បញ្ជីធ្វើដំណើរសុវត្ថិភាព

អឺរ៉ុបជ្រើសយកប្រទេសអាស៊ានចំនួន២ ក្នុងចំណោម៨ប្រទេសដាក់ក្នុងបញ្ជីការធ្វើដំណើរសុវត្ថិភាព


សហភាពអឺរ៉ុបថ្មីៗនេះ បានសម្រេចជ្រើសរើសយកចំនួនប្រទេសតិចតួចប៉ុណ្ណោះ ដើម្បីដាក់ចូលក្នុងបញ្ជីសម្រាប់ការធ្វើដំណើរសុវត្ថិភាព ដែលអនុញ្ញាតឲ្យមានការធ្វើដំណើរ មិនចាំបាច់ អាចធ្វើដំណើរចេញចូលប្រទេសទាំងនោះបាន។ ក្នុងចំណោមប្រទេសដែលស្ថិតក្នុងបញ្ជីធ្វើដំណើរសុវត្ថិភាពរបស់សហភាពអឺរ៉ុបនោះ ក៏មានប្រទេសសមាជិកអាស៊ានចំនួនពីរផងដែរ ដែលត្រូវបានជ្រើសរើស គឺប្រទេសថៃ និង សិង្ហបុរី។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន Reuters។
អឺរ៉ុបនឹងបើកជើងមេឃ ទទួលពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងរួច (រូបភាព៖ AP)
ដោយ

សហភាពអឺរ៉ុប ថ្មីៗនេះបានសម្រេចជ្រើសរើសប្រទេសចំនួន៨ហើយ សម្រាប់ដាក់ចូលក្នុងបញ្ជីឈ្មោះប្រទេសសម្រាប់ការធ្វើដំណើរសុវត្ថិភាព។ ប្រទេសទាំង៨នោះរួមមាន អូស្ត្រាលី អ៊ីស្រាអែល នូវេសេឡង់ រវ៉ាន់ដា កូរ៉េខាងត្បូង សិង្ហបុរី ថៃ និងជប៉ុន។ ក្នុងនោះដែរ ជប៉ុន គឺជាប្រទេសមួយថ្មីចុងក្រោយគេដែលត្រូវបានអឺរ៉ុបសម្រេចដាក់ចូលក្នុងបញ្ជីធ្វើដំណើរសុវត្ថិភាពនេះ នៅចំពេលដែលជប៉ុនថ្មីៗនេះ បានសម្រុកការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនយ៉ាងលឿនរហ័ស។ ដោយឡែក អង់គ្លេសវិញ នឹងត្រូវអឺរ៉ុបគ្រោងដាក់ចូលបញ្ជីធ្វើដំណើរសុវត្ថិភាពនេះ នៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ។

ទោះយ៉ាងណា ប្រទេសនីមួយៗនៃសហភាពអឺរ៉ុប ក៏នៅតែមានជម្រើសក្នុងការទាមទារឲ្យអ្នកដំណើរដែលមកពីប្រទេសដែលស្ថិតក្នុងបញ្ជីធ្វើដំណើរសុវត្ថិភាពនោះ ត្រូវតែមានការធ្វើតេស្ដលទ្ធផលអវិជ្ជមានកូវីដ-១៩ ឬក៏តម្រូវឲ្យមានការធ្វើចត្តាឡីស័កផងដែរ។ 

ប្រទេសថៃ និងសិង្ហបុរី បានក្លាយជាប្រទេសអាស៊ាន២ ដែលអឺរ៉ុបរើសយកក្នុងបញ្ជីធ្វើដំណើរសុវត្ថិភាពនេះ ខណៈដែលប្រទេសទាំងពីរ គឺជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់អឺរ៉ុបដែរ។ ក្នុងនោះ សិង្ហបុរី គឺមានការគ្រប់គ្រងកូវីដ-១៩បានល្អគួរឲ្យកត់សម្គាល់ បើធៀបនឹងប្រទេសក្នុងតំបន់ ដោយគិតត្រឹមថ្ងៃទី ៣ មិមិថុនាចំនួនអ្នកឆ្លងប្រចាំថ្ងៃរបស់ប្រទេសនេះមានត្រឹមតួលេខពីរខ្ទង់ប៉ុណ្ណោះ រីឯប្រទេសថៃវិញហាក់មានអ្នកឆ្លងច្រើនគួរសម គឺនៅមានអ្នកឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃ ប៉ុន្ដែ រដ្ឋាភិបាលថៃបានព្យាយាមណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឡើងវិញ។ ជាក់ស្ដែង តាមផែនការ ថៃនឹងបើកកោះភូកេតទទួលភ្ញៀវទេសចរអន្តរជាតិចាប់ពីថ្ងៃទី១ ខែ កក្កដាខាងមុខនេះ ហើយអាជ្ញាធរទេសចរណ៍ថៃ ក៏រំពឹងថានឹងទទួលបានទេសចរបរទេសសរុបដល់ទៅ ជិត១៣ម៉ឺននាក់ចន្លោះពីខែកក្កដា ដល់ខែកញ្ញាឆ្នាំនេះ។

ប្រសិនបើកោះគម្រោងទទួលភ្ញៀវទេសចរអន្តរជាតិនៅកោះភូកេតនេះជោគជ័យ អាជ្ញាធរថៃ នឹងបើកដំណើរការតំបន់ទិសដៅទេសចរណ៍ចំនួន៨បន្ថែមទៀតនៅក្នុងខែបន្ដបន្ទាប់នោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កញ្ចប់ថវិកាឆ្នាំសារពើពន្ធ២០២២របស់ថៃទំហំ១០០ពាន់លានដុល្លារ បានឆ្លងផុតការអនុម័តជុំទី១ពីរដ្ឋសភាហើយ

ព័ត៌មាន
រដ្ឋសភាជាតិរបស់ថៃកាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្រេចយល់ព្រមក្នុងជុំទីមួយ លើសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ចំនួនជាង៣ទ្រីលា…

កូវីដ-១៩កំពុងរុញឲ្យម៉ាឡេស៊ីស្ថិតក្នុងក្ដីព្រួយបារម្ភកាន់តែខ្លាំង

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីកំពុងព្រួយបារម្ភជាខ្លាំង ក្រោយពីបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួនជាង៨ពាន់នាក់ ត្រឹមពេលតែ២៤ម៉ោងប៉ុណ្ណោះនៃថ្ងៃព្រហស្បតិ៍ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ