សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុពី ៥ ដល់ ១១ឆ្នាំ


រដ្ឋបាល លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ បានគូសបញ្ជាក់ពីផែនការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនកុមារអាមេរិកដែលមានអាយុចាប់ពី ៥ ទៅដល់ ១១ ឆ្នាំ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានត្រៀមខ្លួនរួចជាស្រេច និងកំពុងរៀបចំវ៉ាក់សាំង ព្រមទាំងទីតាំងចាក់វ៉ាក់សាំងឱ្យបានមុនរដូវឈប់សម្រាកនៅចុងឆ្នាំខាងមុខនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
សហរដ្ឋអាមេរិកត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុពី ៥ ដល់ ១១ឆ្នាំ
ដោយ

សេត​វិមាន​អា​មេ​រិ​កបាន​និយាយ​ថា ផែនការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ គឺ​មិន​ដូច​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ពេញវ័យ​ដែល​ធ្វើ​ឡើង​នៅ​តាម​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ធំ​ៗ​ក្នុង​ប្រទេស​នោះ​ទេ​។ សេត​វិមាន​កំពុងធ្វើការ​ដើម្បី​បង្កើត​គ្លីនិក​នៅ​ក្នុង​ប្រព័ន្ធ​មន្ទីរពេទ្យ​កុមារ​ជាង ១០០ នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក ក៏​ដូច​ជា​ឱសថស្ថាន និង សាលារៀន​ដែល​មាន​សក្តានុពល​ដើម្បី​ត្រៀម​ចាក់​វ៉ាក់សាំង​ជូន​កុមារ​។

មន្ត្រី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក​កំពុង​ពិនិត្យ​ឡើង​វិញ​នូវ​សំណើ​របស់​ក្រុមហ៊ុន Pfizer/BioNTech ដែល​សុំ​ការ​អនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន ២ ដូ​ស​សម្រាប់​ចាក់​ជូន​កុមារ​តូច​ៗ ។

ទន្ទឹម​នេះ ទីប្រឹក្សា​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​អា​មេ​រិ​ក (CDC) ក៏​នឹង​ធ្វើការ​វិភាគ​ពី​សំណើ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer/BionTech ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី ២ និង​ទី ៣ ខែវិច្ឆិកា ហើយ​បន្ទាប់​មក​នឹង​ជូនដំណឹង​ពី​ការ​សម្រេច​ចុង​ក្រោយ​។

អ្នកសម្របសម្រួល​ការ​ឆ្លើយ​តប​របស់​សេត​វិមាន លោក ជេ​ហ្វ ហ្សៀ​ន (Jeff Zients) បានឱ្យ​ដឹង​ថា​“ ប្រសិនបើ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ និង​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​អា​មេ​រិ​ក អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង នោះ​គេ​នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អា​មេ​រិ​ក​ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ជាក់ស្ដែង រដ្ឋាភិបាល​បាន​ចែកចាយ​វ៉ាក់សាំង​ចំនួន ១៥ លាន​ដូ​ស​ទៅ​ទូ​ទាំង​ប្រទេស​រួច​ហើយ ព្រមទាំង​រាប់​លាន​ដូ​សទៀត នឹង​ដែល​ត្រូវ​បាន​ចែកចាយ​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា​កុមារ​ប្រហែល ២៨ លាន​នាក់​នៅ​សហរដ្ឋអាមេរិក​នឹង​មាន​សិទ្ធិ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ បន្ទាប់​ពី​វ៉ាក់សាំង Pfizer និង​BioNTech កាលពី​ពេល​កន្លង​ទៅ​នេះ ក៏​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចាក់​ជូន​កុមារ ដែល​មាន​អាយុ​ពី ១២-១៧ ឆ្នាំ​រួច​ហើយ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេសលោកខាងលិចរិះគន់ចិនខ្លាំងៗនៅ WTO ខណៈចិននៅរក្សាជំហរឹងមាំការពារគោលនយោយបាយពាណិជ្ជកម្មរបស់ខ្លួន

ព័ត៌មាន
ក្នុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកដែលធ្វើឡើងនៅទីក្រុងសឺណេវ កាលពីថ្ងៃទី ២០ខែតុលានេះ ប្រទេសចិនត្រូវបានរងការចោទប្រកាន់ថា បានលាងឈ្មោះព…

ក្រុមហ៊ុនយក្សអាមេរិក Micron ត្រៀម១៥០ពាន់លានដុល្លារ វិនិយោគការផលិតបន្ទះឈីបនៅ១០ឆ្នាំខាងមុខ

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលមួយ របស់សហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១៥០ពាន់លានដុល្លារក្នុងការផលិត ស្រាវជ្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ