មេដឹកនាំ​អង្គការ​សហប្រជាជាតិបារម្ភ​ពីបញ្ហា​នៅ​កម្ពុជា

អគ្គលេខាធិការ​ អ.ស.ប ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត​​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ, ការ​ជួបជុំ​គ្នា​ នៅ​កម្ពុជា


លោក​អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ ANTÓNIO GUTERRES មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការរឹតត្បិត​របស់​អាជ្ញាធរ​កម្ពុជា ទៅ​លើ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​និង​ការ​ជួប​ជុំ​គ្នា ក៏ដូចជា​​ការ​​ដាក់​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន​ថៃ ផង​ដែរ។ នេះ​បើ​យោងតាម​អ្នក​នាំ​ពាក្យ​របស់​គាត់ ​គឺ​លោក STÉPHANE DUJARRIC។
លោក ANTÓNIO GUTERRES ​អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ។
ដោយ

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី៤ ខែ​វិច្ឆិកា ថា មាន​ការ​ចល័ត​និង​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន នាពេល​ថ្មីៗ​នេះ ខណៈដែល​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សន្យា​ថា វិល​ចូល​កម្ពុជា​វិញ នៅថ្ងៃ​ទី៩ វិច្ឆិកា​នេះ។

កាលពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា លោក សម រង្ស៊ី បាន​ប្រកាស​ថា ភ្នាក់ងារ​អាកាសចរណ៍​ថៃ អ៊ែរវ៉េ មិន​អនុញ្ញាត​ឲ្យ​លោក​ឡើង​យន្តហោះ ពី​ទីក្រុង​ប៉ារីស មក​ទេ ហើយ​ដូច្នេះ លោក​ក៏​បាន​ប្រកាស​ពន្យារ​ពេល​នៃ​ការ​វិល​ត្រលប់​របស់​លោក ដោយ​លើក​ទៅ​ពេល​ក្រោយ ដោយ​មិន​បាន​កំណត់​ថ្ងៃ​ពិត​ប្រាកដ។

លោក STÉPHANE DUJARRIC អ្នក​នាំពាក្យ​របស់​អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ បាន​និយាយ​នៅ​ថ្ងៃទី​៧ ខែ​វិច្ឆិកា ដូច្នេះ​ថា «លោក​អគ្គលេខាធិការ​កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​ការ​វិវត្ត​នៅក្នុង​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការ​ប្រកាស​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី និង​មេដឹកនាំ​ប្រឆាំង​ផ្សេង​ទៀត។ លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹតត្បិត​របស់​អាជ្ញាធរ​លើ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​ជួបជុំ​គ្នា ក៏ដូចជា​ការ​ដាក់​ពង្រាយ​យោធា​នៅតាម​ព្រំដែន​ថៃ។»

លោក​អគ្គលេខាធិការ​ក៏​បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាំបាច់​នៃ​ការ​សន្ទនា​ដោយ​សន្តិវិធី​ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ និង​សម្រាប់​បរិយាកាស​នយោបាយ​អំណោយផល​ដោយ​គ្មាន​ការបំភិត​បំភ័យ​និង​ការ​ភ័យ​ខ្លាច។

លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ បាន​ប្រកាស​ថា នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ហៅ​ផែនការ​ត្រឡប់​មក​វិញ​នេះ ថា ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ។

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​និយាយ​នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ថា អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ដោះលែង​លោកស្រី​ហើយ បន្ទាប់ពី​មាន​ការ​ឃាត់​ខ្លួន​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីក្រុង​កូឡាឡាំពួរ។

លោកស្រី មូរ សុខហួរ បាន​និយាយ​តាម Twitter ដូច្នេះ​ថា «ខ្ញុំ​មាន​សេរីភាព​ហើយ» ហើយ​បាន​បន្ថែម​ថា គាត់​កំពុង​ស្ថិត​នៅ​ទីក្រុង​កូឡាឡាំពួរ ជាមួយ​នឹង​ផែនការ​វិល​ត្រលប់​ដដែល តាម​ផ្លូវ​គោក ទៅ​កម្ពុជា។

លោក ទៀ បាញ់ ធ្លាប់​បាន​អះអាង​ថា ជាមួយនឹង​ការ​ចល័ត​កម្លាំង គឺ​វា​ធម្មតា ព្រោះ​ជា​ការគិតគូរ​ជាមុន​ថា អាច​នឹង​មាន​អ្វី​កើត​ឡើង ប៉ះពារ​ដល់​សន្តិសុខ​ក្នុង​កម្រិត​ណា​មួយ​នោះ កម្លាំង​សមត្ថកិច្ច គេ​ត្រូវ​ប្រុង​ប្រៀប​ជាមុន៕




អត្ថបទបន្ទាប់


ភារធារី​ទូត​អាមេរិក៖ សព្វថ្ងៃ សារព័ត៌មាន​កំពុង​រង​​ការ​គំរាម​កំហែង នៅ​ជុំវិញ​ពិភពលោក​និង​នៅ​កម្ពុជា

ព័ត៌មាន
លោកភារធារី Michael Newbill នៃ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​វិច្ឆិកា ថា សព្វថ្ងៃ សារព័ត៌មាន​កំព…

ធនាគារអេស៊ីលីដា ជាប់ចំណាត់​ថ្នាក់ជា ធនាគារមាន​សុវត្ថិភាព​ខ្ពស់ ពី ស្ថាប័នហិរញ្ញវត្ថុ​អន្តរ​ជាតិ

ព័ត៌មាន
ស្ថានប័នហិរញ្ញវត្ថុពិភពលោក បានធ្វើការសិក្សាតាមដានអង្កេតជាពិសេសមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៅលើធនាគារពាណិជ្ជធំៗល្បីៗចំនួន ១១០ នៅជុំវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ