វិបត្តិសង្គ្រាមអ៊ុយក្រែន

ទីបំផុតកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនត្រូវបើកដំណើរការឡើងវិញជាផ្លូវការហើយ


ប្រភពព័ត៌មានពីខុទ្ទកាល័យប្រធានាធិបតីទួរគី ដែលតែងដើរតួនាទីជាអ្នកសម្របសម្រួលលើកិច្ចការចរចារបស់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីក្រុងម៉ូស្គូ និងទីក្រុងកៀវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកកំពង់ផែសមុទ្រខ្មៅសម្រាប់ការនាំចេញស្បៀងអាហារឡើងវិញ នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កំពង់ផែអ៊ុយក្រែននឹងបើកឡើងវិញជាផ្លូវការ!

ការបើក​ដំណើរការ​កំពង់ផែសមុទ្រខ្មៅឡើងវិញនេះ បានធ្វើឱ្យ អ្នកតាមដានព្រឹត្តិការណ៍សង្គ្រាមនៅអ៊ុយក្រែនរំពឹងថា បញ្ហាស្បៀងអាហារសកលអាចនឹងត្រូវរសាយ បន្ទាប់ពីមានការដឹកជញ្ជូនស្បៀងចេញ​ពីប្រទេសអ៊ុយក្រែន​បានឡើងវិញ។

ទោះយ៉ាងណា ទាំងភាគីរុស្ស៊ី និងអ៊ុយក្រែនដែលសុទ្ធសឹងជាអ្នកនាំចេញស្បៀងធំៗទាំងពីរ មិនបានបញ្ជាក់ជាផ្លូវការអំពីអ្វីដែល ភាគីទួរគីបានលើកឡើងខាងលើនោះទេ។ ប៉ុន្តែកាលពីយប់ថ្ងៃព្រហស្បតិ៍​​ក្នុងសារវីដេអូ ប្រធានាធិបតីអ៊ុយក្រែន​លោកហ្សេលេនស្គី​បានបង្ហើប​ថា កំពង់ផែសមុទ្រខ្មៅរបស់លោកទំនងអាចបើកឡើងវិញបាន។

មែនទែនទៅ ការបិទខ្ទប់កំពង់ផែសមុទ្រខ្មៅ​របស់​អ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី បានកាត់បន្ថយខ្សែ​ចង្វាក់ផ្គត់ផ្គង់​ស្បៀងអាហារគ្រាប់ធញ្ញជាតិ​សំខាន់ៗ​ទៅកាន់​ទីផ្សារជុំវិញ​ពិភពលោក និងបានរុញច្រាន​តម្លៃគ្រាប់ធញ្ញជាតិ​កើនឡើង​ខុសសព្វមួយដង រាប់ចាប់តាំងពី​បុរសខ្លាំង​លោកពូទីន បានបញ្ជាឱ្យកងទ័ពចូលលុកលុយ​ក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈមក។

ជុំវិញបញ្ហាវិបត្តិស្បៀងអាហារ​សកលនេះ​ដែរ វិមានក្រឹមឡាំង​បានទាត់ចោលការស្តីបន្ទោសថា មកពីសង្គ្រាមរបស់ខ្លួន​ទើបធ្វើឱ្យរាំងស្ទះ​ដល់ដំណើរការ​នាំចេញ​ស្បៀងអាហារ។ ម៉ូស្គូបានទម្លាក់កំហុសនេះ លើទណ្ឌកម្ម​របស់​លោកខាងលិច និងបានចោទ​ប្រកាន់​ទីក្រុងកៀវថា បានដាក់មីននៅ​តាមកំពង់ផែ ទើបរុស្ស៊ីមិនអាចបើកឱ្យ​នាំចេញស្បៀងបាន។

ភាគីរុស្ស៊ីកាលពីថ្ងៃ​ព្រហស្បតិ៍​ក៏បានព្រមានដែរថា ការបន្តដាក់ទណ្ឌកម្ម​ចុងក្រោយរបស់សហភាពអឺរ៉ុប ពោលគឺទណ្ឌកម្ម​ជុំទី៧ មកលើរុស្ស៊ី ​នឹងជះផលវិបាកដ៏អាក្រក់សម្រាប់សន្តិសុខ និងផ្នែកណាមួយនៃសេដ្ឋកិច្ចពិភពលោកតែម្តង។

សូមជម្រាបថា អង្គការសហប្រជាជាតិ និងប្រទេសអ្នក​សម្របសម្រួល ទួរគី បានធ្វើការជាមួយគ្នាអស់រយៈពេលជាងពីរខែមកហើយ ដើម្បីសម្រេច​ឱ្យបាននូវកិច្ចព្រមព្រៀងដែលប្រធាន UN ហៅថា ជាកិច្ចព្រមព្រៀងជាកញ្ចប់ ក្នុងបើកផ្លូវឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញ និងសម្របសម្រួលការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីផងដែរ៕




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឲ្យភាគីពាក់ព័ន្ធជួយផ្តល់ធាតុចូលក្នុងផែនការមេអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យអ្នកជំនាញ និងភាគីពាក់ព័ន្ធជួយផ្តល់មតិយោបល់ និងធាតុចូលបន្ថែមក្នុងការរៀបចំផែនការមេ ដើម្បី…

ប្រធានាធិបតីថ្មីស្រីលង្កា ត្រូវចូលមកខ្លួនមកដោះស្រាយបញ្ហាចម្បងៗអ្វីខ្លះ?

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កាដែលទើបតែងតាំងថ្មីលោក Ranil ត្រូវការចរចារពីខ្សែជីវិតហិរញ្ញវត្ថុជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទប់ទល់វិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ