អតិផរណានៅអាមេរិក

ប្រធានធនាគារកណ្ដាលអាមេរិកទទួលស្គាល់ថា ការប្រឹងប្រែងទប់ស្កាត់អតិផរណាអាចបណ្តាលឱ្យអាមេរិកប្រឈមវិបត្តិសេដ្ឋកិច្ច


ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក ជេរ៉ូម ផៅវែល (Jerome Powell) បានផ្ដល់ជាទស្សនៈយ៉ាងខ្លី និងច្បាស់ៗកាលពីថ្ងៃទី ២១ខែកញ្ញា អំពីអ្វីដែលធនាគារកណ្ដាលនេះនឹងត្រូវធ្វើដើម្បីទប់ទល់អតិផរណាកើនខ្ពស់តាមរយៈការបង្កើនអត្រាការប្រាក់គោលរបស់ធនាគារកណ្ដាល។ ប៉ុន្ដែ វិធានការនេះ វាគឺដូចជាកាំបិតមុខពីរយ៉ាងដូច្នេះដែរ សម្រាប់​សេដ្ឋកិច្ចអាមេរិក។
ប្រធានធនាគារកណ្ដាលអាមេរិកទទួលស្គាល់ថា ការប្រឹងប្រែងទប់ស្កាត់អតិផរណាអាចបណ្តាលឱ្យអាមេរិកប្រឈមវិបត្តិសេដ្ឋកិច្ច
ដោយ

ដូចជាកាំបិតមុខពីរ ព្រោះថា ត្បិតវាអាចជួយទប់ទល់កាត់បន្ថយអតិផរណាកុំឲ្យបន្ដកើនខ្ពស់ក៏ពិតមែន ប៉ុន្ដែ វាក៏នឹងបង្កឡើងជាផលប៉ះពាល់មកលើសេដ្ឋកិច្ចអាមេរិកផងដែរ ដូចជា កំណើនយឺតសេដ្ឋកិច្ចយឺត ភាពអត់មានការងារធ្វើកើនខ្ពស់ និងសក្តានុពលនៃការរុញឲ្យសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិជាដើម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP របស់អាមេរិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក ផៅវែល ប្រធានធនាគារកណ្ដាលអាមេរិក បានទទួលស្គាល់នូវអ្វីដែលអ្នកសេដ្ឋកិច្ចជាច្រើនបាននិយាយរយៈពេលជាច្រើនខែមកនេះថា ធនាគារកណ្ដាលអាមេរិក (Fed) មានគោលដៅធ្វើយ៉ាងណាបន្ថយកំណើននៅក្នុងសេដ្ឋកិច្ច ឲ្យនៅក្នុងកម្រិតសមល្ម ដើម្បីទប់ស្កាត់កម្រិតអតិផរណា ដោយវិធានការនេះ គឺនឹងមិនធ្វើឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងពេកនោះទេ ប៉ុន្តែពេលនេះ គោលដៅនេះ មិនទំនងជាទៅរួចទាល់តែសោះ។

លោក ផៅវែល បាននិយាយថា ឱកាសនៃការបន្ថយល្បឿនកំណើនសេដ្ឋកិច្ច ទំនងជានឹងថយចុះ នៅពេលធនាគារ Fed បង្កើនការចំណាយលើការខ្ចីប្រាក់ជាបន្តបន្ទាប់ ដើម្បីបន្ថយល្បឿនអតិផរណាដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៤ ទសវត្សរ៍មកនេះ។ ទោះយ៉ាងណា គ្មាននរណាម្នាក់ដឹងទេថា តើដំណើរការនេះនឹងនាំទៅរកវិបត្តិសេដ្ឋកិច្ចដែរ ឬយ៉ាងណានោះ ហើយប្រសិនបើវាដូច្នោះមែន គេក៏មិនដឹងថា តើវិបត្តិសេដ្ឋកិច្ចនោះនឹងមានក្នុងកម្រិតណានោះដែរ។

លោក ផៅវែល បាននិយាយថា នៅមុនពេលក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិក នឹងពិចារណាបញ្ឈប់ការដំឡើងអត្រាការប្រាក់របស់ពួកគេនោះ ពួកគេនឹងត្រូវមើលពីការបន្ដថយចុះនៃកំណើន ការកើនឡើងបន្តិចបន្តួចនៃអត្រាគ្មានការងារធ្វើ និងភស្តុតាងច្បាស់លាស់ ដែលថាកម្រិតអតិផរណាកំពុងរំកិលចុះទៅរកគោលដៅ ២% តាមការគំណត់របស់ពួកគេ។

ការលើឡើងរបស់លោក ផៅវែល នេះ បានធ្វើឡើងក្រោយពីគណៈកម្មាធិការបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់ ០,៧៥%បន្ថែមទៀត។ ហើយការដំឡើងអត្រាការប្រាក់ចុងក្រោយរបស់ធនាគារនេះបាននាំឱ្យអត្រាការប្រាក់ក្នុងរយៈពេលខ្លីដ៏សំខាន់របស់ធនាគារនេះឡើងដល់ ៣% ទៅ ៣,២៥% ដែលប៉ះពាល់ដល់ប្រាក់កម្ចីរបស់អតិថិជន និងអាជីវកម្មជាច្រើន។ អត្រាការប្រាក់នេះ គឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០០៨។

ការធ្លាក់ចុះតម្លៃឧស្ម័នក៏បានជួយបន្ថយអតិផរណានៅអាមេរិកបន្តិចផងដែរ ប៉ុន្តែវានៅតែមានកម្រិតខ្ពស់គឺ ៨,៣% ដដែលនៅក្នុងខែសីហាបើធៀបនឹងឆ្នាំមុន។

កាលពីថ្ងៃទី ២១ខែកញ្ញា មន្ត្រីរបស់ធនាគារកណ្ដាលអាមេរិកក៏បានព្យាករពីការកើនឡើងអត្រាការប្រាក់គោលបន្ថែមទៀត នាពេលខាងមុខ ដោយវាអាចនឹងបង្កើនអត្រាគោលដល់ទៅ ៤,៤% នៅចុងឆ្នាំនេះ។ លើសពីនេះ ធនាគារកណ្ដាលអាមេរិករំពឹងថា នឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំក្រោយ ដែលនាំឲ្យអត្រាការប្រាក់គោលនឹងឡើងដល់ប្រហែល ៤,៦%ដែលនឹងក្លាយជាកម្រិតមួយខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៧មក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់ជាង ៤៨៦លានដុល្លារ នៅរយៈពេល៨ខែឆ្នាំ២០២២

ព័ត៌មាន
ក្រុមអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១២៧គម្រោង ដែលមានទំហំទឹកប្រាក់សរុបជិត ៣ពាន់៣រយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ