថា ផ្តល់សេវាបង់សងប្រាក់កម្ចីកាន់តែងាយស្រួលដល់អតិថិជន

គំនិត​ផ្តួច​ផ្តើមនៃកិច្ចសហប្រតិបត្តិការ​នេះ ត្រូវ​បានដាក់​ដំណើរការ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅការិយាល័យ​កណ្តាល​​របស់​ ក្រុមហ៊ុន​ ទ្រូម៉ាន់នី ដែល​មាន​ទីតាំង​ស្ថិត​នៅតាម​បណ្តោយ​​​មហា​វិថី​ព្រះ​នរោត្តម នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២៤ ខែ​មីនា ឆ្នាំ​២០២២ ​នេះ។

ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមពី​លោកឧកញ៉ា ហួត អៀងតុង ប្រធាន​អគ្គនាយក​​នៃ​ធនាគារ ហត្ថា រួម​ជាមួយ​នឹង​​​លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ធសាស្រ្ត​​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី។

លោកឧកញ៉ា ហួត អៀងតុង ប្រធាន​អគ្គនាយក​​នៃ​ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា៖ «ក្នុងនាមជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែលទទួលបានការកោត​សរសើរ និង​​ការគាំទ្រ​ដោយ​ធនាគារ​ ក្រុង​ស្រ៊ី ដែលជា​ធនាគារ​ដ៏ល្បីឈ្មោះ​មួយនៅក្នុង​តំបន់ ធនាគារ​ ហត្ថា​ ពិតជាមាន​មោទនភាព​ដែល​អាច​ផ្តល់​សេវា​ថ្មី​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់អតិថិជន​របស់​ខ្លួន ក៏ដូចជា​អតិថិជនរបស់​ក្រុមហ៊ុន​ ទ្រូម៉ាន់នី​ នៅកម្ពុជា”។ 

លោក​បាន​បន្ថែមទៀតថា៖ «ខ្ញុំពិត​ជា​ជឿ​ជាក់ថា តាម​រយៈ​ភាព​ជាដៃគូ​នេះ យើង​អាច​ផ្តល់ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​យ៉ាងទូលំ​ទូលាយ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​អតិថិជនរបស់​យើង។ សំខាន់ជាង​នេះ វា​ក៏​នឹងក្លាយទៅជាផ្នែកមួយក្នុងការ​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​​​កម្ពុជា និងបង្កើន​លទ្ធភាព​ជូនអតិថិជនឱ្យទទួល​បាន​សេវា​ហិរញ្ញវត្ថុ​លឿន​រហ័ស និង​មាន​សុត្ថិភាពខ្ពស់​នៅទូទាំង​ប្រទេស​ផងដែរ»។

លោក​ស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ប្រសាសន៍ថា៖ «ក្រុមហ៊ុន ទ្រូម៉ាន់នី តែង​តែ​ស្វែង​រក​មធ្យោបាយ​ថ្មីៗ​ដើម្បីជួយ​ដល់​អតិថិជន​របស់​យើង ព្រមទាំង​ក្រុមហ៊ុនជាដៃគូ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក។ ដូចគ្នាទៅនឹង​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែរ ធនាគារ​ ហត្ថា គឺជាក្រុមហ៊ុនអន្តរជាតិដែលមាន​កំណត់​ត្រា​​និង​ប្រវត្តិ​ដ៏​ល្អក្នុងការបម្រើសេវាជូនអតិថិជន។ ហើយជាពិសេសជាងនេះទៀតនោះ យើង​មានក្តី​រីក​រាយ​ដែលអាច​ផ្តល់​សេវា​​បន្ថែមទៀត​ទៅ​កាន់​អតិថិជន​របស់​ធនាគារ ហត្ថា»។

សេវា​ថ្មី​នេះ​ដែលនឹង​ផ្តល់​លទ្ធភាព​ឱ្យ​អតិថិជន​​របស់​ធនាគារ ហត្ថា បង់​សង​ប្រាក់​កម្ចី​របស់ខ្លួន​តាម​រយៈ​​កម្មវិធី TrueMoney Wallet និង​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី នៅទូទាំង​ប្រទេស​នោះ នឹង​ដាក់​ដំណើរ​ការ​ចាប់ពីថ្ងៃ​នេះ​តទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥សម័យកាល» ជ្រើសរើសអ្នកសារព័ត៌មានទាំង ១៤រូប

ព័ត៌មាន
អ្នកសារព័ត៌មានចំនួន ១៤ រូប នៅ ៥ សម័យកាលផ្សេងគ្នា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ២០១០ ត្រូវបានជ្រើសរើសក្នុងការផ្តល់នូវ «ពានរង្វាន…

បណ្ណនិម្មិតអេស៊ីលីដាអាចប្រើសម្រាប់ទិញទំនិញតាមអនឡាញទាំងក្នុង និងក្រៅប្រទេស

ព័ត៌មាន
ក្រោយពីបានដាក់ឲ្យប្រើប្រាស់នូវបណ្ណនិម្មិតអេស៊ីលីដា ដែលជាប្រភេទបណ្ណវីសាថ្មីនោះ អតិថិជនពិតជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីបណ្ណនិម្មិតនេះ ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ