អ៊ុយក្រែនស្នើG7ជួយបញ្ចប់សង្គ្រាមឱ្យបានមុនរដូវរងា!

ប្រធានាធិបតីអ៊ុយក្រែនស្នើG7 ជួយបញ្ចប់សង្គ្រាមឱ្យបានមុនរដូវរងាដំណាច់ឆ្នាំនេះ


ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូលូឌីមៀ ហ្សេលេនស្គី កាលពីចន្ទសប្តាហ៍នេះ បានជំរុញឱ្យមហាអំណាចពិភពលោក ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសខ្លួន ឱ្យបានមុនរដូវរងានៅចុងឆ្នាំ២០២២នេះ។
ប្រធានាធិបតីអ៊ុយក្រែនស្នើG7 ជួយបញ្ចប់សង្គ្រាមឱ្យបានមុនរដូវរងាដំណាច់ឆ្នាំនេះ

លោក​ហ្សេ​ន​លេ​ន​ស្គី​បាន​ស្នើ​ឡើង​ដូច្នេះ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូ ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំពីរ (G7) ខណៈ​ដែល​ក្រុម​ប្រទេស​ទាំងនេះ គ្រោង​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​បន្ថែម​លើ​ទីក្រុង​ម៉ូ​ស្គូ ហើយ​បាន​ប្តេជ្ញា​ចិត្ត​នៅ​តែ​គាំទ្រ​អ៊ុយ​ក្រែ​ន ទោះ​ត្រូវ​ចំណាយពេល​យូរ​ទៅ​មក​ទៀត​យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

តាម​រយៈ​ជំនួប​កំពូល​នៅ​ថ្ងៃ​ចន្ទ លោក​ចូ បៃ​ឌិន ប្រធានាធិបតី​អា​មេ​រិ​កបាន​សន្យា​ថា​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ដាក់​បន្ថែម​សម្ពាធ​សេដ្ឋកិច្ច លើ​ទីក្រុង​មូ​ស្គូ​។ ខុស​ប្លែក​ពី​អ្វី​ដែល​វិមាន​ក្រឹម​ឡាំង​ធ្លាប់​បាន​អះអាង ថា​G7​នឹង​បែកបាក់​គ្នា តែ​ផ្ទុយ​ទៅ​វិញ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​ការ​រួបរួម បើ​ទោះបីជា​ពួក​គេ​ត្រូវ​ជួប​ប្រទះ​ការ​កើនឡើង​នៃ​តម្លៃ​ថាមពល និង​ស្បៀងអាហារ ដែល​ជំរុញ​ឱ្យ​មាន​អតិផរណា​ពិភពលោក​ក៏​ដោយ​។

សេចក្តីថ្លែងការណ៍​រួម​របស់​ក្រុម​ប្រទេស G7 បាន​អះអាង​ថា ពួក​គេ​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ មនុស្សធម៌ យោធា និង​ការទូត ហើយ​ពួក​គេ​នឹង​នៅ​តែ​ឈរ​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​ឱ្យ​បាន​យូរ​តាម​ដែល​អ៊ុយ​ក្រែ​ន​ត្រូវការ​។

យ៉ាងណា​ក៏​ដោយ សម្រាប់​អ៊ុយ​ក្រែ​ន ការ​ជួយ​ជ្រោមជ្រែង​ទាំងនេះ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ ថ្លែង​ទៅ​កាន់​ជំនួប​កំពូល​តាម​រយៈ​តំណ​ភ្ជាប់​វី​ដេ​អូ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​លោក ហ្សេ​លេ​ន​ស្គី បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ទាំងអស់ ជួយ​បញ្ចប់សង្គ្រាម​ឱ្យ​បាន​មុន​ពេល​រដូវរងា​ចូល​មក​ដល់ ដោយហេតុ​ថា លក្ខខណ្ឌ​អាកាសធាតុ​នៅ​រដូវរងា​នឹង​ពិបាក​សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន​។ លោក​ហ្សេ​លេ​ន​ស្គី​បាន​ជំរុញ​ឱ្យ​សម្ព័ន្ធមិត្ត បន្ត​ដាក់​សម្ពាធ និង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​ម៉ូ​ស្គូ រួម​ទាំង​ការ​ដាក់​កម្រិត​លើ​តម្លៃ​ប្រេង ដើម្បី​កំណត់​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ថាមពល​របស់​រុ​ស្ស៊ី​។

ទើ​បី​មិន​បាន​ធានា​ថា អាច​ជួយ​បញ្ចប់សង្គ្រាម​មុន​រដូវរងា​ដូច​ការ​ចង់បាន​របស់​អ៊ុយ​ក្រែ​ន ប៉ុន្ដែ​អធិកា​បតី​អា​ល្លឺ​ម៉​ង់ លោក អូ​ឡា​ហ្វ ស្កុល បាន​សន្យា​ថា នឹង​បន្ត​បង្កើន​សម្ពាធ​លើ​លើ​លោកពូ​ទី​ន ឱ្យ​បញ្ចប់សង្គ្រាម​នេះ​។ ទន្ទឹម​នឹង​នេះ ទីក្រុង​វ៉ា​ស៊ី​ន​តោន កំពុង​រៀបចំ​ផែនការ​បញ្ជូន​កាំជ្រួច​ប្រឆាំង​យន្តហោះ​ទំនើប​ជាង​មុន​សម្រាប់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ នេះ​ជា​អ្វី​ដែល​ភាគី​អ៊ុយ​ក្រែ​ន​ធ្លាប់​បាន​ស្នើ​សុំ​ពី​សម្ព័ន្ធមិត្ត​ជា​យូរណាស់​មក​ហើយ​សម្រាប់​ការ​ការពារ ប្រឆាំង​នឹង​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​។

សូម​ជម្រាប​ថា កិច្ចប្រជុំ​កំពូល G7 ដែល​រួម​មាន​មេដឹកនាំ​កំពូល​មក​ពី សហរដ្ឋអាមេរិក អា​ល្លឺ​ម៉​ង់ អង់គ្លេស បារាំង អ៊ី​តា​លី ជប៉ុន និង​កា​ណា​ដា បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​។ ក្រោយ​ជំនួប​កំពូល​ខាងលើ នឹង​មាន​ជំនួប​កំពូល​របស់​អង្គការ​ណា​តូ​មួយទៀត ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​ដែល​សំណុំរឿង​នៅ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​របៀបវារៈ​សំខាន់​ម្តងទៀត ដូច​នៅ​ជំនួប​កំពូល G7​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ណាតូដាក់ទ័ពជាង៣សែននាក់ប្រុងជើងការ ខណៈរុស្សីព្រមានខ្លាំងៗថា ពីការផ្ទុះសង្គ្រាមលោកលើកទី៣

ព័ត៌មាន
អតីតប្រធានាធិបតីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ត្រូវបានស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុកមួយថា បើតំបន់គ្រីមៀរត្រូវបានឈ្ល…

ក្រសួងពាណិជ្ជកម្មលើកលែងការចុះបញ្ជីសម្រាប់អាជីវកម្មអនឡាញ ៦ប្រភេទ

ព័ត៌មាន
ក្រោយពីបានពន្យរពេលម្ដង ជាពីរដងរួចមក នៅទីបំផុត ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្ដើមការផាកពិន័យចំពោះអាជីវកម្មលក់ដូរទំនិញ និងសេវាកម្មតាមអនឡាញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ