ឱនភាពថវិកាអាមេរិក

ឱនភាពថវិកាអាមេរិកឆ្នាំ២០២១ ត្រូវបានព្យាករថាមាន២,៣ទ្រីលានដុល្លារ បើគ្មានកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច


ការិយាល័យថវិកាសភារបស់អាមេរិក បានព្យាករថាថា ឱនភាពកញ្ចប់ថវិកាសហព័ន្ធរបស់អាមេរិកអាចនឹងមានដល់ទៅ២,៣ ទ្រីលានដុល្លារនៅឆ្នាំ២០២១នេះ ដែលមានការធ្លាក់ចុះទាបជាងឆ្នាំ២០២០ ដែលធ្លាប់មានដល់ទៅជាង ៣ទ្រីលានដុល្លារអាមេរិក។ ទោះយ៉ាងណា ឱនភាពថវិកានៅឆ្នាំ២០២១ នៅតែមានធំជាងពេលណាៗទាំងអស់បើគិតតាំងពីមិនទាន់មានកូវីដ-១៩រាតត្បាត។
ឱនភាពថវិកាអាមេរិកឆ្នាំ២០២១ ត្រូវបានព្យាករថាមាន២,៣ទ្រីលានដុល្លារ
ដោយ

ការព្យាករពីឱនភាព​ថវិកា​សហព័ន្ធនេះ មិនបាន​រួមបញ្ជូល​នូវ​កញ្ចប់ថវិកា​ចំណាយ​សម្រាប់​ជំរុញសេដ្ឋកិច្ច​ជិត​២ទ្រីលាន​ដុល្លារ​ ដែលលោក​ចូ បៃឌិន ប្រធានាធិបតី​អាមេរិក​បាន​ដាក់ស្នើនោះទេ ព្រោះតែកញ្ចប់ថវិកានេះ មិនទាន់បាន​អនុម័ត​នៅឡើយ។

កាលពីឆ្នាំមុន ឱនភាពថវិកា​របស់​អាមេរិក​មានដល់ទៅ​ប្រមាណ ១៥% នៃ GDP ខណៈដែលនៅឆ្នាំ២០២១នេះ រំពឹងថា​នឹងមាន​នៅត្រឹម១០% នៃ GDP។

ឱនភាពថវិកា​ក៏ត្រូវបាន​ព្យាករថា នឹង​បន្ដ​ធ្វើឲ្យ​បំណុលជាតិ​របស់អាមេរិក​មានការ​កើនឡើង​កាន់តែ​ខ្ពស់ដូចគ្នាដែរ។ ជាក់ស្ដែង ថ្មីៗនេះ បំណុលសាធារណៈ​ជាតិ​របស់អាមេរិក​មាន​ប្រមាណ ជិត​២៨ទ្រីលាន​ដុល្លារ​អាមេរិក ស្ទើរតែ​លើ​១០០% នៃទំហំ GDP ទៅហើយ។ 

ចំណែកឯកម្រិតបំណុលនេះ ត្រូវបាន​គេរំពឹងថា នឹង​បន្ដកើនឡើង​ថែមទៀត​ដល់ទៅ ជាង​៣៥ទ្រីលាន​ដុល្លារ ឬស្មើនឹង​១០៧% នៃ GDP នៅត្រឹមឆ្នាំ២០៣១ ដែលនេះគឺជា​កម្រិតបំណុល​ដ៏ខ្ពស់បំផុត​ធៀបនឹង​ GDPនៅក្នុង​ប្រវត្តិសាស្ត្រ​របស់អាមេរិក។

ទៅដល់​ឆ្នាំ២០៣១ គិតជាមធ្យម​ក្នុងមួយឆ្នាំ ឱនភាពថវិកាអាមេរិក​ត្រូវបាន​ព្យាករថា នឹងមាន​១,២ទ្រីលាន​ដុល្លារ​អាមេរិក។

រដ្ឋាភិបាលអាមេរិក​រំពឹងថា GDP របស់អាមេរិក​នឹងកើន ៣,៧% នៅឆ្នាំ២០២១ ទាបជាង​អ្វីដែល​ធនាគារ​សហព័ន្ធអាមេរិក​ព្យាករ​ថា មាន​៤,២% ខណៈដែល​នៅឆ្នាំ២០២០ សេដ្ឋកិច្ចអាមេរិក ត្រូវបាន​ប៉ាន់ប្រមាណថា មានការធ្លាក់ចុះ ៣,៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Facebook «បិទ​ព័ត៌មាន​»​នៅអូស្ត្រាលី; រដ្ឋាភិបាល​រិះគន់​​ Facebook ថា«ឈ្លើយ»និង«ខុស»

ព័ត៌មាន
រដ្ឋាភិបាល​អូស្ត្រាលី នៅថ្ងៃនេះ (ទី១៨ ខែកុម្ភៈ) បាន​​រិះគន់​ចំណាត់ការរបស់​ Facebook ក្នុងការ​បិទ​ខ្ទប់​ព័ត៌មាន​​នៅក្នុង​ប្រទេស​អូស្ត្រា…

រដ្ឋការលោក Joe Biden នឹងផ្តើមបង់វិភាគទានដល់ WHO ឡើងវិញនៅខែក្រោយ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អានតូនី ប្លីងឃីន បានឲ្យដឹងនៅថ្ងៃពុធទី១៨ កុម្ភៈថា អាមេរិកនឹងចាប់ផ្តើមបង់ប្រាក់វិភាគទានចំនួនជាង ២០០លានដុល្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ