បច្ចុប្បន្នភាព កូវីដ១៩ | ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០

ឆ្លង​សហគមន៍ថ្មី ០២នាក់ទៀត; សរុបករណីឆ្លង​សហគមន៍កើនដល់ ១៩ករណី​ហើយ


នៅថ្ងៃទី០២ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​បានរក​ឃើញ​ករណី​ឆ្លង​សហគមន៍ ចំនួន ០២ករណី ថ្មីទៀត​ហើយ ដែលនាំ​ឲ្យ​ករណី​ឆ្លង​សហគមន៍​សរុប កើនឡើងដល់ ១៩ករណី​ហើយ គិតចាប់ពី​ថ្ងៃ​"ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា" មក ។
ករណីកូវីដ-១៩ នៅកម្ពុជា
ដោយ

ករណីឆ្លង​សហគមន៍ថ្មី ០២ករណី បាន​កើត​ទៅ​លើ​បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ​​ ដែលមាន​អាសយដ្ឋាន​ស្នាក់នៅ​ នៅ​សង្កាត់​វាលស្បូវ ខណ្ឌច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ធនាគារចិន​មួយ នៅក្នុងអគារកាណាឌីយ៉ា (មហាវិថី​ព្រះមុនីវង្ស) ភ្នំពេញ និង​ស្ត្រី​ជនជាតិខ្មែរ​ អាយុ​២១ឆ្នាំ ជាប្អូន​ស្រី​របស់​បុរសខាងលើ​ និងជា​​បុគ្គលិក​ធនាគារ កាថេ យូណាយធីត នៅ​ផ្លូវ​សម្ដេចប៉ាន រាជធានីភ្នំពេញ ។ 

បច្ចុប្បន្ន អ្នកជំងឺ​ទាំងពីររូបនេះ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ-សូវៀត រាជ​ធានី​ភ្នំពេញ ។ 

ដោយឡែក ធនាគារ​ កាថេ​ យូណាយធីត សាខា​នៅផ្លូវ​សម្ដេចប៉ាន ភ្នំពេញ ត្រូវ​បាន​ក្រសួង​សុខាភិបាល​​តម្រូវ​ឲ្យ​ផ្អាក​ដំណើរការ​បណ្ដោះ​អាសន្ន ១៤ថ្ងៃ គិតពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០២០​នេះទៅ ដោយ​ក្រសួង​នឹង​ចុះ​យក​វត្ថុសំណាក​បុគ្គលិក​ទាំងអស់​មកធ្វើតេស្ត និងតម្រូវ​ឲ្យ​បុគ្គលិកទាំងអស់ ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ ។ 

អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា 

គិតពីថ្ងៃ​ទី២៩ វិច្ឆិកា មកដល់​ថ្ងៃទី០២ ធ្នូ ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុបទាំងអស់ បាន ៨៧៦៦នាក់ ដោយ​ក្នុង​ចំនួននេះ មានអ្នកឆ្លង​វីរុស​កូវីដ-១៩ ចំនួន ១៩នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​ពេទ្យ​មិត្តភាព​កម្ពុជា​-សូវៀត ។ 

គិត​សរុបទូទាំងប្រទេស កម្ពុជា គិតមកទល់នឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ​២០២០ មានករណី​​ឆ្លង​កូវីដ-១៩ សរុប ៣៣១នាក់, ជា​សះស្បើយ ៣០៤នាក់ ៕




អត្ថបទបន្ទាប់


អ្នកជំនាញថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីចិនមកកម្ពុជា កំពុងហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មាន

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនទំនិញនៅកម្ពុជា នៅតែដំណើរការសកម្មភាពរបស់ខ្លួនជាធម្មតា បើទោះបីជា ពេលនេះ…

កម្ពុជានាំចេញអង្ករបាន ៦០ម៉ឺនតោន ខណៈ​ការ​នាំចេញស្រូវបានដល់ទៅជិត ១,៨ លានតោន នៅ១១ខែ ឆ្នាំ២០២០

ព័ត៌មាន
នៅរយៈពេល ១១ ខែដំបូងនៅឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៦០ម៉ឺនតោន កើនឡើងជិត១៧% និងគិតជាទឹកប្រាក់ដែលបានមកពីការនាំចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ