អ៊ុយក្រែន និងដៃគូបង្កើនផែនការនាំចេញស្បឿងទៅប្រទេសងាយរងគ្រោះ

អ៊ុយក្រែន និងប្រទេសដៃគូ ចាប់ផ្តើមផែនការនាំចេញគ្រាប់ធញ្ញជាតិក្នុងតម្លៃ១៥០លានដុល្លារជួយដល់ប្រទេសងាយរងគ្រោះ


ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានរៀបចំកិច្ចប្រជុំកំពូលមួយនៅទីក្រុងកៀវ ជាមួយប្រទេសសម្ព័ន្ធមិត្តកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីចាប់ផ្តើមផែនការនាំចេញគ្រាប់ធញ្ញជាតិ ក្នុងតម្លៃ១៥០លានដុល្លារ ទៅកាន់ប្រទេសដែលងាយរងគ្រោះដោយគ្រោះទុរ្ភិក្ស និងគ្រោះរាំងស្ងួតបំផុត ក្នុងទ្វីបអាហ្វ្រិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អ៊ុយក្រែន និងប្រទេសដៃគូ ចាប់ផ្តើមផែនការនាំចេញគ្រាប់ធញ្ញជាតិក្នុងតម្លៃ១៥០លានដុល្លារជួយដល់ប្រទេសងាយរងគ្រោះ

លោក ហ្សេលេនស្គី បាននិយាយថា គំនិតផ្តួចផ្តើម «គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន» នេះបានបង្ហាញពីបំណងរបស់យើងក្នុងការរក្សាសន្តិសុខស្បឿងជាសកល ហើយវាមិនមែន «គ្រាន់តែជាការសន្យាខ្យល់» នោះទេ។

នាពេលកន្លងមក ភាគីរុស្ស៊ីបានលើកឡើងថា ស្បឿងអាហារដែលនាំចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ក្រោមផែនការដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ មិនទាន់បានទៅដល់ប្រទេសដែលងាយរងគ្រោះបំផុតនោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោក Zelenskiy បាននិយាយថា ទីក្រុងកៀវបានរៃអង្គាសប្រាក់ចំនួន១៥០លានដុល្លារពីប្រទេសដៃគូជាង២០ និងសហភាពអឺរ៉ុបដើម្បីនាំចេញគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសមួយចំនួនរួមមាន ប្រទេសអេត្យូពី ស៊ូដង់ ស៊ូដង់ខាងត្បូង សូម៉ាលី និងយេម៉ែន។

លោកបន្តថា គំនិតផ្តួចផ្តើមនេះគឺនឹងមានគម្រោងបញ្ជូនកប៉ាលដឹកគ្រាប់ធញ្ញជាតិយ៉ាងហោចណាស់៦០គ្រឿងពីកំពង់ផែអ៊ុយក្រែន ទៅកាន់ប្រទេសដែលភាគច្រើនប្រឈមមុខនឹងការគំរាមកំហែងនៃគ្រោះទុរភិក្ស និងគ្រោះរាំងស្ងួត»។

គួរជម្រាបថា កិច្ចប្រជុំកំពូលនេះត្រូវបានចូលរួមដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីនៃប្រទេសបែលហ្សិក ប៉ូឡូញ និងលីទុយអានី និងប្រធានាធិបតីហុងគ្រី។ ដោយឡែក ប្រធានាធិបតីអាល្លឺម៉ង់ និងបារាំង និងប្រធានគណៈកម្មការអឺរ៉ុបបានចូលរួមដោយថ្លែងសុន្ទរកថាតាមវីដេអូ។

សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលនេះបានគូសបញ្ជាក់ថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ខែកុម្ភៈមកលើអ៊ុយក្រែន ពិភពលោកបានទទួលផលិតផលកសិកម្មចំនួន ១០ លានតោនតិចជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ពីប្រទេសកសិកម្មដ៏ធំមួយនេះ ។

នោះវាមានន័យថា៖ «សន្តិសុខស្បៀងរបស់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ដោយបង្កឡើងដោយសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែន និងចាប់ពីទីក្រុងម៉ស្គូបានបិទច្រកកំពង់ផែសមុទ្រខ្មៅកាលពីដើមខែកន្លងទៅនេះ។

ជាមួយគ្នានេះ នៅក្នុងសុន្ទរកថាជាវីដេអូនៅក្នុងគំនិតផ្តួចផ្តើម «គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន» នោះដែរ ប្រធានាធិបតីបារាំង លោក ម៉ាក្រុន (Emmanuel Macron) បានប្រកាសផ្តល់វិភាគទានជាង៦លានដុល្លារសម្រាប់ការដឹកជញ្ជូន និងចែកចាយដោយកម្មវិធីស្បៀងអាហារពិភពលោកនៃគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ប្រទេសយេម៉ែន និងស៊ូដង់ផងដែរ៕




អត្ថបទបន្ទាប់


លោកស៊ី ជីនពីង ប្រាប់លោក គីម ជុងអ៊ុនថា ចិនចង់ធ្វើការជាមួយកូរ៉េខាងជើងដើម្បីស្វែងរកសន្តិភាព

ព័ត៌មាន
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកូរ៉េខាងជើងថា ទីក្រុងប៉េកាំងមានឆន្ទៈក្ន…

លោកឧកញ៉ា ជាម ឃុនណាត និង លោកជំទាវ អបអរសាទរឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ត្រូវព្រះមហាក្សត្រត្រាប់បង្គាប់ផ្តល់គោរមងា «អ្នកឧកញ៉ា»

ព័ត៌មាន
លោកឧកញ៉ា ជាម ឃុនណាត និង លោកជំទាវ អគ្គនាយកបុរី មេគង្គ លែន សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឧកញ៉ា ផែ ហុកឈួន ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ