កម្ពុជា-អាមេរិក-យោធា

ស្ងាត់ៗ មន្ត្រី​​ការពារជាតិ​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា


លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ គឺបណ្ឌិត Joseph H. Felter មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥ និងទី១៦ ខែមករា ឆ្នាំ២០១៩។
មន្ត្រី​​ការពារជាតិ​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​ពីរថ្ងៃ (១៥-១៦ មករា ២០១៩) នៅ​កម្ពុជា
ដោយ

ដំណើរទស្សនកិច្ច​របស់​មន្ត្រី​ការពារ​ជាតិ​អាមេរិកនេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​នាវា​ចម្បាំង​របស់​ទាហាន​ជើង​ទឹក​ចិន បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ ដើម្បី​រឹតចំណង​រវាង​យោធា​ចិន​និង​យោធា​កម្ពុជា។

ទស្សនកិច្ច​នេះ​ទៀត​សោត កើត​ឡើង​បន្ទាប់​ពី​មាន​ការចុះ​ផ្សាយ​ព័ត៌មាន​ដែល​ចោទ​ប្រកាន់​ថា ចិន​អាច​នឹង​សង់​កំពង់ផែ​នៅ​ខេត្ត​កោះកុង ដែលអាច​នឹង​ប្រើប្រាស់​ជា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក។ ប៉ុន្តែ ដំណឹង​នេះ​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​បដិសេធ​យ៉ាង​ដាច់​ខាត។ 

ឧបការីរង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក លោក Joseph H Felter ជួប​ជាមួយ​លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​កម្ពុជា នាថ្ងៃទី១៥ មករា ២០១៩។

ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិកប្រចាំ​រាជ​ធានី​ភ្នំពេញ ឲ្យ​ដឹងថា ក្នុង​ទស្សនកិច្ច​ពីរថ្ងៃ​នៅ​កម្ពុជា​នេះ លោកឧបការីរង Felter ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ពិភាក្សា​ពី​ចក្ខុវិស័យ​រួម​ដែល​ចង់​ឲ្យ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក មាន​ភាព​បើក​ចំហ ​និង​មាន​ភាព​សេរី និង​ពិភាក្សាពី​ការ​ដែល​ទំនាក់​ទំនង​រវាង​យោធា​និង​យោធា​ដ៏​ល្អ​មួយ អាច​ជួយ​កម្ពុជា​ក្នុង​ការ​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន​បាន ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ដើម្បី​ធានា​បាន​នូវ​សន្តិភាព វិបុលភាព និង​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ 

ក្នុង​ដំណើរនេះ​ដែរ មន្ត្រី​ការពារជាតិ​សហរដ្ឋ​អាមេរិក ក៏​​​គ្រោង​ពិភាក្សា​ពី​ជំហានបន្ទាប់ សម្រាប់​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​យោធា និង​យោធា នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា មាន​ភាព​ជឿនលឿន​ក្នុង​ការ​ពង្រឹង​ស្ថាប័ន និង​អនុវត្ត​កំណែ​ទម្រង់ ដែល​រួមមាន ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង និង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំណើរការ​ដោយ​សេរី ឡើងវិញ៕




អត្ថបទបន្ទាប់


ឆ្នាំ​២០១៨​ ថៃ​សល់​ផ្ទះ​ជិត​កន្លះ​លាន​ផ្ទះ តម្លៃ​សរុប ៤១ពាន់​លានដុល្លារ ដែល​លក់​មិន​ដាច់

ព័ត៌មាន
ប្រទេស​ថៃ​មាន​លំនៅដ្ឋាន​សរុប ៤៥៤.៨១៤​ខ្នង (ឬយូនីត) ដែល​គិត​ជាតម្លៃ​ទឹក​ប្រាក់សរុប ៤១​ពាន់​លានដុល្លារ​អាមេរិក ដែល​នៅ​សល់​លក់​មិន​ចេ…

ជីប ម៉ុង សម្រុកវិនិយោគផ្ទួនៗ ដើម្បីគ្រងតំណែង «ជើងឯកពាណិជ្ជកម្ម ឆ្នាំ ២០១៩»?

ព័ត៌មាន
នៅក្នុងរយៈពេលមិនដល់មួយខែផង ក្នុងឆ្នាំ ២០១៩នេះ ក្រុមហ៊ុន ជីប ម៉ុង ដែលសាធារណៈទូទៅទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដោយខ្មែរ ១០០ភាគរយនិង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ