រដ្ឋប្រហារនៅភូមា

ក្រោយរដ្ឋប្រហារក្រុមយោធាភូមាបម្រុងដកលុយពីធនាគារអាមេរិក ១ពាន់លានដុល្លារតែត្រូវអាមេរិករារាំង


សហរដ្ឋអាមេរិកថ្មីៗនេះទើបតែទម្លាយព័ត៌មានមួយថា ខ្លួនធ្លាប់បានបង្កកប្រាក់របស់យោធាភូមាជាង១ពាន់លានដុល្លារ ដែលតម្កល់នៅធនាគារកណ្ដាលនៅក្រុងញ៉ូយក។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា របបសឹកភូមាបានព្យាយាមដកប្រាក់នេះចេញពីគណនីធនាគារនៅប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋប្រហារកើតឡើងនៅថ្ងៃទី១ខែកុម្ភៈ មកម្ល៉េះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមប៉ូលីសប្រើកាំភ្លើងគ្រាំបាញ់ទៅលើបាតុករ រូបភាព៖ Reuters
ដោយ

ប្រតិបត្តិការដកប្រាក់ជាង ១ពាន់លានដុល្លារនោះត្រូវបាន គេសង្កេតឃើញថាធ្វើឡើងក្រោមឈ្មោះនៃធនាគារកណ្តាលភូមា ប៉ុន្តែត្រូវបានរារាំងដោយធនាគារកណ្ដាលរបស់អាមេរិកក្រោយលោក Joe Biden បានចេញបញ្ជាដោយផ្ទាល់ ឲ្យគេរាំងខ្ទប់សាច់ប្រាក់ទាំងនេះ។

គេនៅចាំបានថា ការព្យាយាមដកបង្វិលយកសាច់ប្រាក់នេះ បានធ្វើឡើងនៅក្រោយពេលដែលភ្លាមៗ ក្រុមយោធាដកតំណែងប្រធានធនាគារកណ្តាល ដែលមកពីគណបក្សលោកស្រី ស៊ូ ជី ហើយជំនួសមកវិញនូវអតីតប្រធានធនាគារកណ្តាលដែលជាមនុស្សរបស់ក្រុមយោធាវិញ។

គួររំឭកផងដែរថា សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុបនិង ប្រទេសអង់គ្លេសបានដាក់ចេញនូវទណ្ឌកម្មថ្មីៗជាច្រើនបន្ទាប់ពីរដ្ឋប្រហារ និងការបង្ក្រាបដ៏បង្ហូរឈាមជាបន្តបន្ទាប់របស់កងទ័ពទៅលើក្រុមបាតុករ។ 

បើតាមទិន្នន័យបឋមរបស់អង្គការសហប្រជាជាតិបានបង្ហាញថា មានយ៉ាងហោចណាស់មនុស្សជាង ៥០ នាក់ហើយបានស្លាប់ចាប់តាំងពីមានចលនាបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារមក ខណៈមនុស្សជាងជិត ២ពាន់នាក់ទៀតត្រូវបានចាប់ខ្លួនរួមទាំងអ្នកកាសែត ក្នុងស្រុក និងបរទេស ប្រមាណ៣០ នាក់ផងដែរ។

សូមបញ្ជាក់ថា ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិកដែលបានដាក់នាពេលថ្មីៗនេះ គឺសំដៅដល់ការដាក់សម្ពាធដល់ការធ្វើពាណិជ្ជកម្មនាំទំនិញចេញចូលរបស់ភូមាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របបសឹកភូមាឆ្លើយតបទៅUN យ៉ាងម៉ឺងម៉ាត់ថា «យើងមិនខ្លាចទណ្ឌកម្មទេយើងនៅតែរស់បាន យើងទម្លាប់ហើយ»

ព័ត៌មាន
តំណាងក្រុមយោធាភូមាបានធ្វើការឆ្លើតបទៅកាន់ ប្រេសិតពិសេស ឬហៅថាអ្នកជំនាញការពិសេស របស់អង្គការសហប្រជាជាតិប្រចាំប្រទេសភូមាថា ខ្លួនបានត្រៀមខ្លួន…

របៀប​ជ្រើសរើស​និង​ប្តូរ​ទីតាំង​ការិយាល័យ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​បរិបទ​អាជីវកម្ម​ឆ្នំា២០២១

ព័ត៌មាន
លោក​​អ្នក​អាច​នឹង​ប្រឈមមុខ​នឹង​កត្តា ឬ​​បរិយាកាស​មួយ​ចំនួន ដែល​អ្នក​មិន​អាច​ទ្រាំ​ធ្វើការ​ក្នុង​ទីតាំង​ការិយាល័យ​ដដែល ឬ​ការិយាល័យ​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ