គម្រោងហេដ្ឋារចនាសម្ព័ន្ធអាមេរិក

អាមេរិកកំពុងពិចារណាចំណាយ៣ទ្រីលានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីដេញតាមប្រទេសចិន


ទើបតែទទួលបានការអនុម័តចុងក្រោយពីសភា លើកញ្ចប់ថវិកាជិត២ទ្រីលានដុល្លារក្នុងការជំរុញសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដរួចមក ឥឡូវនេះ រដ្ឋបាលរបស់លោក ចូបៃឌិនប្រធានាធិបតីអាមេរិក កំពុងស្នើឲ្យមានកញ្ចប់ថវិកាចំណាយ ៣ទ្រីលានដុល្លារអាមេរិកផ្សេងទៀត សម្រាប់ការជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក។ គម្រោងការចំណាយដ៏សម្បើមលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺសម្ដៅធ្វើយ៉ាងណាបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាមេរិក ដើម្បីទប់ទល់នឹងប្រទេសចិន នៅរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ នេះបើតាមសារព័ត៌មាន Bloomberg។
កម្មករជួសជុលស្ពាននៅក្រុង New York សហរដ្ឋអាមេរិក​
ដោយ

សំណើ​រការ​ចំណាយ​នេះ កំពុង​ដំណើរការ​ដើម្បី​ដាក់​ឲ្យ​សភា​អា​មេ​រិ​ក​ធ្វើការ​អនុម័ត​នៅ​ពេល​ខាង​មុខ​។ ទោះ​យ៉ាងណា ការ​ស្នើ​កញ្ចប់​ថវិកា​ចំណាយ​ថ្មី​នេះ អាច​នឹង​មានការ​តឹងតែង​សម្រាប់​ការ​ឈាន​ទៅ​ទទួល​បានការ​អនុម័ត​ពី​សភា ដ្បិតថា សភា​អា​មេ​រិ​ក​ក៏​ទើបតែ​អនុម័ត​ថវិកា​ជិត​២​ទ្រី​លាន​អា​មេ​រិ​ករួច​ថ្មី​ៗ សម្រាប់​ការ​ជំរុញ​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​កូ​វី​ដ​-១៩​។

លោក ចូ បៃ​ឌិន និយាយ​ថា «​យើង​នឹង​ប្រើប្រាស់​លុយ​ពលរដ្ឋ​ដែល​បង់ពន្ធ​ចូល​រដ្ឋ ដើម្បី​កសាង​អា​មេ​រិ​ក​ឡើង​វិញ​។ យើង​នឹង​ទិញ​ផលិតផល​ផលិត​ដោយ​ជនជាតិ​អា​មេ​រិ​ក គាំទ្រ​ការងារ​រាប់​លាន​កន្លែង​សម្រាប់​រោងចក្រ​នៅ​អា​មេ​រិ​ក​, បង្កើន​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង​ៗ​។​»

ស្រប​ពេល​ដែល​អា​មេ​រិ​ក ទើបតែ​ងាក​មក​គិតគូរ​ចំពោះ​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​បែប​នេះ គេ​សង្កេត​ឃើញ​ថា ប្រទេស​ចិន​បាន​ចាប់ផ្ដើម​គិតគូរ​រៀបចំ​ផែនការ​នេះ រាប់​ឆ្នាំ​មក​ហើយ​។ យ៉ាងណាមិញ នៅ​ក្នុង​ខែកុម្ភៈ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ចិន បាន​ដាក់​ចេញ​ផែនការ​១៥​ឆ្នាំ សម្រាប់​បណ្ដាញ​ដឹក​ជញ្ជូន​របស់​ខ្លួន ហើយ​ចិន​ក៏​មាន​គោលដៅ នឹង​ពង្រីក​បណ្ដាញ​ផ្លូវដែក​ពី​ច​ង្ងាយ​ជាង​១៤​ម៉ឺន​គីឡូម៉ែត្រ ដែល​មាននៅ​ឆ្នាំ​២០២០ ឲ្យ​បាន​ដល់ ២០​ម៉ឺន​គីឡូម៉ែត្រ​នៅ​ត្រឹម​ឆ្នាំ​២០៣៥​។

ចិន​ក៏​មាន​ផែនការ​ពង្រីក​បន្ថែម អាកាសយានដ្ឋាន​ស៊ី​វិល​ថ្មី​ចំនួន ១៦២​អាកាសយានដ្ឋាន បន្ទាប់​ពី​ទីក្រុង​ប៉េ​កាំ​ង​ទើបតែ​បើក​ដំណើរការ​អាកា​យន្ដ​ដ៏​ធំ​មួយ​តម្លៃ ១១​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​នេះ​។

ផ្ទុយ​ពី​ចិន អា​មេ​រិ​កបាន​សាងសង់​ព្រ​លាន​យន្ដហោះ​ថ្មី​ៗ និង​ខ្នាត​ធំ​តិចតួច​ណាស់ បើ​គិត​តាំងពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​ទសវត្សរ៍​១៩៩០​មក​។

របាយការណ៍​ស្ដី​ពី​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​នៃ​វិស្វករ​ស៊ី​វិល​ឆ្នាំ​២០២១​របស់​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​ថា មាន​៤៣%​នៃ​ផ្លូវថ្នល់​នៅ​អា​មេ​រិ​ក​គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អន់ ឬ​មិនសូវ​ល្អ និង​មាន​ស្ពាន​ប្រហែល​ជាង​៦១​ម៉ឺន​ស្ពាន​នៅ​អា​មេ​រិ​ក គឺ​មាន​អាយុកាល​មិន​តិច​ជាង​៥០​ឆ្នាំ​នោះ​ទេ និង​មាន​ប្រហែល​៧,៥% គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ខ្វះចន្លោះ​រចនាសម្ព័ន្ធ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃប៉ាន់ប្រមាណថាពលរដ្ឋខ្លួនជាង៣២លាននាក់បានទទួលអត្ថប្រយោជន៍ពីយុទ្ធនាការជំរុញសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលថៃបានប៉ាន់ប្រមាណថា មានពលរដ្ឋរបស់ខ្លួនប្រហែលជាង៣២លាននាក់ហើយនៅទូទាំងប្រទេសបានទទួលអត្ថប្រយោជន៍ពីវិធានការជំរុញសេដ្ឋកិច្ច ដែលរដ្ឋា…

ឥឡូវនេះ អ្នក​នៅអាមេរិក​អាច​ទិញ​រថយន្ត​ Tesla ដោយ​ប្រើ Bitcoin បាន!

ព័ត៌មាន
ប្រធាន​ក្រុមហ៊ុន Tesla លោក អេឡិន ម៉ាស្ក (Elon Musk) បានប្រកាស​កាលពីយប់ថ្ងៃអង្គារ (ទី២៣ មីនា) ថា ឥឡូវនេះ គេអាច​ទិញ​រថយន្ត​ Tesla នៅស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ