វិបត្តិ​នៅ​មីយ៉ាន់ម៉ា

មហាសេដ្ឋី​មីយ៉ាន់ម៉ា​អះអាងថា បាន​ផ្ដល់​សំណូក​ទៅ​ឲ្យ​ អ៊ុងសានស៊ូជី ខណៈ​ដែល​របប​យោធា​បង្កើន​ការវាយប្រហារ


មហាសេដ្ឋី​មីយ៉ាន់ម៉ា ឈ្មោះ Maung Waik បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍រដ្ឋ​ដោយ​អះអាងថា លោក​បាន​ផ្ដល់សំណូក​ជា​លុយ​សុទ្ធ ៥សែន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​លោកស្រី អ៊ុង សានស៊ូជី ដែល​ការអះអាង​នេះ​ត្រូវគេមើលឃើញថា ជា​ការប៉ុនប៉ង​ថ្មី​មួយទៀត​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​ស៊ីវិល ។ នេះបើ​តាម​ការផ្សាយ​របស់ The Guardian ។
លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា ។ រូបភាព​ឯកសារ ICJ/Frank van Beek
ដោយ

Maung Waik គឺជាមហាសេដ្ឋីរក​ស៊ី​ខាង​សំណង់​ដែលមានទំនាក់ទំនង​ជាមួយនឹង​មេដឹកនាំយោធា ។ ការចោទប្រកាន់របស់​មហាសេដ្ឋីរូបនេះ​ អាចនឹង​បើក​ផ្លូវ​ឲ្យ​របប​យោធា​ធ្វើ​ការចោទប្រកាន់ធ្ងន់ធ្ងរថែមទៀត​ទៅលើ​រូប​លោកស្រី អ៊ុង សានស៊ូជី ដែលត្រូវបាន​របប​យោធា​ចាប់ខ្លួន​តាំងពីថ្ងៃទី១ ខែកុម្ភៈមក នៅខណៈ​ដែល​កងកម្លាំង​ប្រដាប់អាវុធ​របស់​របប​យោធា​បង្កើន​ការ​ប្រើប្រាស់​កម្លាំង​បាញ់សម្លាប់​ទៅលើ​ក្រុម​អ្នក​តវ៉ា ។ 

កន្លងមក របប​យោធា​បានព្យាយាម​ដាក់ទោសកំហុស​លើរូប​លោកស្រី អ៊ុង សានស៊ូជី ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយចោទថា លោកស្រីបានទទួល​សំណូក​ជា​លុយ ៦សែន​ដុល្លារ រួមទាំង​ដុំមាស ពី​សំណាក់​សម្ព័ន្ធ​មិត្រ​នយោបាយរបស់​លោកស្រី ហើយលោកស្រី​និង​ប្រធានាធិបតី​ដែលគេទម្លាក់​ពីតំណែង គឺ​លោក វិន មីយិន (Win Myint) ត្រូវបាន​គេចោទប្រកាន់​ពីបទញុះញង់​ឲ្យ​កើត​ចលាចល កាន់កាប់វិទ្យុទាក់ទង​ដោយខុសច្បាប់ និង​រំលោភ​បទបញ្ជា​រឹតត្បិត​ការជួបជុំគ្នាក្នុងអំឡុងពេល​មានជំងឺឆ្លងរាតត្បាត ។ 

ប៉ុន្តែ មេធាវីរបស់​លោកស្រី អ៊ុង សានស៊ូជី បាន​ច្រានចោល​ការចោទប្រកាន់បទពុករលួយទាំងនេះ ដោយ​និយាយថា គ្មានភ័ស្តុតាង ។

មហាសេដ្ឋី Maung Waik ដែល​បានចោទ​ប្រកាន់​លោកស្រី អ៊ុង សានស៊ូជី គឺធ្លាប់ត្រូវបាន​ផ្ដន្ទាទោសពីបទជួញដូរគ្រឿងញៀន ។

មហាសេដ្ឋីរូបនេះ​បាន​ប្រាប់ទូរទស្សន៍រដ្ឋ​ថា លោកបាន​ឲ្យ​លុយសុទ្ធទៅរដ្ឋមន្ត្រី​រដ្ឋាភិបាល​ ដើម្បី​ឲ្យជួយ​អាជីវកម្មរបស់លោក ហើយលោក​បាននិយាយថា លុយទាំងនោះរួមមាន ១សែនដុល្លារ​ ឲ្យទៅលោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ​២០១៨ សម្រាប់​មូលនិធិ​សប្បុរសធម៌មួយ ដែលដាក់ឈ្មោះម្ដាយរបស់លោកស្រី ។ មហាសេដ្ឋីដដែល​បាន​បន្តថា ឆ្នាំ​២០១៩ លោក​បាន​ឲ្យ​លុយ​ទៅ លោកស្រី អ៊ុង សានស៊ូជី ម្ដងទៀត ចំនួន ១សែន ៥ម៉ឺនដុល្លារ និងចុងក្រោយ គឺខែ​កុម្ភៈ ឆ្នាំមុន ឲ្យ ៥ម៉ឺនដុល្លារ និង​ខែ​មេសា ឆ្នាំមុន ឲ្យ ២សែន​ ៥ម៉ឺនដុល្លារ ប៉ុន្តែ មិនបាន​បញ្ជាក់ថា ការឲ្យលុយទាំងនេះ​ដើម្បីហេតុផល​អ្វីនោះឡើយ ៕




អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភថាអ្នកចិញ្ចឹមត្រីនឹងថយចុះខណៈពលរដ្ឋខ្លះកំពុងអស់ជំនឿលើមុខរបរនេះ

ព័ត៌មាន
រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ពីរ​ខែ​ហើយ ដែល​ចំនួន​ត្រី​ល្មម​ចាប់​លក់​នៅ​កម្ពុជា បាន​ចាល់​នៅ​តាម​អាង​ចិញ្ចឹម​ត្រី​ដោយសារ​គ្…

កម្ពុជាទិញវ៉ាក់សាំងចិន Sinovac ចំនួន ១,៥លានដូសទៀតនឹងមកដល់នៅថ្ងៃទី២៦មីនានេះ

ព័ត៌មាន
វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន នឹងត្រូវបានដឹកមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ