សហរដ្ឋអាមរិក និងអឺរ៉ុបកំពុងត្រៀមទណ្ឌកម្មថ្មី

សហរដ្ឋអាមរិក និងអឺរ៉ុបកំពុងត្រៀមទណ្ឌកម្មថ្មីបន្ថែម ដើម្បីដាក់ទៅលើប្រទេសរុស្ស៊ី


សហរដ្ឋអាមរិក និងសហភាពអឺរ៉ុបកំពុងត្រៀមទណ្ឌកម្មថ្មីបន្ថែមទៀតហើយ សម្រាប់ដាក់ទៅលើប្រទេសរុស្ស៊ីក្នុងគោលបំណងសំខាន់ ២ គឺឆ្លើយតបនឹងការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន និងជាការសងកសឹកមួយទៅកាន់រុស្ស៊ី ដោយថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីលោកពូទីន ទើបតែប្រកាស ប្រទេសទិញប្រេង ឬឧស្ម័នពីរុស្ស៊ី រួមទាំងសហភាពអឺរ៉ុបផងនោះ ត្រូវតែធ្វើការទូទាត់ជាប្រាក់រូប្លរបស់រុស្ស៊ី ដោយរុស្ស៊ី លែងទទួលយកប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូតទៅទៀតហើយ។ ប្រការនេះបានធ្វើឲ្យអឺរ៉ុបកំពុងជាប់គាំងក្នុងការទិញប្រេងពីរុស្ស៊ីផងដែរ។
សហរដ្ឋអាមរិក និងអឺរ៉ុបកំពុងត្រៀមទណ្ឌកម្មថ្មីបន្ថែម ដើម្បីដាក់ទៅលើប្រទេសរុស្ស៊ី

សហរដ្ឋអាមេរិក​កំពុង​សម្លឹង​មើល​ជម្រើស​ដើម្បី​ពង្រីក​ទណ្ឌកម្ម​ដាក់​លើ​ប្រទេស​រុ​ស្ស៊ី​ជុំវិញ​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយ​ក្រែ​ន ហើយនឹង​មានរឿង​រ៉ាវ​ជា​ច្រើន​ទៀត ដែល​អា​មេ​រិ​ក​នឹង​ត្រូវ​ប្រកាស​ឡើង​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​។  នេះ​បើ​តាម​អ្នកនាំពាក្យ​សេត​វិមាន​ដែល​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​។

អ្នកនាំពាក្យ​ដដែល​នេះ បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​សេត​វិមាន​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden កំពុង​បន្ត​ពិនិត្យ​មើល​ជម្រើស​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​នេះ ហើយ​វា​នឹង​មាន​ព័ត៌មាន​បន្ថែម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ជុំវិញ​ពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​។ 

សូម​រំលឹក​ថា ក្នុង​ពេល​កន្លង​មកនេះ​លោក Biden បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​ក្នុង​បំណង​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី ចំពោះ​ការ​បង្ក​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

ស្រប​ពេល​នេះ​ដែរ ប្រភព​ព័ត៌មាន​ពី​សហភាព​អឺរ៉ុប​បាន​ប្រាប់​រ៉​យ​ទ័​រ​ពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ​ដែរ​ថា សហភាព​អឺ​រ៉ុ​ប៏​បាន​និង​កំពុង​ត្រៀមខ្លួន​ដាក់​ទណ្ឌកម្ម​ថ្មី​ថែម​ទៀត​លើ​ប្រទេស​រុ​ស្ស៊ី​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន ផង​ដែរ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយ​ក្រែ​ន និង​ជា​ការ​សងសឹក​ចំពោះ ការ​តម្រូវ​ឲ្យ​អឺរ៉ុប​ទូទាត់​ថ្លៃ​ទិញ​ឧស្ម័ន​ពី​រុ​ស្ស៊ី​ជា​រូបិយប័ណ្ណ​ប្រាក់​រូ​ប្ល (rubles) របស់​ប្រទេស​រុ​ស្ស៊ី​។

គួរ​រំលឹក​ដែរ​ថា ប្រធានាធិបតី​រុ​ស្ស៊ី​លោក ពូ​ទី​ន បាន​និយាយ​ថ្មី​ៗ​នេះ​ថា លោក​ចង់ឱ្យ​ប្រទេស​«​ដែល​មិន​ពេញចិត្ត​រុ​ស្ស៊ី​»​រួម​ទាំង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ដែរ​នោះ បង់ថ្លៃ​ទិញ​ឧស្ម័ន​របស់​ពួក​គេ​ជា​ប្រាក់​រូ​ប្ល ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ប្រទេស​លោក​ខាងលិច​ច្រានចោល​ទាំងស្រុង​។ 

ប្រទេស​រុ​ស្ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង​រៀបចំ​ផែនការ​ជាក់ស្តែង នៅ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្រាប់​ក្រុមហ៊ុន​បរទេស ដើម្បី​ទូទាត់​ថ្លៃ​ឧស្ម័ន​របស់​ខ្លួន​ដែល​បាន​ទិញ​ពី​រុ​ស្ស៊ី ជា​រូបិយ​បណ្ណ​ប្រាក់​រូ​ប្ល ដោយ​គិត​តាម​ហាងឆេង​នៃ​អត្រា​ប្ដូរ​ប្រាក់​ដុល្លារ ឬ​អឺ​រ៉ូ​។

មន្ត្រី​នាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា បើ​ក្រុមហ៊ុន​បរទេស​មិន​ធ្វើ​បែប​នេះ គឺ​មិន​អាច​ទិញ​ឧស្ម័ន​ពី​រុ​ស្ស៊ី​បាន​ទេ​ព្រោះ​គ្មាន​នរណា​ម្នាក់​នឹង​ផ្គត់ផ្គង់​ឧស្ម័ន​ដោយ​ទទេ​ៗ​នោះ​ឡើយ​។

ប្រភព​ព័ត៌មាន​បន្ថែម​ថា កញ្ចប់​ថ្មី​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អឺរ៉ុប​នេះ ដាក់​ទៅ​លើ​រុ​ស្ស៊ី អាច​នឹង​ត្រៀម​ធ្វើ​ឆាប់​បំផុត គឺ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​តែ​ម្ដង​។

ប្រភព​នេះ​បាន​បញ្ជាក់​ថា ពេល​នេះ​គណៈកម្មការ​ប្រតិបត្តិ​កំពុង​ពិគ្រោះ​ជាមួយ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ស្ដី​ពី​«​កញ្ចប់​ទណ្ឌកម្ម​រួម​គ្នា​»​ដែល​មេដឹកនាំ​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ធានា​ថា ទណ្ឌកម្ម​ដែល​មាន​ស្រាប់​ហើយ គឺ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ពិភាក្សា​ទៀត​នោះ​ទេ ជា​ពិសេស​គឺ​ការ​ប្រឆាំង​នឹង​បុគ្គល​ជាប់​ក្នុង​បញ្ជីខ្មៅ​តែ​ម្ដង​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង១ពាន់លានដុល្លារ នៅត្រីមាសទី១នៃឆ្នាំ២០២២

ព័ត៌មាន
សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅថ្ងៃទី ៣១ មីនានេះថា បន្ទាប់ពីកម្ពុជា បានបើកសេដ្ឋកិច្ច និងសង្គម ឡើងវិញ ស្ថ…

កម្ពុជាចម្រាញ់រ៉ែមាសបានជាង ២តោន នៅខេត្តមណ្ឌលគិរីក្នុងរយៈពេល៩ខែ

ព័ត៌មាន
គិតមកទល់ពេលនេះ មានរយៈពេល៩ខែមកហើយដែលកម្ពុជា បានចាប់ផ្ដើមឧស្សាហកម្មច្រាញ់រ៉ែមាស។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ