អាមេរិក-ចិន

អាមេរិកថា ការបន្តនាំចូលផលិតផលពីតំបន់ស៊ីនជាំងប្រទេសចិន និងបញ្ហាសិទ្ធិមនុស្សជារឿងពីរផ្សេងគ្នា


ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានអាមេរិក លោកចេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអង្គារថា ទោះសហរដ្ឋអាមេរិកបានបញ្ជាទិញផ្ទាំងសូឡាដែលផលិតថាមពលពីពន្លឺព្រះអាទិត្យពីតំបន់ស៊ិនជាំងប្រទេសចិនក៏ដោយ ប៉ុន្ដែខ្លួននៅតែអាចក្រោកឈរឡើងប្រឆាំងនឹងបញ្ហាសិទ្ធិមនុស្សបានដែរ។
រូបភាព ទង់ជាតិប្រទេសចិន និងសហរដ្ឋអាមេរិក
ដោយ

ការ​លើក​លើង​ដូច្នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មានការ​រិះគន់​អា​មេ​រិ​កថា ការ​នាំ​ចូល​ផ្ទាំង​សូ​ឡា​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​ពី​តំបន់​ស៊ិ​ន​ជាំ​ង​ប្រទេស​ចិន គឺ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ការងារ​ដោយ​បង្ខំ ខណៈ​ដែល​កន្លង​មក​ចិន​ធ្លាប់​រង​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​នៅ​ក្នុង​តំបន់​ស៊ិ​ន​ជាំ​ង ដែល​ខ្លួន​គ្រប់គ្រង​នោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

ជុំវិញ​បញ្ហា​នេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ធ្លាប់​បាន​ចេញ​មក ព្រមាន​ពី​ហានិភ័យ​នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​របស់​ជនជាតិភាគតិច​ម៉ូ​ស្លី​ម អ៊ុយ​ហ្គ័​រ ក្នុង​តំបន់ ស៊ី​ន​ជាំ​ង​ប្រទេស​ចិន​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើការ ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ផ្ទាំង​សូ​ឡា ថាមពល​ពន្លឺព្រះអាទិត្យ ដ៏​ធំ​មួយ​សម្រាប់​ទីផ្សារ​ពិភពលោក​។

ប៉ុន្តែ ក្រុម​អ្នក​រិះគន់​អះអាង​ថា ក្រុង​វ៉ា​ស៊ី​ន​តោន បាន​តែ​និយាយ តែ​មិន​បាន​ផ្តល់​អាទិភាព​ដល់​ការ​អនុម័ត​ច្បាប់ ដែល​នឹង​ហាមឃាត់​ការ​នាំ​ចូល​ផលិតផល​ទាំងអស់ ពី​តំបន់​ស៊ី​ន​ជាំ​ង​នោះ​ទេ ពិសេស​គឺ​បន្ទះ​សូ​ឡា​តែ​ម្តង ដោយសារ​តែ​អា​មេ​រិ​ក ចង់​បំពេញ​តាម​គោលនយោបាយ​អាកាសធាតុ គ្មាន​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ត្រឹម​ឆ្នាំ​២០៥០​។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន​អា​មេ​រិ​ក លោក​ចេក ស៊ូ​លី​វ៉ា​ន បាន​ចេញ​មុខ​មក​ច្រាន​ចោលការ​រិះគន់​នេះ ដោយ​អះអាង​ថា នេះ​ជា​រឿង​ពីរ​ដោយឡែក​ពី​គ្នា​។ អា​មេ​រិ​ក​នៅ​តែ​អាច​ប្រឆាំង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​គ្រប់​ទីកន្លែង រួម​ទាំង​នៅ​តំបន់​ស៊ី​ន​ជាំ​ង ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេង ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ខ្លួន​នៅ​តែ​អាច​ផ្តោត​លើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ថាមពល​ពន្លឺព្រះអាទិត្យ ដើម្បី​ថែរក្សា​បរិស្ថាន​បាន​ដដែល​។

គួរ​ជម្រាប​ថា សហរដ្ឋអាមេរិក​ជា​រឿយ​ៗ​បាន​ចោទប្រកាន់​ចិន​ថា បាន​រំលោភ​បំពាន​ដល់​សិទ្ធិ​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ តាម​រយៈ​ការ​ចាប់​បង្ខាំង​ទុក​ក្នុង​ជំរុំ និង​បង្ខំ​ឲ្យ​ធ្វើការ​ជាដើម​។ ប៉ុន្តែ​ភាគី​ចិន បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ ព្រមទាំង​បាន​ចេញ​អះអាង​ថា ជំរុំ​ទាំងនោះ គឺជា​កន្លែង​សម្រាប់​ហ្វឹកហាត់ ការងារ និង​ធ្វើការ​បណ្តុះបណ្តាល​ដល់​ពួក​គេ​តែ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹទ្ធសភា​អា​មេ​រិ​ក​នៅ​ឆ្នាំ​នេះ បាន​អនុម័ត​ច្បាប់​ហាមឃាត់​ការ​នាំ​ចូល​ផលិតផល​ទាំង​អស់ពី​តំបន់​ស៊ី​ន​ជាំ​ង​ប្រទេស​ចិន ប៉ុន្តែ​ច្បាប់​នេះ មិន​ទាន់​បាន​ឈាន​ដល់​ការ​អនុម័ត​ចុង​ក្រោយ​ពី​រដ្ឋសភា​អា​មេ​រិ​ក​ទេ​៕




អត្ថបទបន្ទាប់


អាមេរិកផ្ដល់ថវិកាជាង១០០លានដុល្លារឲ្យអាស៊ាន

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បានផ្សាភ្ជាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយបណ្តាប្រទេសនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន…

ចិនទាញបានឱកាសពីប្រទេសសមាជិកអាស៊ាន ដើម្បីជួយគាំទ្រខ្លួនក្នុងសំណើចូលជាសមាជិកភាព CP TPP

ព័ត៌មាន
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៤ បានផ្តល់ឱកាសឱ្យប្រទេសចិន ក្នុងការបង្វែរការប្រឆាំងជំទាស់ណាមួយដែលអាចកើតមាន ពីសមាជិកអាស៊ានមួយចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ