អចលនទ្រព្យ - ខុនដូ

លក់ដាច់ខ្លាំងក្នុងអំឡុងកូវីដ-១៩ ឥឡូវនេះ គម្រោងខុនដូ Urban Village ឈ្នះពានរង្វាន់២​​ទៀតពី Asia Pacific Property Awards 2021-2022


Urban Village និង Factory Phnom Penh ដែលជាគម្រោង​សម្រាប់​ការប្រើប្រាស់​ចម្រុះស្តង់ដារ​ហុងកុង​នៅ​ក្នុង​ប្រទេសកម្ពុជា បានធ្វើ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យធំៗ​ក្នុង​តំបន់​មាន​ការភ្ញាក់ផ្អើល​ជាថ្មី​ម្តង​ទៀត តាមរយៈ​ការឈ្នះ​ពាន​រង្វាន់​ដ៏​អស្ចារ្យ​ធំៗ​ពីរ នៅ the Asia Pacific Property Awards 2021-2022 ដែល​រៀបចំ​ដោយ the International Property Awards ។ នេះ​បើ​យោង​តាម​ស្ថាបនិក​ទាំងពីរ​គឺ អ្នកនាង Catherine និង​លោក Ben Li ។
អ្នកនាង Catherine និង​លោក Ben Li ស្ថាបនិក Urban Hub Cambodia ។
ដោយ

Urban Village គឺ​ជា​ខុនដូ​ដែល​មាន​តម្លៃ​សមរម្យ​លក់ដាច់​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង ១៣០០ យូនីត សម្រាប់​គម្រោង​៤វគ្គ​ដំបូង ត្រូវ​បាន​លក់ដាច់​អស់​ក្នុង​អំឡុង​ពេល​រោគរាតត្បាត​កូវីដ-១៩ ហើយ​ឥឡូវនេះ គម្រោង​វគ្គទី៥​បាន​ចាប់​បើក​លក់​ហើយ ។

អ្នកនាង Chan បាន​និយាយ​ថា ការប្រកាស​ពាន​រង្វាន់​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នាពេលថ្មីៗនេះ នៅឯ​ពិព័រណ៍​កម្រាល​ព្រំ​ក្រហម​និម្មិត ។ Urban Village និង Factory Phnom Penh បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ពីរ រួមមាន “Best Mixed-use Architecture” និង “Best Mixed-use Development” ។

The International Property Awards ត្រូវបានបង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤ នៅ​ចក្រភព​អង់គ្លេស និង​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​ជា​ពាន​រង្វាន់​ផ្នែក​អចលនទ្រព្យ​ដ៏​ល្បីល្បាញ និង​គួរឱ្យ​គោរព​បំផុត​ដោយ​សាធារណជន និង​បុគ្គលសំខាន់ៗ​ក្នុង​វិស័យ​អចលនទ្រព្យ​ទូទាំង​ពិភពលោក ។

កម្មវិធីពានរង្វាន់​លំដាប់ពិភព​លោក​នេះ ទទួល​ស្គាល់​នូវ​ភាពប្រណីត​និង​ការ​រក្សាបាន​នូវស្តង់ដារ​កម្រិត​ខ្ពស់​ទៅ​លើ​ផ្នែក​ផ្សេងៗគ្នា​ក្នុងវិស័យ​អចលនទ្រព្យទូទាំង​ពិភពលោក រួមមាន ការអភិវឌ្ឍ ភ្នាក់ងារ​អចលនទ្រព្យ ស្ថាបត្យកម្ម ការរចនាផ្ទៃខាងក្នុង និង​បដិសណ្ឋារកិច្ច ។ 

The International Property Awards មាន​កិត្តនាម​​លើ​ដំណើរការ​វិនិច្ឆ័យ​និង​ការផ្ដល់​ពិន្ទុ​យ៉ាង​ម៉ត់ចត់ ។ រាល់ពាក្យ​សើ្នសុំ​ទាំងអស់​ត្រូវ​បាន​ពិនិត្យ​និង​វិនិច្ឆ័យ​ដោយ​គណៈកម្មការ​ដែល​ប្រកប​ទៅ​ដោយ​អ្នកជំនាញ​ច្រើនជាង ៩០នាក់ មក​ពី​វិស័យ​នីមួយៗ​ទូទាំង​ពិភពលោក ។

អ្នក​នាង​ Chan និងលោក Li បាន​និយាយថា «ពួកយើង​ពិតជាមានមោទនភាព និង​រំភើប​យ៉ាងក្រៃលែង​ដែល​បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា និង​បង្កើត​ឲ្យ​មាន​នូវ​អព្ភូតហេតុ​សម្រាប់​ប្រទេស​ដោយ​បាន​ឈ្នះនូវ​ពាន​រង្វាន់​ខ្នាត​អន្តជាតិ​ទាំងនេះ ។ ទាំងអស់នេះ​មិន​ត្រឹមតែ​ជា​ជ័យជម្នះ​ប៉ុណ្ណោះ​ទេ តែវា​ថែមទាំង​ជា​សមិទ្ធផល​យ៉ាង​អស្ចារ្យ​សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។»

អ្នកនាង Chan  និង លោក Li បានបន្ថែមដែរ​ថា «ការឈ្នះពាន​រង្វាន់​ទាំងនេះ​មិនត្រឹមតែ​លើក​ទឹកចិត្ត​ឱ្យ​យើង​បន្ត​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​កសាង​ប្រទេស​កម្ពុជា​ឱ្យកាន់តែ​ប្រសើរ​នោះទេ ប៉ុន្តែ​វាក៏អនុញ្ញាតឱ្យយើងបំពេញ​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការលើក​កម្ពស់​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ផងដែរ ។»

ចាប់ពីឆ្នាំ​២០១៩ ដល់ឆ្នាំ២០២១ Urban Hub Cambodia ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​ក្នុង​ស្រុក និង​នៅ​ពីក្រោយ​គម្រោង​ដែល​ទទួល​បាន​ពាន​រង្វាន់​និង​គម្រោង​ដែល​បាន​បញ្ចប់ Urban Loft,  Urban Village Phase 1, Urban Village Phase 2 and Factory Phnom Penh បាន​ប្រមូល​ពាន​រង្វាន់​ចំនួន ២៦ពាន ពីការ​ប្រកួត​ផ្សេងៗ​នៅទូទាំង​អាស៊ី អឺរ៉ុប និង​អាមេរិកខាងជើង ៕




អត្ថបទបន្ទាប់


តើចិនអាចចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP បាន ឬមិនបាន?

ព័ត៌មាន
បើយើងមើលទៅលើ អ្នកវិភាគនយោបាយ និង ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានអះអាងស្រដៀងៗគ្នាថា ប្រទេសចិនទំនងជានឹងបរាជ័យក្នុងការចូលរួមជាសមាជិករបស…

ម្ចាស់ចម្ការស្វាយទទួលការបណ្ដុះបណ្ដាលបច្ចេកទេសផលិតកម្មដំណាំស្វាយដើម្បីបង្កើនគុណភាព និងស្តង់ដារសម្រាប់តម្រូវការទីផ្សារនិងការនាំចេញ

ព័ត៌មាន
ម្ចាស់ចម្ការស្វាយជាច្រើនរយនាក់ មកពីបណ្ដាខេត្តនានាទូទាំងប្រទេស បានទទួលការបណ្ដុះបណ្ដាលអំពីបច្ចេកទេសនៃផលិតកម្មដំណាំស្វាយឲ្យកាន់តែមានប្រសិទ្ធភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ