រុស្ស៊ី-អាមេរិក

ប្រមុខចារកម្មអាមេរិកថា លោកពូទីនអាចប្រើនុយក្លេអ៊ែរ ប្រសិនគាត់ដឹងថា នឹងត្រូវចាញ់សង្គ្រាមនៅអ៊ុយក្រែន


ប្រមុខចារកម្មអាមេរិកកាលពីថ្ងៃអង្គារទី១០ឧសភា បានព្រមានទៅកាន់ព្រឹទ្ធសភាអាមេរិកថា លោកពូទីនអាចប្រើសន្លឹកបៀរចុងក្រោយរបស់លោក គឺអាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមនៅអ៊ុយក្រែន ប្រសិនបើលោកពូទីនមើលឃើញថា សង្គ្រាមរបស់រុស្ស៊ី កំពុងស្ថិតនៅលើផ្លូវមួយឈានទៅរកភាពបរាជ័យ, គឺការបរាជ័យដែលលោកពូទីនយល់ឃើញថា នឹងគំរាមកំហែងដល់របបដឹកនាំរបស់លោកថែមទៀតផង។ នេះបើយោងទៅតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
មីស៊ីល Sarmat ដែលរុស្ស៊ីទើបសាកល្បងបានដោយជោគជ័យ មានសមត្ថភាពបំពាក់គ្រាប់នុយក្លេអ៊ែរ​

ការ​ព្រមាន​កាលពី​ថ្ងៃ​អង្គារ ដែល​ថា​រុ​ស្ស៊ី​អាច​នឹង​ជ្រើសរើស​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នោះ បាន​ធ្វើ​ឡើង ពី​សំណាក់​ប្រធាន​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​ក ក្នុង​ការ​ធ្វើ​សេចក្តី​សង្ខេប​ប្រាប់​ទៅ​កាន់​ព្រឹទ្ធសភា​អា​មេ​រិ​ក ស្តី​ពី​បញ្ហា​ដែល​កំពុង​គំរាមកំហែង​ទូ​ទាំង​ពិភពលោក​។

លោកស្រី Avril Haines នាយក​ផ្នែក​ស៊ើបការណ៍​ជាតិ​អា​មេ​រិ​ក បាន​ធ្វើការ​វិភាគ​ព្យាករ​សម្រាប់​អ៊ុយ​ក្រែ​ន​ថា សង្គ្រាម​លើក​នេះ​ជា​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ និង​អូស​បន្លាយពេល​យូរអង្វែង ហើយ ស្ថានការណ៍​ក្នុង​សង្គ្រាម​មួយ​នេះ ប្រឈម​មុខ​នឹង​ភាព​ប្រែប្រួល​កាន់តែ​ខ្លាំង​ឡើង​។

លោកស្រី Haines នាយក​ផ្នែក​ស៊ើបការណ៍​ជាតិ​អា​មេ​រិ​ក បាន​បញ្ជាក់​ច្បាស់​ៗ​ទៅ​កាន់​ព្រឹទ្ធសភា​អា​មេ​រិ​កថា «​ស្ថានការណ៍​អាច​ប្រែប្រួល​គ្រប់ពេល សូ​ម្បី​តែ​ពេល​ដែល​យើង​កំពុងនិយាយ​គ្នា​នេះ​ក្ដី​។​» លោកស្រី​បន្ត​ថា លោកពូ​ទី​ន​អាច​នឹង​ចាត់វិធានការ​បន្ថែម រួម​ទាំង​ការ​ចល័ត​ទ័ព​កាន់តែ​ច្រើន ការ​ដាក់​ចេញ​ច្បាប់អាជ្ញាសឹក ហើយ​ប្រសិនបើ​មេដឹកនាំ​រុ​ស្ស៊ី​រូប​នេះ មាន​អារម្មណ៍​ថា សង្គ្រាម​កំពុង​ស្ថិត​ទៅ​រក​ផ្លូវ​បរាជ័យ នោះ​ពិភពលោក​នឹង​មាន​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​។ គ្រោះថ្នាក់​ខ្លាំង នោះ​គឺ​សំដៅ​ដល់ ការ​ប្រើប្រាស់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ទីក្រុង​ម៉ូ​ស្គូ ប្រសិនបើ​លោកពូ​ទី​ន​យល់​ថា បរាជ័យ​នៅ​អ៊ុយ​ក្រែ​ន​អាច​គំរាមកំហែង​ដល់​របប​ដឹកនាំ​របស់​លោក​។

ការ​ព្រមាន ពី​មេ​ចារកម្ម​អា​មេ​រិ​ក​បែប​នេះ ធ្លាក់​មក​ស្រប​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​ឥត​ស្រាកស្រាន្ត​បាន​កើតឡើង​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន គួប​ផ្សំ​នឹង​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​លើ​តំបន់ អូ​ដេ​សា​(Odesa)​។ អង្គការសហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​ស្លាប់​ជន​ស៊ី​វិល​ក្នុង​សង្គ្រាម ប្រហែលជា​មាន​ខ្ពស់​ជាង​ការ​ប៉ាន់ស្មាន​ផ្លូវការ​នា​ពេល​បច្ចុប្បន្ន ពោល​បច្ចុប្បន្ន​គេ​បាន​ប៉ាន់​ស្មានថា មាន​មនុស្ស​ជាង​៣​ពាន់​នាក់​បាន​ស្លាប់​។

បើ​តាម​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​អា​មេ​រិ​ក​ដដែល​នេះ លោកពូ​ទី​ន​នឹង​បន្ត​ធ្វើ​ទំនើប​កម្ម​មី​ស៊ី​ល​ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ​បន្ថែម​ទៀត ដូចដែល​លោក​ទើបបាន​សាកល្បង​ដោយ​ជោគជ័យ​កាលពី​មួយ​រយៈ​មុន នូវ​មី​ស៊ី​ល​ប្រភេទ​ថ្មី​។ លោកពូ​ទី​ន​ធ្វើ​ដូចនេះ គឺជា​ការ​គំរាម និង​រារាំង​សហរដ្ឋអាមេរិក ក៏​ដូច​ជា​សម្ព័ន្ធមិត្ត​ពី​ការ​គាំទ្រ​ផ្នែក​យោធា​បន្ថែម​ទៀត សម្រាប់​អ៊ុយ​ក្រែ​ន​។

គួរ​រំឭក​ថា ក្តី​បារម្ភ​របស់​លោក​ខាងលិច​ចំពោះ​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​បាន​កើនឡើង​បន្ទាប់​ពី​លោកពូ​ទី​ន​បាន​ចាប់ផ្តើម​ការ​លុកលុយ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤​ខែកុម្ភៈ ជាមួយនឹង​ការ​ដាក់​បញ្ជា​ឲ្យ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ទីក្រុង​ម៉ូ​ស្គូ​ប្រុង​ជើងការ​ខ្ពស់ ហើយ​ថែម​ទាំង​បាន​ព្រមាន​ចំ​ៗ​ថា ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​របស់​នរណា​ម្នាក់​ក្នុង​សង្គ្រាម​នេះ នឹង​នាំ​មក​នូវ​ផលវិបាក​ដែល​ពួក​គេ​មិន​ធ្លាប់​ជួប​ប្រទះ​នៅ​ក្នុង​ប្រវត្តិ​របស់​ពួក​គេ​ផង​ដែរ​។

ភាគី​រុ​ស្ស៊ី​បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​គ្រោង​នឹង​ដាក់​ពង្រាយ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ឈ្មោះ Sarmat ដែល​ទើបនឹង​សាកល្បង​ដោយ​ជោគជ័យ មាន​សមត្ថភាព​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋអាមេរិក នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​៕




អត្ថបទបន្ទាប់


ទីផ្សារពោតក្រហមឆ្នាំនេះ ប្រសើរជាងឆ្នាំមុន ខណៈប្រទេសថៃកំពុងមានតម្រូវការខ្ពស់សម្រាប់ផលិតចំណីសត្វ

ព័ត៌មាន
ទីផ្សារពោតក្រហមរបស់កសិករខ្មែរសម្រាប់ឆ្នាំ២០២២នេះ ហាក់បីដូចមានទីផ្សារល្អប្រសើរឡើងវិញ ពោលគឺមានតម្លៃចន្លោះ១ ៣០០រៀល ទៅ១ ៤០០រៀល ក្នុង១គីឡូក្រ…

វិនិយោគិនចិនមួយក្រុមមកស្វែងរកឱកាសវិនិយោគលើការដាំកាហ្វេនៅកម្ពុជា ដើម្បីកែច្នៃ និងនាំចេញ

ព័ត៌មាន
វិនិយោគិនចិនមួយក្រុមកំពុងស្វែងរកឱកាសវិនិយោគលើការដាំដំណាំកាហ្វេនៅកម្ពុជា ដើម្បីកែច្នៃនាំចេញនិងផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ