ពាណិជ្ជកម្ម​អាមេរិក និងអឺរ៉ុប

អាមេរិកថា «ខកចិត្ត» ក្រោយពេលអឺរ៉ុបសម្រេចដំឡើងពន្ធលើមុខទំនិញរបស់ខ្លួនតម្លៃ៤ពាន់លានដុល្លារ


តំណាងពាណិជ្ជកម្មអាមេរិក គឺលោក រ៉ូប៊ឺត ឡាយធីហ្សឺ នាពេលថ្មីៗនេះ បានបង្ហាញពីការខកចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដែលនឹងដំឡើងពន្ធគយលើយន្ដហោះ និងមុខទំនិញដទៃទៀតរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃសរុបប្រមាណ ៤ពាន់លានដុល្លារអាមេរិក ហើយមិនព្រមទទួលយកសកម្មភាពឆ្លើយតបទៅវិញពីសំណាក់សហរដ្ឋអាមេរិកនោះឡើយ។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន Reuters នាពេលថ្មីៗនេះ។
អាមេរិកថា «ការខកចិត្ត» ក្រោយពេលអឺរ៉ុបសម្រេចដំឡើងពន្ធលើមុខទំនិញរបស់ខ្លួនតម្លៃ៤ពាន់លានដុល្លារ
ដោយ

សហភាពអឺរុប នាដើម​សប្ដាហ៍នេះ បាន​និយាយថា ខ្លួននឹង​ដំឡើងពន្ធ​គយ​លើទំនិញ​អាមេរិក​ដែលមានតម្លៃ​សរុប​ប្រមាណ ៤ពាន់លាន​ដុល្លារ ពិសេស​លើ​ផលិតផល​យន្ដហោះ​អាមេរិក និង​ផលិតផល​នាំចេញ​ដទៃទៀត ដែល​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​យន្ដហោះអាមេរិក Boeing។ ការសម្រេចនេះ បន្ទាប់ពី​អឺរ៉ុប​ទទួលបាន​ភ្លើងបៃតង​បើកផ្លូវ​ដោយ​អង្គការ​ពាណិជ្ជកម្មពិភពលោក WTO កាលពីខែមុននេះ។

តំណាងពាណិជ្ជកម្មអាមេរិក លោក ឡាយធីហ្សឺ បាន​និយាយ​កាលពីខែ​មុននេះថា សកម្មភាព​ដែលធ្វើ​ឲ្យ​ទីក្រុង​ព្រុចសែល ក្នុងការ​ដំឡើងពន្ធ​លើ​មុខទំនិញ​អាមេរិកនេះ នឹង​បង្ខំ​ឲ្យ​អាមេរិក​ត្រូវតែមាន​ការឆ្លើយតប​ត្រឡប់ទៅវិញ ប៉ុន្ដែ នៅក្នុង​សេចក្ដីថ្លែងការណ៍ខ្លីមួយ​ដែលបាន​ចេញ​កាលពីថ្ងៃចន្ទ​ទី០៩ ខែវិច្ឆិកា មិនមាន​បញ្ជាក់​ពី​ការគំរាមកំហែង​បែបនេះ​នោះទេ ហើយ​ការិយាល័យ​របស់​លោក ក៏បាន​បញ្ជាក់ដែរថា ភាគីទាំងពីរ​កំពុង​ចរចា​គ្នា ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ ដែលវា​ជាបញ្ហា​មាន​ជាយូរមកហើយ។

លោក ឡាយ​ធីហ្សឺ បាន​លើកឡើង​ថា អាមេរិក​មានការ​ខកចិត្ត​ណាស់ ចំពោះ​សកម្មភាព​ដែលសហភាព​អឺរ៉ុប​បាន​ធ្វើនាពេលនេះ ហើយ​លោកក៏បាន​ចោទ​ដោយ​ប្រយោល​ទៅលើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា កំពុង​ជួយអឺរ៉ុប​ឲ្យ​ដាក់បន្ទុក​ពន្ធគយ​លើទំនិញ​អាមេរិក ដោយលោកបាន​និយាយ​យ៉ាងដូច្នេះថា «សហភាពអឺរ៉ុប បាន​ប្រកាស​ជាយូរមកហើយ​នូវការ​ប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​គោរព​តាម​ច្បាប់​របស់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប៉ុន្ដែ ពួកគេ​អាច​ធ្វើ​បែបនេះ​ទៅបាន​ លុះត្រាតែ​ វាមានភាព​ងាយ​ស្រួល​សម្រាប់ពួកគេ។»

ទោះយ៉ាងណា ទីក្រុង​ព្រុចសែល បាន​បញ្ជាក់ថា មានតែអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​តែមួយគត់ ដែលអាច​កំណត់ថា តើសមាជិក​មួយណា​បាន​គោរព​តាមសេចក្ដី​ច្បាប់​របស់ខ្លួន​ដែរ ឬក៏អត់នោះ។

មន្ត្រី​សហភាពអឺរ៉ុប បាន​គូសបញ្ជាក់​ពី​គោលបំណង​របស់ពួកគេ ក្នុងការ​ដោះស្រាយ​​ជម្លោះ​រយៈពេល ១៦ឆ្នាំមកហើយនោះ ជាមួយ​សហរដ្ឋអាមេរិក​ឲ្យ​ឆាប់ដាច់ស្រេច ដោយអឺរ៉ុប​បាន​លើក​ហេតុផលថា បញ្ហាជម្លោះនេះ គឺធ្វើឲ្យ​ប្រទេសចិន និង​ដៃគូប្រជែង​ដទៃទៀត គឺជាអ្នក​ទទួលបាន​ផល​ប្រយោជន៍ធំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Urban Village សម្ពោធ​បើក​ទីធ្លា​​លក់​ទំនិញ​ "Retail Street" នៅមជ្ឈមណ្ឌល​ Factory Phnom Penh

ព័ត៌មាន
គម្រោងខុនដូទំនើប Urban Village បានបើកសម្ពោធទីធ្លាហាងលក់ទំនិញដែលមានឈ្មោះ “Retail Street” របស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌល Fa…

ក្រុមហ៊ុន និងស្ថាប័នចំនួន១៨០ ចូលរួមជំរុញគាំទ្រដល់គំរូសេដ្ឋកិច្ចវិលជុំនៅឆ្នាំ២០២០ ទោះកំពុងមានកូវីដ-១៩មករំខាន!

ព័ត៌មាន
ការចូលរួមជំរុញការគាំទ្រដល់ការអនុវត្តសេដ្ឋកិច្ចវិលជុំ ឬហៅថា Circular Economy ក្នុងគោលបំណងដោះស្រាយបញ្ហាបរិស្ថានសកលនៅតែបន្ដមានក្រុមហ៊ុន ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ