ការផលិតបន្ទះឈីប

អាមេរិកពិចារណាដាក់កម្រិតការផ្គត់ផ្គង់គ្រឿងបង្គុំសម្រាប់ការផលិតបន្ទះឈីបនៅក្នុងប្រទេសចិន


សហរដ្ឋអាមេរិកកំពុងពិចារណាដាក់កម្រិតលើការនាំចេញឧបករណ៍សម្រាប់ការផលិតបន្ទះឈីប របស់អាមេរិក ក្នុងគោលបំណងឈប់ផ្គត់ផ្គង់ឧបករណ៍ទាំងនោះ ទៅឲ្យក្រុមហ៊ុនចិន សម្រាប់ដំណើរការការផលិតបន្ទះឈីបនៅក្នុងប្រទេសចិន រួមទាំងក្រុមហ៊ុនដ៏ធំមួយរបស់ចិន Yangtze Memory Technologiesផងដែរ។
ការផលិតបន្ទះឈីប

វិធានការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីការពារក្រុមហ៊ុនអាមេរិកពីការប្រកួតប្រជែងនៃវិស័យផលិតបន្ទះឈីប ជាមួយទីក្រុងប៉េកាំង ដែលបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuter។

ប្រសិនបើរដ្ឋបាលលោកចូបៃឌិន ពិតជាយល់ព្រមលើវិធានការឈប់ផ្គត់ផ្គត់ឧបករណ៍សម្រាប់បម្រើដល់ការផលិតបន្ទះឈីបនៅក្នុងប្រទេសចិនមែន នោះវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើន ដ្បិតថា នៅប្រទេសចិន មិនមែនមានតែក្រុមហ៊ុនចិននោះទេដែលកំពុងមានដំណើរការផលិតបន្ទះឈីប ក្រុមហ៊ុនយក្សៗរបស់ប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកនោះ ក៏មានរោងចក្រផលិតបន្ទះឈីបនៅចិនដែរ ដូចជាក្រុមហ៊ុនក្រុមហ៊ុន Samsung Electronics, SK Hynix ជាដើម។ តួយ៉ាង ក្រុមហ៊ុន Samsung មានរោងចក្រធំៗចំនួន២ នៅក្នុងប្រទេសចិន ខណៈដែល SK Hynix កំពុងទិញយកអាជីវកម្មផលិតបន្ទះឈីបប្រភេទ NAND របស់ក្រុមហ៊ុនអាមេរិក Intel Crop ផងដែរ។

បើយោងតាមអ្នកជំនាញត្រួតពិនិត្យការនាំចេញបានគូសបញ្ចាក់ថា គោលដៅរបស់សហរដ្ឋអាមេរិកតាមរយៈការត្រួតពិនិត្យការនាំចេញនេះ គឺដើម្បីកាត់បន្ថយសក្តានុពលនៃការផលិតអង្គចងចាំបន្ទះឈីបរបស់ចិន។ ការផ្លាស់ប្តូរនេះ ក៏នឹងជួយការការពារដល់ក្រុមហ៊ុនផលិតអង្គចងចាំបន្ទះឈីបរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Western Digital Corp និង Micron Technology Inc ជាដើម ដែលក្រុមហ៊ុនទាំងពីរនេះរួមគ្នាតំណាងឱ្យទីផ្សារបន្ទះឈីបប្រភេទ NAND ប្រហែលមួយភាគបួនសម្រាប់ផ្គត់ផ្គង់នៅទីផ្សាសកល។

គួរបញ្ចាក់ថា បន្ទះឈីបប្រភេទ NAND គឺមានតួរនាទីរក្សាទុកទិន្នន័យនៅក្នុងឧបករណ៍ដូចជា ស្មាតហ្វូន និង កុំព្យូទ័រ និងជាមជ្ឈមណ្ឌលសម្រាប់ផ្ទុកទិន្នន័យរបស់ក្រុមង៊ុន Amazon, Facebook និង Google ផងដែរ។

ដោយមានការតវ៉ាដើម្បីសូមឱ្យធ្វើអត្ថាធិប្បាយលើការពិចារណានេះ អ្នកនាំពាក្យនៃនាយកដ្ឋានពាណិជ្ជកម្មអាមេរិកដែលគ្រប់គ្រងការត្រួតពិនិត្យការនាំចេញមិនបានលើកឡើងពីការរឹតបន្តឹងសក្តានុពលរបស់ចិននោះទេ ប៉ុន្តែបានកត់សម្គាល់ថា រដ្ឋបាលលោក Biden គឺមិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការផលិតបន្ទះឈីបកម្រិតខ្ពស់នោះទេ ដោយសារវានឹងធ្វើឱ្យប៉ះពាល់ដល់ហានិភ័យសន្តិសុខជាតិសំខាន់ៗរបស់សហរដ្ឋអាមេរិក។

គួរជម្រាបថា ភាពតានតឹងរវាងចិន និងអាមេរិកជុំវិញវិស័យបច្ចេកវិទ្យាបានកើនឡើងកាន់តែខ្លាំងក្រោមការដឹកនាំរបស់លោក Donald Trump អតីតប្រធានាធិបតីអាមេរិក ហើយនៅតែបន្តនៅក្នុងអាណត្តិដឹកនាំរបស់លោក Biden នាពេលបច្ចុប្បន្ន។

សភាសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានអនុម័តច្បាប់ ដែលមានគោលបំណងជួយសហរដ្ឋអាមេរិកប្រកួតប្រជែងជាមួយប្រទេសចិន ដោយការវិនិយោគប្រាក់រាប់សិបពាន់លានដុល្លារក្នុងការផលិតបន្ទះឈីបក្នុងស្រុកផងដែរ៕




អត្ថបទបន្ទាប់


អាស៊ាននឹងជំរុញឱ្យមានចំណាត់ការកាន់តែខ្លាំងទៅលើប្រទេសមីយ៉ាន់ម៉ា

ព័ត៌មាន
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ នេះនៅរាជធានីភ្នំពេញ ហើយត្រូវបានគេរំពឹងថា គណៈរដ្ឋ…

លោក ចូ បៃដិន បញ្ជាឲ្យប្រើដ្រូនធ្វើឃាតមេដឹកនាំក្រុមអាល់កៃដាលោក ហ្សាវ៉ាហ៊ីរី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំក្រុមអាល់កៃដាលោក អេម៉េន អាល់ហ្សាវ៉ាហ៊ីរី (A…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ