Advertisement
Advertisement
Advertisement
កម្ពុជា-រ៉ែប្រេង

តើវាសនាអនាគតវិស័យប្រេងដ៏ក្មេងខ្ចីរបស់កម្ពុជានឹងក្លាយជាយ៉ាងណា?


តើវាសនាអនាគតវិស័យប្រេងដ៏ក្មេងខ្ចីនៅកម្ពុជានឹងក្លាយទៅជាយ៉ាងណា? ជាការពិតណាស់រហូតមកទល់ពេលនេះ គេមិនទាន់ប្រាកដច្បាស់នៅឡើយទេថា អនាគតវិស័យប្រេងដ៏ក្មេងខ្ចីនៅកម្ពុជាដែលទើបតែចាប់ផ្តើមដំណើរការ នឹងមានបញ្ហាប្រែប្រួលទៅជាយ៉ាងណានោះទេ ខណៈដែលវិស័យឧស្សាហកម្មប្រេងដ៏ថ្មីសន្លាងរបស់កម្ពុជាមួយនេះ ហាក់បីដូចជាមានភាពស្រពិចស្រពិលជាថ្មីម្តងហើយម្តងទៀតមិនចេះចប់ទល់តែសោះ។
អណ្តូងប្រេងក្នុងដែនសមុទ្រកម្ពុជា រូបភាព៖ ក្រសួងរ៉ែ និងថាមពល
ដោយ
Advertisement

ក្រុមហ៊ុន​រុករក​ប្រេង​និង​ឧស្ម័ន​សឹ​ង្ហ​បុរី​ដែល​មានឈ្មោះ​ថា KrisEnergy ជា​អ្នក​ទទួល​សិទ្ធិ​រុករក​និង​បូម​ប្រេង​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ស្ដារ​បំណុល​របស់​ខ្លួន នៅ​ចំ​ពេល​ដែល​ការ​បូម​ប្រេង​នៅ​កម្ពុជា​កំពុង​បង្ហាញ​ពី​ទិន្នផល​ទាប​ជាង​អ្វី​ដែល​ក្រុមហ៊ុន​បាន​ព្យាករ​ទុក​ពី​មុន​មក​។ ជុំវិញ​នឹង​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​អាង​ថា ខាង​អាជ្ញាធរ​កម្ពុជា​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​ដោះស្រាយ​បំណុល​របស់​ក្រុមហ៊ុន KrisEnergy បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បរាជ័យ​ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​។ ទោះបី​យ៉ាងនេះ​ក្តី ការ​បូម​ប្រេង​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​សិង្ហ​បុរី​មួយ​នេះ កំពុង​នៅ​បន្ដ​ដំណើរការ​ជា​ធម្មតា ពោល​គឺ​មិន​ទាន់​មានការ​ផ្អាក​អ្វី​នោះ​ទេ​គិត​មក​ទល់​ពេល​នេះ​។

ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​កម្ពុជា​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាង​ថា ក្រុមហ៊ុន Kris Energy ដែល​ជា​ដៃគូ​រុករក និង​បូម​ប្រេង​របស់​កម្ពុជា បាន​ជូនដំណឹង​មក​កម្ពុជា​រួច​ហើយ​ពាក់ព័ន្ធ​ការ​បរាជ័យ​ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើង​វិញ ជាមួយ​ធនាគារ DBS របស់​សិង្ហ​បុរី​។ ការ​​បរាជ័យ​នេះ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​នេះ មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​ដូច​បាន​ចែង​ពាក់ព័ន្ធ​សមត្ថភាព​ក្នុង​ការ​ទាញ​យក​ប្រេង​នៅ​កម្ពុជា​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា កម្ពុជា​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​ក្រុមហ៊ុន KrisEnergy ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​រុករក និង​បូម​ប្រេង​របស់​សិង្ហ​បុរី​មួយ​នេះ​កំពុង​ស្វែងរក​ជម្រើស​ផ្សេង​ក្នុង​ការ​កៀរគរ​ប្រភព​ទុន ដើម្បី​បន្ត​ដំណើរការ​បូម​ប្រេង​នៅ​កម្ពុជា​។

ឯកឧត្តម ជៀប សួរ បាន​បញ្ជាក់​កន្លង​មក​ថា ក្នុង​ករណី​ក្រុមហ៊ុន Kris Energy មិន​អាច​បំពេញ​លក្ខខណ្ឌ​តាម​កិច្ចព្រមព្រៀង​កាលពី​ពេល​កន្លង​ទៅ​ទេ នោះ​កិច្ចព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល​ទី​។ ប៉ុន្តែ ឯកឧត្តម បាន​បញ្ជាក់​ថា កម្ពុជា​មិន​ចង់​ឃើញ​ហេតុការណ៍​នេះ​កើតឡើង​នោះ​ទេ​។

កាលពី​ថ្ងៃ​ទី​២០ ខែមេសា កន្លង​ទៅ​ថ្មី​ៗ សារព័ត៌មាន Business Times របស់​សិង្ហ​បុរី​បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន Kris Energy មិន​អាច​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ជាមួយ​ធនាគារ DBS របស់​សិង្ហ​បុរី​ឡើង​វិញ​បាន​នោះ​ទេ ដោយសារ​ក្រុមហ៊ុន​នេះ មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ ដែល​បាន​ចែង​ពាក់ព័ន្ធ​សមត្ថភាព​ទាញ​យក​ប្រេង​នៅ​កម្ពុជា​។ ពោល​គឺ​ក្រោយ​ការ​ទាញ​យក​ប្រេង​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​នេះ ទទួល​បាន​លទ្ធផល​ខុស​គ្នា​ឆ្ងាយ​ពី​ការ​រំពឹង​ទុក​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី ០៦ ឧសភាតទៅ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ប...

អ្នកចិញ្ចឹមត្រីកំពុងចាល់ត្រីនៅតាមអាងកាន់តែច្រើនឡើង នៅអំឡុងពេលបិទខ្ទប់

ព័ត៌មាន
របាយការណ៍ពីសមាគមវារីវប្បករកម្ពុជាបានឲ្យដឹងថាគិតត្រឹមដំណាច់ខែមេសា ចំនួនត្រីល្មមចាប់ដែលសល់តាមអាងចិញ្ចឹមជាង៣០០កន្លែងនៅទូទាំងប្រទេស មាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ