ក្រុមហ៊ុនអាមេរិក-ហុងកុង

ក្រុមហ៊ុនអាមេរិកចង់ចាកចេញពីហុងកុង ដោយបារម្ភមានការរឹតត្បិតពីរដ្ឋចិន


យ៉ាងហោចណាស់ មានជាង៤០% នៃសមាជិកសភាពាណិជ្ជកម្មអាមេរិកនៅក្នុងទីក្រុងហុងកុង បានឆ្លើយនៅក្នុងការស្ទង់មតិថា ពួកគេអាចនឹងចាកចេញពីទីក្រុងហិរញ្ញវត្ថុដ៏ធំរបស់ពិភពលោកមួយនេះ ដោយសារតែ មានក្ដីបារម្ភចំពោះច្បាប់សន្ដិសុខជាតិថ្មី ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលចិន និងវិធានការគ្រប់គ្រងមេរោគរាតត្បាតកូវីដ-១៩ ពីសំណាក់អាជ្ញាធរក្នុងស្រុកហុងកុង។ បន្ថែមពីនេះទៀត មាន ៦២% បាននិយាយថា ពួកគេមិនស្រួលចិត្តទៅនឹងច្បាប់ថ្មីនៅហុងកុងនោះទេ។ នេះបើតាមការរាយការណ៍ដោយ Bloomberg។
ក្រុមហ៊ុអាមេរិកចង់ចាកចេញពីហុងកុង ដោយបារម្ភមានការរឹតត្បិតពីរដ្ឋចិន
ដោយ និង

តាម​អ្វី​ដែល​ក្រុមហ៊ុន​អា​មេ​រិ​កបាន​ឆ្លើយ​នៅ​ក្នុង​ការ​ស្ទង់​មតិ ដោយ​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​ហុងកុង បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​សិង្ហ​បុរី គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ទិស​ដៅ​ដ៏​ពេញ​និយម​បំផុត ក្រោយ​ពី​ការ​ចាក​ចេញពី​ទីក្រុង​ហុងកុង របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ទាំងនោះ បន្ទាប់​ពី​នោះ​គឺ ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​, ទីក្រុង​តៃប៉ិ​ប្រទេស​ចិន និង​ប្រទេស​ថៃ​ជាដើម​។

ការ​ស្ទង់​មតិ​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី ៥​ដល់​ថ្ងៃ​ទី ៩​ខែឧសភា ដោយ​បាន​សាកសួរ​ទៅ​កាន់​សមាជិក​របស់​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​សរុប​៣២៥​ស្ថាប័ន​។

ទាក់ទង​នឹង​ការ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក ដែល​ចង់​ចាក​ចេញពី​ហុងកុង​នេះ​ដែរ ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​នៅ​ហុងកុង​ក៏​បាន​និយាយ​នៅ​ក្នុង​សេ​ក្ដី​ថ្លែងការណ៍​ថា សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ជឿជាក់​ថា អាជីវកម្ម​ជា​ច្រើន​នឹង​មានឱកាស​ល្អ សម្រាប់​ការ​លូតលាស់​ទៅ​ថ្ងៃ​អនាគត​។

ចាប់តាំងពី​ទីក្រុង​ប៉េ​កាំ​ង​បាន​អនុម័ត​ច្បាប់​សន្ដិសុខ​ជាតិ​កាលពី​ឆ្នាំ​មុន ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​លើ​ទឹកដី​ពាក់កណ្ដាល​ស្វយ័ត​ភាព​របស់​ខ្លួន​រួច​មក រដ្ឋាភិបាល​ក្នុងស្រុក​ហុងកុង បាន​ដក​សមាជិក​សភា​មួយ​ចំនួន ពន្យារពេល​បោះ​ឆ្នោត និង​បាន​ចាប់​សកម្មជន និង​អ្នកនយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់​សិប​នាក់​ដាក់​ពន្ធ​ធនាគារ​ផង​ដែរ​។

ប្រការ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហុងកុង​កាន់តែ​ច្រើន បាន​សម្រេច​ទិញ​ផ្ទះ​នៅ​អង់គ្លេស ដើម្បី​អាច​ទៅ​រស់​ទៅ​នោះ ក្រោយ​ពេល​រដ្ឋាភិបាល​ប្រទេស​អស់​គ្លេ​ស បាន​អនុញ្ញាត​ផ្ដល់​ទិដ្ឋាការ និង​សញ្ជាតិ​សម្រាប់​ពលរដ្ឋ​ពួក​គេ​។

ផ្អែក​លើ​ការ​ស្ទង់​មតិ​ខាងលើ​នេះ សភាពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​លើ​សតិអារម្មណ៍​របស់​ជនបរទេស ដែល​រស់នៅ និង​រកស៊ី​នៅ​ហុងកុង និង​គួរតែ​មានការ​បន្ធូរបន្ថយ​ក្ដី​កង្វល់​ទាំងនេះ​ឲ្យ​បាន​ឆាប់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រតិបត្តិករទេសចរស្នើរដ្ឋាភិបាល ជួយសម្រួលនីតិវិធីក្នុងការទទួលភ្ញៀវទេសចរតាមកប៉ាល់

ព័ត៌មាន
ក្រុមប្រតិបត្តិករទេសចរកម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួលនីតិវិធីក្នុងការទទួលភ្ញៀវទេសចរបរទេសតាមកប៉…

ក្រសួងការបរទេសកម្ពុជា៖ ពលរដ្ឋខ្មែរនៅឥណ្ឌាជិត ៤០នាក់ហើយបានឆ្លងកូវីដ-១៩

ព័ត៌មាន
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ ប្រជាជនខ្មែររស់នៅ និងធ្វើការប្រទេសឥណ្ឌាជិត ៤០នាក់ហើយ បានឆ្លងកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ