កូវីដ១៩នៅអាមេរិក

អាមេរិកអនុញ្ញាតឲ្យពលរដ្ឋចេញដើរ ដោយមិនចាំបាច់ពាក់ម៉ាស


រដ្ឋាភិបាលអាមេរិក ក៏ដូចជាអាជ្ញាធរទីក្រុងជាច្រើននៅក្នុងសហរដ្ឋអាមេរិក ប្រកាសអនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ចំនួនដូស អាចចេញដើរហើរនៅខាងក្រៅដោយមិនបាច់ពាក់ម៉ាសការពារទៀតនោះទេ ប៉ុន្ដែសម្រាប់សិស្សានុសិស្សដែលរៀននៅឆ្នាំសិក្សា២០២០-២០២១ ត្រូវបានណែនាំឲ្យបន្ដម៉ាស ដ្បិតថាពួកគេនៅមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ចំនួនបានទាំងអស់គ្នានៅឡើយទេ។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មាន Reuters។
អាមេរិកអនុញ្ញាតឲ្យពលរដ្ឋចេញដើរ ដោយមិនចាំបាច់ពាក់ម៉ាស
ដោយ

មាន​ទីក្រុង​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​ដូច​ជា Michigan, Washington, Colarado, Oregon, Ohio និង New York ជាដើម បាន​ប្រកាស​ពី​ការ​គាំទ្រ​ការ​ណែនាំ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង CDC ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច អាច​ចេញ​ធ្វើ​ដំណើរ​នៅ​ខាងក្រៅ​ដោយ​មិន​ចាំបាច់​ពាក់​ម៉ាស​នោះ​ទេ​។

ទោះ​យ៉ាងណា ក៏​នៅ​មាន​ទីក្រុង​ជា​ច្រើន​ផ្សេង​ទៀត នៅ​មិន​ទាន់​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់ CDC នៅឡើយ​ទេ ដូច​ជា​នៅ​ទីក្រុង Los Angeles ជាដើម ការ​ពាក់​ម៉ាស​នៅ​តែ​បន្ដ​តម្រូវ​ឲ្យ​ធ្វើ​នៅឡើយ ពិសេស​នៅ​អំឡុង​ពេលធ្វើការ នៅ​ក្នុង​ទីកន្លែង​សាធារណៈ រហូត​ដល់​មានការ​ត្រួតពិនិត្យ​ជា​ថ្មី​ទៀត​។

ក្រៅ​តែ​មាន​ពី​មានការ​បើក​ឲ្យ​ពលរដ្ឋ​អាច​ចេញ​ធ្វើ​ដំណើរ​ទៅ​ខាងក្រៅ ដោយ​មិន​ចាំបាច់​ត្រូវ​ពាក់​ម៉ាស​ហើយ​នោះ តាម​ការ​ណែនាំ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង CDC ក៏​បាន​គូសបញ្ជាក់​ទៀត​ថា មន្ត្រី និង​បុគ្គលិក​កិច្ចសន្យា និង​អ្នក​ចូល​ទស្សនកិច្ច​នៅ​ក្នុង​អគារ ឬ​កន្លែង​រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​ត្រូវ​បាន​អនុ​ញ្ញា​ឲ្យ​ចូល ដោយ​មិន​ចាំបាច់​ពាក់​ម៉ាស​ទៀត​នោះ​ដែរ ប្រសិនបើ​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ត្រឹមត្រូវ​។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Walmart ដែល​ជា​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ និង​មាន​សាខា​ជា​ច្រើន​នោ​អា​មេ​រិ​ក ថ្មី​ៗ​នេះ ក៏​បាន​ប្រកាសប្រាប់​បុគ្គលិក​របស់​ខ្លួន​ដូច​គ្នា​ដែរ​ថា បើសិនជា​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​គ្រប់​ចំនួន​ដូ​ស គឺ​អាច​មក​ធ្វើការ​បាន ដោយ​មិន​ចាំបាច់​ពាក់​ម៉ាស​នោះ​ទេ ចាប់ពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​តទៅ​។ ប៉ុន្ដែ អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង គឺ​ត្រូវ​តែ​ពាក់​ម៉ាស​មក​ធ្វើការ​ដដែល​។ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​លក់រាយ Walmart ក៏​អាច​ដើរ​ចូល​ទិញ​ទំនិញ​ដោយ​សេរី​មិន​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ដូច​គ្នា​ដែរ​។

សូម​បញ្ជាក់​ថា ការ​បន្ធូរបន្ថយ​វិធានការ​ការពារ​កូ​វី​ដ​-១៩ របស់​អា​មេ​រិ​ក​នា​ពេល​នេះ គឺ​បន្ទាប់​ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​១​ក្នុង​លោក​មួយ​នេះ បាន​និង​កំពុង​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​យ៉ាង​គំហុក ហើយ​ថ្មី​ៗ​នេះ អា​មេ​រិ​ក​មិន​ត្រឹមតែ​ចាក់​វ៉ាក់សាំង​ជូន​មនុស្ស​ពេញវ័យ​ទេ សូ​ម្បី​តែ​ក្មេង​វ័យ​ចន្លោះ​ពី​អាយុ​១២ ដល់​១៥​ឆ្នាំ​ក៏​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ដែរ​។

គិត​ត្រឹម​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​មុន​នេះ អា​មេ​រិ​កបាន​ចាក់​វ៉ាក់សាំង​សរុប​ជាង ២១៧០​លាន​ដូ​ស​ហើយ ក្នុង​នោះ អ្នក​ដែល​បាន​ចាក់​យ៉ាងតិច​មួយ​ដូ​សមាន​ជាង ១៥៦​លាន​នាក់ ខណៈ​ដែល​អ្នក​បាន​ចាក់​គ្រប់​ចំនួន​២​ដូ​ស មាន​ជាង ១២១​លាន​នាក់​។ សរុប​មក​ទល់​ពេល​នេះ អា​មេ​រិ​ក​មាន​ប្រជាជន​ជាង ៣៦% នៃ​ចំនួន​ប្រជាជន​សរុប​ហើយ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ គ្រប់​ចំនួន​ដូ​ស​។ ប្រភេទ​វ៉ាក់សាំង​ដែល​ចាក់​នៅ​អា​មេ​រិ​ក​រួម​មាន Moderna, Pfizer/BioNTech និង វ៉ាក់សាំង Johnson &Johnson៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹមតែ១សប្ដាហ៍ នៅឥណ្ឌាមាន ២លាននាក់ឆ្លងកូវីដ-១៩ និងស្លាប់ជិត៣ម៉ឺននាក់

ព័ត៌មាន
ប្រទេសឥណ្ឌា នៅតែមានតួលេខចំនួនអ្នកឆ្លងប្រចាំថ្ងៃរាប់សិបម៉ឺននាក់ដដែល និងអ្នកស្លាប់ក៏មានកាន់តែច្រើនឡើងៗដែរ។ គិតត្រឹមមួយសប្ដាហ៍កន្លងទៅនេះ ឥណ្…

ដំឡូងមីមានតម្លៃទីផ្សារល្អ តែទិន្នផលហាក់មានការថមថយចុះ

ព័ត៌មាន
មន្ត្រីជំនាញកសិកម្ម និង ប្រជាកសិករ នៅក្នុងខេត្តបាត់ដំបងបានអះអាងប្រាប់ថាតម្លៃទីផ្សារដំឡូងមីនៅរដូវប្រមូផល មុននេះ ហាក់មានតម្លៃល្អ ប៉ុន្ដែទិន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ