អាមេរិក-ចិន

ហេតុអ្វីអាមេរិក និងសម្ព័ន្ធមិត្តបារម្ភខ្លាំង ក្រោយចិនចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសកោះសូឡូម៉ុង?


ប្រទេសចិនកាលពីថ្ងៃអង្គារទី១៩មេសា បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសន្តិសុខទ្រង់ទ្រាយធំមួយរួចហើយ ជាមួយនឹងប្រទេសកោះសូឡូម៉ុង។ អស់មួយរយៈពេលមកហើយ ដែលបញ្ហារសើបជុំវិញរឿងកិច្ចព្រមព្រមសន្តិសុខរវាងភាគីទាំងពីរត្រូវបានប្រទេសក្នុងតំបន់ ក៏ដូចជាសហរដ្ឋអាមេរិកធ្វើការរិះគន់ និងសម្ដែងការមិនពេញចិត្តទាល់តែសោះលើរឿងនេះ។
ដោយ

សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​មានការ​ភ័យ​ខ្លាច​ថា កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស់​មួយ​នេះ វា​អាច​បើកផ្លូវ​ដល់ទី​ក្រុង​ប៉េ​កាំ​ង នូវ​ការ​បោះ​មូលដ្ឋាន​យោធា​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងត្បូង ដែល​ជា​ការ​គំរាមកំហែង​មួយ​ដល់​សន្ដិសុខ​តំបន់​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

ក្រោម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សន្តិសុខ​ទ្រង់ទ្រាយ​ធំ រវាង ចិន និង​ប្រទេស​ដី​កោះ​សូ​ឡូ​ម៉ុង ចិន​មាន​សិទ្ធិ បញ្ជូន​ប៉ូលិស ទាហាន កម្លាំងយោធា​ផ្សេង​ៗ និង​ពិសេស​កងទ័ពជើងទឹក និង នាវាចម្បាំង​របស់​ចិន ទៅ​ជួយ​រក្សា​ស​ណ្ឋា​ប់​ធ្នាប់​សង្គម ក្នុង​ក្រប​ខណ្ឌ​ដែល​មាន​អ​ស្ថិរភាព និង​ក្រោម​មូលហេតុ​ផ្សេង​ទៀត​នៅ​ប្រទេស​ដែន​កោះ​មួយ​នេះ​។

សូ​ឡូ​ម៉ុង គឺជា​ប្រទេស​ដី​កោះ​តូច​មួយ ស្ថិត​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ អូ​សេ​អា​នី ដែល​មាន​ប្រជាជន​រស់នៅ​សរុប​ត្រឹមតែ​ជាង ៦៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ប៉ុន្ដែ វា​ជា​ចំណុច​ទីតាំង​ភូមិសាស្ត្រ​ដ៏​រសើប​មួយ​ដែរ សម្រាប់​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក ពិសេស​អូស្ត្រាលី ដ្បិត​ថាបើ​ចិន​អាច​មាន​វត្តមាន​យោធា​នៅ​លើ​ដែន​កោះ​មួយ​នេះ​មែន នោះ​យោធា​ចិន​នឹង​ឈរ​កាន់តែ​កៀក​មែនទែន​ហើយ​សម្រាប់​អូស្ត្រាលី​។

ដោយ​បារម្ភ​ពី​វត្តមាន​ចិន​នៅ​ក្នុង​តំបន់ សេត​វិមាន​អា​មេ​រិ​កបាន​ប្រកាស​ថា មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ករប​ស់អា​មេ​រិ​ក​គឺ​លោក Kurt Campbell និង​មន្ត្រីជាន់ខ្ពស់ ប្រចាំ​តំបន់​អាស៊ី​ឯទៀត នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​សូ​ឡូ​ម៉ុង​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​ជួប​ពិភាក្សា​ពី​បញ្ហា​ឥទ្ធិពល​របស់​ចិន​នេះ​។

ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វិ​ន​ប៊ី​ន​(Wang Wenbin) បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា​ថា រដ្ឋមន្ត្រី​ការ​បរទេស​ចិន និង ប្រទេស​សូ​ឡូ​ម៉ុង បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នូវ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ កាលពី​ពេល​ថ្មី​ៗ​នេះ​ហើយ​។ ទោះបីជា​បាន​អះអាង​ថា ពួក​គេ​បាន​ចុះហត្ថលេខា​រួច​ហើយ​ក្តី ប៉ុន្តែ​ក្រសួងការបរទេស​ចិន មិន​បាន​ប្រាប់​ថា ចុះហត្ថលេខា​ពី​ពេល​ណា ឬ ចុះ​នៅ​កន្លែង​ណា​នោះ​ទេ ដែល​ទាំង​អស់នេះ ហាក់ដូចជា​ស្ថិត​នៅ​ក្នុង​អា​ថ៍កំ​បាំង ហើយ​វា​នៅ​តែ​ផ្តល់​ឱកាស​ឲ្យ​អា​មេ​រិ​ក​និង​សម្ព័ន្ធមិត្ត​អាច​ស្រោចស្រង់​ស្ថានការណ៍​មក​វិញ​បាន​។ 

អា​មេ​រិ​ក​បារម្ភ​ពី​វត្តមាន​កងទ័ព​ចិន​ក្នុង​តំបន់​ក៏​ពិតមែន ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា ប្រទេស​ដែល​នៅ​ក្នុង​តំបន់​ស្រាប់ និង​ដែល​ស្ថិត​នៅ​ក្បែរ កោះ​សូ​ឡូ​ម៉ុង​តែ​ម្តង កាន់តែ​ព្រួយបារម្ភ​ខ្លាំង ជាក់ស្តែង​ដូច​ជា​អូស្ត្រាលី​ជាដើម​។ អូស្ត្រាលី​ព្រួយបារម្ភ​ថា កិច្ចព្រមព្រៀង​ខាងលើ​នឹង​នាំ​យក យោធា​ចិន​មក​នៅ​ជិត​មាត់ទ្វារ​ផ្ទះ​របស់​ខ្លួន ដែល​មាន​ចម្ងាយ​២​ពាន់​គីឡូ​ម៉ែ​ត​ពី​ប្រទេស​ដែន​កោះ​សូ​ឡូ​ម៉ុង​នេះ​។

ក្រៅពី​នោះ​ក៏​មាន​ដែរ ប្រទេស ញូ​ហ្សេ​លែ​ន និង ជប៉ុន សុទ្ធសឹងតែ​បាន​បង្ហាញ​ក្តី​បារម្ភ​ស្រ​ដៀង​ៗ​គ្នា​ចំពោះ​កិច្ចព្រមព្រៀង​ថ្មី​នេះ​។ យ៉ាងណាមិញ ភាគី​ចិន​នៅ​ថ្ងៃ​អង្គារ​ទី​១៩​មេ​សា បាន​ចោទប្រកាន់​មហាអំណាច​លោក​ខាងលិច​ថា មាន​ចេតនា​បំផ្លើស​ភាព​តានតឹង ជុំវិញ​កិច្ចព្រមព្រៀង​នេះ​។

លោក​វ៉ាង វិ​ន​ប៊ី​ន បាន​និយាយ​ថា កិច្ចព្រមព្រៀង​សន្តិសុខ គឺ​តំណាង​ឱ្យ​ការ​ផ្លាស់​ប្តូរ​បច្ចេកទេស​រវាង​គ្នា និង​កិច្ច​សហប្រតិបត្តិការ ក្រប​ខណ្ឌ​ទូទៅ​រវាង​ប្រទេស និង​ប្រទេស ដែល​សុទ្ធ​សឹង​ជា​ប្រទេស​មាន​អធិបតេយ្យភាព និង ឯករាជ្យ​ភាព​។ លោក​បាន​បន្ថែម​ថា ការ​ប៉ុនប៉ង ដើម្បី​ជ្រៀតជ្រែក និង​រារាំង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​កោះ​មួយ​នេះ ជាមួយ​ចិន គឺ នឹង​ត្រូវ​បរាជ័យ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាអាចដោះបំណុលដែលជំពាក់រដ្ឋាភិបាលជប៉ុនតាមរបៀបណា?

ព័ត៌មាន
ប្រទេសជប៉ុន ក៏ស្ថិតនៅក្នុងចំណោមប្រទេសមួយ ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា តាំងពីយូរយារណាស់មកហើយដែរ ពិសេសក្នុងការងា…

វៀតណាមគ្រោងចេញច្បាប់តម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គម លុបចោលមាតិកាបំពានច្បាប់ ក្នុងរយៈពេល២៤ម៉ោង

ព័ត៌មាន
ប្រទេសវៀតណាម កំពុងរៀបចំច្បាប់ថ្មី តម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់ ត្រូវតែលុបចោលមាតិកាបំពានច្បាប់ ដែលបានផ្សាយចេញទៅ ឲ្យបាននៅក្នុងរយៈពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ