បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ការប្រើប្រាស់សេវាទូទាត់ថ្លៃ​ទំនិញ​និង​សេវាកម្ម តាមប្រព័ន្ធអេឡិចត្រូនិក​កំពុង​ដើរ​តួនាទី​ទប់ស្កាត់​ការឆ្លង​មេរោគ


ការជ្រើសរើសការទូទាត់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក កំពុងត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្ត ឲ្យប្រើប្រាស់កាន់តែច្រើន ពិសេសនៅអំឡុងពេលមានការឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍នេះ ។
ស្កែនទូទាត់ជាមួយ QR (Scan QR) តាម​ អេស៊ីលីដាម៉ូបាល

ជាក់ស្ដែង ថ្មីៗនេះដែរ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឲ្យមានជ្រើសរើសការប្រើប្រាស់ការទូទាត់តាមអេឡិកត្រូនិក ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជំនួសឲ្យការប្រើប្រាស់ក្រដាសប្រាក់ ឬមូលប្បទានបត្រ។

ធនាគារជាតិនៃកម្ពុជា ចាត់ទុកថា ការប្រើប្រាស់សេវាអេឡិចត្រូនិកនេះ ក៏ដូចជាសេវាធនាគារតាមកម្មវិធីទូរស័ព្ទចល័ត  នឹងផ្ដល់សុវត្ថិភាពខ្ពស់ ងាយស្រួលប្រើប្រាស់ ចំណេញពេលវេលា និងចំណាយតិចផងដែរ ។

ជុំវិញនឹងការការទូទាត់តាមអេឡិចត្រូនិកនេះដែរ ធនាគារអេស៊ីលីដា ដែលមានអភិវឌ្ឍនូវសេវាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មជាក្នុងការផ្ដល់នូវភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័សសម្រាប់ការទូទាត់តាមអេឡិចត្រូនិកនេះ តាមរយៈ អេបអេស៊ីលីដាម៉ូបាល ដែលមានមុខងារយ៉ាងសម្បូរបែប ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដាបានឲ្យដឹងថា ៖ «ការដែលអតិថិជននាំគ្នាមកទូទាត់ចាយវាយតាមបែបឌីជីថល ដែលជាបច្ចេកវិទ្យាសម័យថ្មីវិញកាន់តែល្អប្រសើរ ព្រោះថាការទូទាត់តាមបច្ចេកវិទ្យាថ្មី គឺតាមអេស៊ីលីដាម៉ូបាល ជួយឲ្យអតិថិជនមិនប្រឈមមុខនឹងហានិភ័យផេ្សងៗ ដោយសារអតិថិជនមិនប៉ះពាល់ក្រដាស់ប្រាក់ដែលមិនបានសម្លាប់មេរោគជាមុននោះទេ ។» 

លោកស្រី សុខ សោភា បានបញ្ជាក់បន្ថែម​ទៀតថា ធនាគារ អេស៊ីលីដា ភីអីលស៊ី ចូលរួមយ៉ាងពេញទំហឹងជាមួយនឹងគោលនយោបាយធនាគារជាតិនៃកម្ពុជា ហើយលោកស្រីក៏សូមលើកទឹកចិត្តដល់អតិថិជនទាំងអស់គ្នាឲ្យចូលរួមទូទាត់ថ្លៃទំនិញផ្សេង តាមរយៈស្កេនឃ្យូអកូដអេស៊ីលីដាម៉ូបាល ក្នុងការបញ្ជាទិញទំនិញចំណីអាហារ ហើយអ្នកប្រប្រាស់អេបអេស៊ីលីដាម៉ូបាល ក៏អាចទទួលបានទឹកប្រាក់ត្រឡប់វិញរហូតដល់ ៥០ដុល្លារ ប្រសិនបើអតិថិជនប្រើប្រាស់កាន់តែច្រើន ។

សូមបញ្ជាក់ថា ការកាន់ក្រដាស់ប្រាក់សម្រាប់ទូទាត់ទំនិញ វាមានហានិភ័យក្នុងការចម្លងមេរោគផ្សេងៗ មិនត្រឹមតែមេរោគកូវីដ១៩ នោះទេ ។ 

អ្នកជំនាញក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រដាស់ប្រាក់ជាឧបករណ៍ចម្លងេមេរោគមួយ ដែលអ្នកត្រូវតែប្រយ័ត្នការពារធ្វើអនាម័យគ្រប់ពេលនៅពេលយើងប៉ះពាល់វា ដូច្នេះហើយទើបក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ការទទួលក្រដាសប្រាក់ពីដៃមួយទៅដៃមួយ ត្រូវការបាញ់ទឹកអាល់កុលលើក្រដាសប្រាក់ទាំងនោះដើម្បីការពារពីការឆ្លងមេរោគ ។ 

ដូច្នេះហើយ ជម្រើសដ៏ប្រសើរជាងនេះ គឺគួរតែងាកមកប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យាទើបមានសុវត្ថិភាពពីការចម្លងមេរោគ ៕




អត្ថបទបន្ទាប់


វៀតណាម​នឹងជួយ​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម ៨០០គ្រឿង​ ដល់កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំងកូវីដ-១៩

ព័ត៌មាន
សារព័ត៌មានវៀតណាម​ផ្សាយនៅថ្ងៃនេះ ថា វៀតណាម​នឹង​ផ្ដល់​អំណោយ​ដល់​កម្ពុជា នូវ​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម (ventilators) ចំនួន ៨០០គ្រឿង,​…

ស្ថានីយ៍បណ្តាញច្រើនជាង ៦០ ទីតាំង ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរក្នុងខេត្តសៀមរាប ដោយក្រុមហ៊ុន Smart

ព័ត៌មាន
រាជធានីភ្នំពេញថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ - ស្ថានីយ៍បណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាបត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ