អាមេរិកលើកលែងពន្ធលើឧបករណ៍មួយចំនួននាំចូលពីចិន

អាមេរិក លើកលែងពន្ធនាំចូលលើឧបករណ៍ការពារមេរោគកូវីដ១៩ ផលិតដោយប្រទេសចិន


មន្ត្រីពាណិជ្ជកម្មអាមេរិក បានធ្វើការលើកលែងពន្ធចំពោះ ឧបករណ៍ប្រើប្រាស់ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ១៩ ដូចជា ម៉ាស់មុខ សម្លៀកបំពាក់ពេទ្យ និងផលិតផលសុខភាពជាច្រើនប្រភេទ ដែលផលិតនៅក្នុងប្រទេសចិន ដោយសារតែមានតម្រូវការកើនឡើងខ្ពស់ លើសពីការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗនៅថ្ងៃនេះ។
អាមេរិក លើកលែងពន្ធនាំចូលលើឧបករណ៍ការពារមេរោគកូវីដ១៩ ផលិតដោយប្រទេសចិន(រូបភាព៖https://www.nytimes.com)
ដោយ

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក បាន​គូសបញ្ជាក់​ថា ការ​លើកលែង​ពន្ធ​នេះ គឺ​ធ្វើ​ឡើង​សម្រាប់​ផលិតផល​ច្រើន​ជាង ១០០​មុខ ដែល​ស្នើ​សុំ​ដោយ ក្រុមហ៊ុន​ជា​ច្រើន ដែល​សុទ្ធតែ​អះអាង​ថា វា​ជា​ផលិតផល​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ នៅ​ក្នុង​សហរដ្ឋអាមេរិក​។

យ៉ាងណា​ក៏​ដោយ​ចុះ រដ្ឋាភិបាល​អា​មេ​រិ​ក មិន​បាន​លើកលែង​ពន្ធ​ឲ្យ គ្រប់​ក្រុមហ៊ុន​ទាំងអស់ ដែល​បាន​ស្នើ​សុំ​មុន​ដំណាច់ខែ មក​រា នោះ​ទេ ដោយ​សំណើ​ជា​ច្រើន​ទៀត ត្រូវ​បាន​បដិសេធ និង​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ការ​រង់ចាំ​។

គួរ​រម្លឹក​ថា ទំនិញ​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​តម្លើង​ពន្ធ អំឡុង​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន កំពុង​តែ​ក្តៅ ហើយ​អត្រាពន្ធ​លើ ផលិតផល​ពេទ្យ គឺ ១៥% ប៉ុន្តែ​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម ៧.៥% នៅ​ថ្ងៃ​ទី ១៥ ខែកុម្ភៈ កន្លង​ទៅ ក្រោយ​ពេល​កិច្ចចរចា​ដំណាក់កាល​ទី ១ រវាង អា​មេ​រិ​ក និង​ចិន ត្រូវ​បាន​សម្រេច​។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី ០៩ ខែមីនា ឆ្នាំ ២០២០​នេះ ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បាន​រីក​រាលដាល​លើស​ពី ១០០​ប្រទេស និង​តំបន់​ហើយ ដែល​មាន​ករណី​ឆ្លង​រហូត​ដល់​ទៅ​ជាង ១០៥​ពាន់​ករណី និង​កំពុង​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី និង​កូរ៉េ​ខាងត្បូង ខណៈ អា​មេ​រិ​ក មាន​ជាង ៥០០​ករណី​៕


© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ADB: ថៃ អាចនឹងខាតបង់ ៥,៦ពាន់លានដុល្លារ ដោយសារវីរុសកូរ៉ូណា

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចប្រទេសថៃ ថាអាចនឹងធ្លាក់ចុះប្រមាណ ១.១១% ក្នុងឆ្នាំ ២០២០ ដែលធ្វើឲ្យ ថៃ ខាតប…

សង្គ្រាមទីផ្សារប្រេងឆៅសកលលោក បានទាញតម្លៃប្រេងចុះថោក មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជិត ៣០ឆ្នាំ

ព័ត៌មាន
តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក កំពុងតែបន្តធា្លក់ចុះខ្លាំង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជិត ៣០មកហើយនោះ ដោយសារតែប្រទេសកំពូលផលិតប្រេងយក្សៗ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ