រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចថ្កោលទោស«អំពើហឹង្សា»ក្នុងប្រទេសភូមា


នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី១០ខែមីនា បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសការប្រើអំពើហឹង្សារបស់យោធាភូមា ក្នុងការបង្ក្រាបលើពលរដ្ឋរបស់ខ្លួន ក្រោយចាប់ផ្ដើមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារបាន កើតឡើងចាប់តាំងពីខែមុនមក។ ការបង្រ្កាបដោយហឹង្សាស្ទើររាល់ថ្ងៃ បានធ្វើឲ្យអ្នកតវ៉ាជាច្រើននាក់បានស្លាប់បាត់បង់ជីវិតជាបន្ដបន្ទាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចថ្កោលទោស«អំពើហឹង្សា»ក្នុងប្រទេសភូមា

ក្រៅតែពីការថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហឹង្សាលើក្រុមអ្នកតវ៉ាដោយសន្តិវិធី រួមទាំងស្ត្រីនិងកុមារដែរនោះ សមាជិកទាំង១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទទូចឲ្យក្រុមប៉ូលីសបង្រ្កាបបាតុករ មានភាពអត់ធ្មត់ ដើម្បីជៀសវាងកុំឲ្យមានអ្នករងរបួស និងស្លាប់បន្តទៀត ព្រមទាំងបានអំពាវនាវឲ្យដោះលែងប្រជាជនទាំងជាង ២ពាន់នាក់ ដែលពួកយោធាបានចាប់ខ្លួន។

ក្នុងលិខិតថ្កោលទោសដដែលនោះ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខគាំទ្រឲ្យមានការផ្លាស់ប្តូរស្ថានការណ៍ឲ្យត្រលប់មករកលទ្ធិប្រជាធិបតេយ្យវិញ និងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការ គោរពសិទិ្ធមនុស្ស និងសេរីភាពជាមូលដ្ឋាន ព្រមទាំងការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺស្ថិតនៅត្រង់ខ្លឹមសារនៃលិខិតថ្កោលទោសដែលបានផ្សាយ និងត្រូវបានយល់ស្របដោយសមាជិកអចន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ទាំង១៥របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្ដង។ ដោយមែនទែនទៅ ចក្រភពអង់គ្លេសជាអ្នករៀបរាង ខ្លឹមសារដើមនៃលិខិតថ្កោលទោសលើកនេះដោយបានសរសេរថា «ថ្កោលទោសរដ្ឋប្រហារនៅភូមា» ប៉ុន្តែលើកមុនដែរ លិខិតនេះ មិនអាចចេញផ្សាយបាននោះទេ ដោយសារតែមានការមិនយល់ស្របពីប្រទេសចិន និងរុស្សី។ 

ប្រការនេះ បានទៀមទារឲ្យមានការពិភាក្សាគ្នាឡើងវិញ ក្នុងជំនួបនៃក្រុមប្រឹក្សាសន្តិសុខ រហូតដល់មានការកែសម្រួលខ្លឹមសារពីខ្លឹមសារដើម ដែលសម្រេចមកសរសេរត្រឹមការប្រើប្រាស់ឃ្លាថា «ថ្កោលទោសអំពើហឹង្សា» វិញ ទើបលិខិតថ្កាលទោសនេះអាចចេញបាននៅថ្ងៃពុធសប្ដាហ៍នេះ។

សូមជម្រាបជូនថា ទោះបីការថ្កោលទោស និងមានការទទូចពីមជ្ឈដ្ឋានអន្តរជាតិបានធ្លាក់មកជាបន្តបន្ទាប់ក្តី ក៏អំពើហឹង្សាពីសំណាក់ក្រុមយោធាលើក្រុមបាតុនៅតែបន្តកើតឡើង។ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍ទី ១១ ខែមីនា យ៉ាងហោចណាស់អ្នកតវ៉ាចំនួន ៧នាក់ទៀត ត្រូវបានយោធាបាញ់ស្លាប់ក្នុងក្រុងយ៉ង់ហ្គូន  និងក្រុងម៉ាយ៉ាង នៃប្រទេសភូមា៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាអាចមានសង្ឃឹមនាំស្វាយចេញទៅទីផ្សារចិនបានឬទេនៅសប្តាហ៍ក្រោយ?

ព័ត៌មាន
តើកម្ពុជាមានសង្ឈឹមថា អាចនឹងនាំស្វាយចេញទៅកាន់ទីផ្សារចិនដែរឬទេ នៅសប្តាហ៍ក្រោយនេះ? បើតាម រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន ប…

កម្ពុជារកឃើញអ្នកឆ្លងថ្មី ៦២នាក់បន្ថែមទៀត នៅព្រឹកថ្ងៃទី ១២ ខែមីនានេះ!

ព័ត៌មាន
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីបន្ថែមទៀតរហូតដល់ទៅ ៦២នាក់ ក្នុងនោះ មាន៦០នាក់ ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ