ចិនរិះគន់អាមេរិកមកទស្សនកិច្ចកោះតៃវ៉ាន់ពេលសង្គ្រាមនៅអ៊ុយក្រែន

ចិនរិះគន់ខ្លាំងៗចំពោះដំណើរទស្សនកិច្ចគណៈប្រតិភូអាមេរិកនៅកោះតៃវ៉ាន់ ចំពេលសង្គ្រាមតានតឹងនៅអ៊ុយក្រែន


ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ចួនគណៈប្រតិភូ ដែលជាអតីតមន្ត្រីការពារជាតិ និងសន្តិសុខជាន់ខ្ពស់របស់សហរដ្ឋអាមេរិកឲ្យធ្វើដំណើរទស្សនៈកិច្ចទៅកាន់កោះតៃវ៉ាន់។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ត្រូវបានគេមើលឃើញថា ហាក់មានកម្ដៅជាងរាល់ដង ដ្បិតថាវាធ្វើឡើងចំពេលដែលមានសង្គ្រាមផ្ទុះឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន។
ចិនរិះគន់អាមេរិកមកទស្សនកិច្ចកោះតៃវ៉ាន់ពេលសង្គ្រាមនៅអ៊ុយក្រែន
ដោយ

រដ្ឋាភិបាលក្រុងប៉េកាំង​ក៏បានចេញ​​មករិះគន់ជាខ្លាំងទៅលើដំណើរទស្សនកិច្ច​របស់គណៈប្រតិភូអាមេរិកនេះ ដោយបាន​លើកឡើងថា ចិន​នឹង​ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន គឺមិនអាច​ផ្លាស់ប្ដូរបានឡើយ ហើយចិន​បាន​ចាត់ទុក​ដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូអាមេរិក​ នឹងត្រូវបរាជ័យជាក់ជាមិនខានឡើយ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

ទើបតែបានបើកនាវាចម្បាំងចូលដែនសមុទ្រតៃវ៉ាន់ និងត្រូវបានចិនព្រមានខ្លាំងៗមិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវនេះ អាមេរិកបានបញ្ជូនគណៈប្រតិភូរបស់ខ្លួនឲ្យមកទស្សនកិច្ចកិច្ចនៅកោះតវ៉ាន់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយអតីតប្រធានអគ្គសេនាធិការចម្រុះ លោក Mike Mullen ហើយចំពោះការធ្វើដំណើរទស្សនៈកិច្ចលើកនេះ កើតឡើងចំពេលដែលកោះតៃវ៉ាន់បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន ដោយមានការប្រុងប្រយ័ត្នជាខ្ពស់ចំពោះប្រទេសចិន ដែលក្រុងតៃប៉ិបារម្ភថា ក្រុងប៉េកាំងអាចឆ្លៀតឱកាសទាញយកផលប្រយោជន៍ ដើម្បីវាយប្រហារកោះតៃវ៉ាន់ ស្របពេលដែលប្រទេសលោកខាងលិចកំពុងផ្ដោតការចាប់អារម្មណ៍ និងជាប់ដៃទៅលើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន។

ដំណើរទស្សនៈកិច្ចរបស់លោក Mullen និង គណៈប្រតិភូជាច្រើនរូបទៀតរបស់អាមេរិក ទៅកាន់កោះតៃវ៉ាន់ គឺមានគោលបំណងបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់។ ក្នុងនោះផងដែរ គណៈប្រតិភូអាមេរិកនឹងជួបជាមួយមេដឹកនាំកំពូលរបស់តៃវ៉ាន់លោកស្រី Tsai Ing-wen ផងដែរ។

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ លោក Su Tseng-chang បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ដំណើរទស្សនកិច្ចនេះបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងតៃវ៉ាន់-សហរដ្ឋអាមេរិក និងជំហររបស់តៃវ៉ាន់ ក៏ដូចជាការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិកសម្រាប់កោះនេះផងដែរ។

បញ្ហាកោះតៃវ៉ាន់នេះ គឺជាបញ្ហារសើប និងស្មុគស្មាញបំផុត នៅក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានមានប្រសាសន៍ថា ឆន្ទៈរបស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស គឺមិនអាចផ្លាស់ប្តូរបានឡើយ ហើយ អ្នកណាដែលសហរដ្ឋអាមេរិកបញ្ជូនមកដើម្បីបង្ហាញការគាំទ្រចំពោះតៃវ៉ាន់ គឺនឹងទទួលបានលទ្ធផលបរាជ័យ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកទៅកាន់កោះតៃវ៉ាន់ គឺធ្វើឡើងក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលនាវាអាមេរិកបានបើកចូលទៅកាន់ដែនសមុទ្រកោះតៃវ៉ាន់។ អាមេរិក បានចាត់ទុកការធ្វើបើកនាវារបស់ខ្លួនចូលច្រកសមុទ្រកោះតៃវ៉ាន់ គឺជាទម្លាប់នៃសកម្មភាពរបស់ខ្លួន និងធ្វើឡើងស្របតាមច្បាប់អន្តរជាតិ។ ប៉ុន្ដែ សម្រាប់ចិនវិញ បានចាត់ទុកសកម្មភាពរបស់នាវាចម្បាំងអាមេរិកនេះថា ជាការបង្កហេតុ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សៗរបស់ពិភពលោកប្រកាសដកខ្លួនចេញឆ្ងាយពីរុស្ស៊ីកាន់តែច្រើនឡើងៗ

ព័ត៌មាន
ក្រុមហ៊ុនយក្សៗរបស់ពិភពលោកជាច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានចេញមុខប្រកាសពីការដកខ្លួនចេញពីប្រតិបត្តិការទាំងអស់ពីរុស្សី ក៏ដូចជាឈប់នាំចេ…

ឱកាសចំណេញពី បុរី ហ្គោលដេន ផាក ជាមួយការបញ្ចុះតម្លៃរហូតដល់15% និង ការបង់ប្រាក់ដ៏អស្ចារ្យ

ព័ត៌មាន
ដើម្បីជាការអបអរសាទរគម្រប់ខួប 1 ឆ្នាំនៃការបើកលក់គម្រោង ដឹណេតឆឺរ៉ល របស់ បុរីហ្គោលដេន ផាក។ បុរី ហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជននូវការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ