ព្យាករណ៍សេដ្ឋកិច្ចពិភពលោក

ព្យាករណ៍ថ្មី៖សេដ្ឋកិច្ចពិភពលោកនឹងកើន៤,៧%នៅឆ្នាំ២០២១លើសការរំពឹងទុក


ក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានធ្វើការព្យាករ សេដ្ឋកិច្ចរបស់ពិភពលោកនៅក្នុងឆ្នាំ២០២១នេះ ថា នឹងងើបឡើងវិញក្នុងរង្វង់ ៤,៧% ដែលអត្រានេះមានការកើនឡើងខ្ពស់ជាងការព្យាករកាលពីពេលកន្លងទៅថាមានត្រឹម៤,៣%ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
រូបតំណាង​សេដ្ឋកិច្ចពិភពលោក រូបភាព៖ អ៊ិនធើនណេត

តើ​មាន​កត្តា​អ្វីខ្លះ ដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​កើន​ខ្ពស់​ជាង​ក្ដី​រំពឹង​ទុក​កាលពីមុន​យ៉ាង​ដូច្នេះ?

ក្រុមប្រឹក្សា​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ បាន​បញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​ខ្ពស់​នេះ គឺ​ដោយសារ​តែ​មាន​ក្ដី​រំពឹង ទៅ​លើ​ការ​ងើបឡើង​សន្សឹម​ៗ​នៃ​សេដ្ឋកិច្ច​អា​មេ​រិ​ក នៅ​គ្រា​ដែល​អា​មេ​រិ​កបាន​ផ្តើម​ចាក់​បញ្ចូល​កញ្ចប់​ថវិកា​ជិត​២​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​របស់​ខ្លួន និង​ការ​រំពឹង​ចំពោះ​លើ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​នៅ​អា​មេ​រិ​ក​កើនឡើង គួប​ផ្សំ​នឹង​ការ​ចែកចាយ និង ចាក់​វ៉ាក់សាំង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ជា​ច្រើន​ទូ​ទាំង​សក​លោក​ផង​ដែរ​។

ការ​ព្យាករ​ដដែល​បាន​បង្ហាញ​ថា ទោះបីជា​ជំងឺ​កូ​វី​ដ​-១៩ នៅ​មាន​ភាព​មិន​ប្រាកដប្រជា​ច្រើន​ក៏​ពិតមែន ក៏​ប៉ុន្តែ សេដ្ឋកិច្ច​ពិភពលោក​បាន​ងើបឡើង​វិញ សន្សឹម​ៗ​ចាប់តាំងពី​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ មក​ម្ល៉េះ​ហើយ​កំណើន​នេះ នឹង​បន្ត​ងើបឡើង​បន្តិច​ម្តង​ៗ នៅ​ពេញ​មួយ​ឆ្នាំ​២០២១​។

យ៉ាងណា​ក៏​ដោយ​ចុះ ក្រុមប្រឹក្សា​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​បាន​ព្រមាន​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​គ្រប់ពេល នៅ​ពេល​ណា​ដែល​កូ​វី​ដ​-១៩ បន្ដ​រាលដាល​ជា​ថ្មី​។ ហើយ​ប្រសិនបើ​ចង់​រក្សា​កំណើនសេដ្ឋកិច្ច​ដូច​ការ​រំពឹង​ទុក​បាន លុះត្រាតែ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​ៗ​បន្ត​ការ​ការ​គាំទ្រ​ទៅ​លើ​ចរន្ត​សេដ្ឋកិច្ចជាតិ​។

បើ​តាម​របាយការណ៍​ក្រុមប្រឹក្សា​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​បាន​គូសបញ្ជាក់​ដែរ​ថា នៅ​អំឡុង​ពេល​នៃ​មេរោគ​រាតត្បាត​កូ​វី​ដ​-១៩ នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​មានការ​ប៉ះពាល់​ខ្លាំង​ជាងគេ ពិសេស​គឺ​ការ​ប៉ះពាល់​ប្រភព​ចំណូល​ពលរដ្ឋ​តែ​ម្ដង​។ ហើយ​ផល​ប៉ះពាល់​នេះ អាច​នឹង​មាន​កាន់តែ​អាក្រក់​ថែម​ទៀត បើសិនជា​ធនាគារកណ្ដាល​មិន​ចាត់វិធានការ ដើម្បី​ជៀសវាង​ការ​ធ្លាក់​ចុះ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​។

ទោះ​យ៉ាងណា​របាយការណ៍​បាន​សង្កត់ធ្ងន់​ថា ការ​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​ដោះស្រាយ​បញ្ហា​កូ​វី​ដ និង​បញ្ហា​សេដ្ឋកិច្ច និង​ការ​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​វិល​មក​រក​សភាព​ធម្មតា​វិញ ក៏​ដូច​ជា​ការ​អភិវឌ្ឍ ចែកចាយ និង​ចាក់​វ៉ាក់សាំង​បាន​លឿន គឺ​សុទ្ធ​សឹង​ជា​កត្តា​ជួយ​ឲ្យ​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ​នៅ​ក្នុងឆ្នាំនេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma បង្ហាញមហិច្ឆតាធំសម្រាប់អាជីវកម្មនៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិកដ៏ធំរបស់ចិន គឺក្រុមហ៊ុនអាលីបាបា របស់មហាសេដ្ឋីចិន Jack Ma បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការជួយឲ្យអ…

មហាសេដ្ឋី Elon Musk ថា Tesla នឹងត្រូវបិទទ្វារបើរថយន្ដរបស់ខ្លួនប្រព្រឹត្តអំពើចារកម្មនៅចិន

ព័ត៌មាន
ក្រោយពីរដ្ឋាភិបាលចិន បានហាមផ្ដាច់យោធារបស់ខ្លួនប្រើប្រាស់រថយន្ដ Tesla ដោយសារតែបារម្ភពីបញ្ហាសន្ដិសុខរួចមក នៅថ្ងៃសៅរ៍ ទី២០ ខែមីនា កំពូលមហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ