ការផ្គត់ផ្គង់វ៉ាក់សាំងនៅអាស៊ី

ធនាគារអន្តរជាតិធំៗ២រួមគ្នាផ្ដល់ថវិកា៣០០លានដុល្លារសម្រាប់ជំរុញការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងនៅអាស៊ី


ក្រោយពីមើលឃើញថា តម្រូវការវ៉ាក់សាំងមានការកើនឡើងខ្លាំង និង ការផ្តត់ផ្គង់នៅមានការខ្វះខាតច្រើន ធនាគារអន្តរជាតិដ៏ធំរបស់ចក្រភពអង់គ្លេស HSBC និង ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសម្រេចថា នឹងផ្ដល់ហិរញ្ញប្បទានរួមគ្នាចំនួន ៣០០លានដុល្លារ ដើម្បីជួយដល់ខ្សែចង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ នៅតំបន់អាស៊ី តាមរយៈការជំរុញសមត្ថភាពការផលិតវ៉ាក់សាំង។ នេះបើតាមការការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
រូបតំណាង៖ ដំណើរការផលិតវ៉ាក់សាំងកូវីដ១៩
ដោយ

គំនិត​ផ្ដួចផ្ដើម​នេះ បង្កើត​ឡើង​ស្ថិត​នៅ​ក្នុង​គម្រោងការ​ចែករំលែក​ហានិភ័យ​របស់​ធនាគារ​ទាំង​ពីរ​នេះ ដែល​បាន​ដាក់​ចេញ​កាលពី​ខែមិថុនា​ឆ្នាំ​មុន ដើម្បី​ជួយ​ផ្ដល់​មូលនិធិ​ដល់​អ្នក​ផ្គត់ផ្គង់​ឧបករណ៍​ការពារ​ការ​ឆ្លង​មេរោគ​កូ​វី​ដ ស្រប​ពេល​ដែល​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង កំពុង​ដុតដៃដុតជើង​ខ្លាំង​មែនទែន ធ្វើ​យ៉ាងណា​ឲ្យ​ការ​ផលិត​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សកលលោក ដែល​កំពុង​កើនឡើង​ខ្លាំង​។

អ្នកជំនាញ​ពី​ធនាគារ HSBC បាន​និយាយ​ថា ឥឡូវនេះ​តម្រូវការ​វ៉ាក់សាំង​គឺ​មាន​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​ឆ្ងាយ​ណាស់ ហើយ​ចំណុច​មួយ​នៃ​បញ្ហា គឺថា បណ្ដាញ​ផ្គត់ផ្គង់​និង​ចែកចាយ​ត្រូវ​តែ​បង្កើត​ឡើង​ឲ្យ​បាន​ត្រឹមត្រូវ ដែល​វា​ទាមទារ​ឲ្យ​មាន​សាច់ប្រាក់​ជា​ច្រើន​ដើម្បី​ធ្វើ​ការងារ​ទាំង​អស់នេះ​។

តាម​រយៈ​ថវិកា​ដែល​បាន​ដាក់​ចេញ​៣០០​លាន​ដុល្លារ​នោះ នឹង​ត្រូវ​ផ្ដល់​ជា​មូលនិធិ តាម​រយៈ​ការ​ផ្ដល់​កម្ចី​បែប​ពាណិជ្ជកម្ម សម្រាប់​ក្រុមហ៊ុន ដែល​បម្រើ​ក្នុង​វិស័យ​ផលិត​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​អាស៊ី ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​ជា​ច្រើន​នៅ​ទូ​ទាំង​តំបន់​នេះ កំពុង​ព្យាយាម​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ឲ្យ​វិល​មក​រក​សភាព​ធម្មតា​វិញ ហើយ​ដើម្បី​អាច​ធ្វើ​បែប​នេះ​ទៅ​បាន គេ​ចាំបាច់​ត្រូវការ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​។

ជាមួយ​គ្នា​នេះ សម្រាប់​កម្រិត​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​អាស៊ី គឺ​មាន​ភាព​ខុស​ប្លែក​គ្នា​ទៅ​តាម​ប្រទេស​នីមួយ ដោយសារ​តែ​រដ្ឋាភិបាល​អាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ទទួល​បាន​វ៉ាក់សាំង​នៅ​មាន​កម្រិត​តិចតួច ធៀប​នឹង​តម្រូវការ​មាន​ច្រើន ហើយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ​ទៀត​សោត ក៏​កំពុង​ប្រជែង​គ្នា​ក្រោម​រូបភាព​នយោបាយ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ ក្រុម​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ចំនួន​៤ ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា គឺ​អា​មេ​រិ​ក ឥណ្ឌា អូស្ត្រាលី និង​ជប៉ុន បាន​សន្យា​ប្រមែរ​ប្រមូល​ថវិកា​គ្នា ដើម្បី​ផលិត​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឲ្យ​បាន​១​ពាន់​លាន​ដូ​ស​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ី នៅ​ត្រឹម​ចុងឆ្នាំ​២០២២​ខាង​មុខ​នេះ​។ ការ​ដាក់​ចេញ​នូវ​គម្រោង​ផលិតផល​វ៉ាក់សាំង​១​ពាន់​ដូ​ស​របស់​ប្រទេស​ទាំង​៤​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ពួក​គេ​កំពុង​តែ​ព្យាយាម​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​មក​លើ​តំបន់​អាស៊ី ដ្បិតថា​កន្លង​មក ចិន​បាន​ផលិត​វ៉ាក់សាំង និង ចែកចាយ​ដល់​ប្រទេស​តូច​ៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​រួច​ទៅ​ហើយ​៕

ចុច Like Facebook Page  របស់ខេមបូណូមីស ព្រមទាំងចូលរួមជាមួយយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗលឿនរហ័ស និងមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទឹកចិត្តជួយកុមារក្នុងសហគមន៍ជួយឱ្យលោក អ៊ុក យុទ្ធ ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រ គឺជាអំពើល្អដែលជួយឱ្យលោក អ៊ុក យុទ្ធ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរ…

ការនាំចេញរបស់វៀតណាមត្រូវបានជំរុញមួយផ្នែកដោយកិច្ចព្រមព្រៀង CPTPP

ព័ត៌មាន
កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CP TPP បានជួយរុញកំណើននាំចេញរបស់វៀតណាម បើទោះបីជាមានបញ្ហាកូវីដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ