លោកខាងលិចថ្កោលទោសកូរ៉េខាងជើងតែចិនរុស្សីស្ងប់ស្ងាត់

ក្រុមប្រទេសលោកខាងលិចចេញមុខថ្កោលទោសកូរ៉េខាងជើងនៅក្រុមប្រឹក្សាសន្តិសុខ UN ប៉ុន្ដែចិន និងរុស្សីនៅស្ងៀម


នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធទី២០តុលា សហរដ្ឋអាមេរិក អង់គ្លេស និង បារាំង បានថ្កោលទោសលើរបបក្រុងព្យុងយ៉ាង ដែលបានផ្គើននឹងទណ្ឌកម្មអន្តរជាតិ តាមរយៈការបន្តបាញ់សាកល្បងមីស៊ីលរបស់ខ្លួនឥតឈប់ឈរ និងចុងក្រោយនេះ ក្រុងព្យុងយ៉ាងបានបាញ់សាកល្បងគ្រាប់មីស៊ីលចេញពីនាវាមុជទឹកថែមទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
លោកខាងលិចថ្កោលទោសកូរ៉េខាងជើងតែចិនរុស្សីស្ងប់ស្ងាត់
ដោយ

តំណាង​ប្រទេស​លោក​ខាងលិច​ទាំងអស់​ប្រចាំ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ក្នុង​នោះ​រួម​មាន អា​មេ​រិ​ក បារាំង និង​អង់គ្លេស បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​កូរ៉េ​ខាងជើង មួយ​ថ្ងៃ​បន្ទាប់​ពី បាន​បាញ់​សាកល្បង​មី​ស៊ី​ល ២​គ្រាប់​ធ្លាក់​ចូល​ដែនទឹក​ប្រទេស​ជប៉ុន​។

យ៉ាងណាមិញ ប្រទេស​លោក​ខាងលិច មិន​បាន​បញ្ជាក់​ពី​ការ​បន្ថែម​ទណ្ឌកម្ម​ថ្មី មក​លើ​របប​ក្រុង​ព្យុ​ង​យ៉ាងនោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​អំពាវនាវ​ឱ្យ​អនុវត្ត​ទណ្ឌកម្ម​អន្តរជាតិ​ដែល​មាន​ស្រាប់ ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

គួរ​កត់​សម្គាល់ថា ប្រទេស​ចិន និង រុ​ស្សី​ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែរ​នោះ មិន​បាន​ប្រតិកម្ម​អ្វី​បន្តិច​សោះឡើយ ជុំវិញ​សំណុំរឿង​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។

យ៉ាងណាមិញ ការ​ថ្កោលទោស​របស់​ប្រទេស​ខ​លោក​ខាងលិច មិន​បាន​រៀបចំ​ឡើងជា​សេចក្តីថ្លែងការណ៍​រួម​នោះ​ទេ ដោយ​តំណាង​ប្រទេស​នីមួយ​ៗ​គ្រាន់តែ​បាន​ប្រតិកម្ម​រៀង​ៗ​ខ្លួន​ក្នុង​អង្គប្រជុំ និង ពេល​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​។

គួរ​កត់​សម្គាល់ថា កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល ដែល​អង្គការសហប្រជាជាតិ បាន​ហាមឃាត់ និង​ដាក់​ទណ្ឌកម្ម​រហូត​មក​។ នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​ក្រុង​ព្យុ​ង​យ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​របស់​ខ្លួន​ម្តងទៀត ដែល​សកម្មភាព​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​អះអាង​ថា ជា​ផែនការអភិវឌ្ឍន៍​សមត្ថភាព​ប្រតិបត្តិការ​យោធា​របស់​កូរ៉េ​ខាងជើង តាម​រយៈ​ការ​ប្រើប្រាស់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​។

ដំណឹង​ស្តី​ពី​ការ​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក របស់​កូរ៉េ​ខាងជើង បាន​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​ខ្លាំង​ពី​ការ​ប្រកួតប្រជែង​ផ្នែក​សព្វាវុធ នៅ​ឧបទ្វីប​កូរ៉េ​។ កាលពី​ពេល​ថ្មី​ៗ​នេះ កូរ៉េ​ខាងត្បូង​ក៏​ទើប​សម្រេច​បាញ់​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក ជា​លើក​ដំបូង​របស់​ខ្លួន​ដែរ ខណៈ​ចិន​ដែល​នៅ​ក្បែរ​ខាង​កូរ៉េ​ខាងជើង​ឯណោះ​វិញ ទើបត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង​ដល់​ទៅ ៦​ដង​ឯណោះ​។

សូម​ជម្រាប​ថា ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ នឹង​ជួប​ពិភាក្សា​គ្នា​បន្ត​ទៀត​ជុំវិញ​សំណុំរឿង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នេះ​។ ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា រុ​ស្ស៊ី និង ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាងជើង រមែង​រារាំង​ការ​ចេញ​សេចក្តីថ្លែងការណ៍​រួម​នានា របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន កំពុងធ្វើឲ្យអាមេរិកកើតក្តីបារម្ភខ្លាំង

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន នៅថ្ងៃពុធទី២០តុលា បានសម្ដែងការព្រួយបារម្ភខ្លាំង ក្រោយមានសេចក្តីរាយការណ៍ថា ប្រទេសចិនបានបាញ់សាកល្បងគ្រាប់…

ក្រសួងបាអនុញ្ញាតឲ្យសាលាគ្រប់កម្រិតទាំងអស់ បើកដំណើរការឡើងវិញ

ព័ត៌មាន
ក្រសួងអប់រំ យុវជននិងកីឡា បានអនុញ្ញាតឲ្យសាលានៅទូទាំងប្រទេសកម្ពុជាអាចបើកដំណើរការឡើងវិញបាន គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅគ្រប់កម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ