ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោលបន្ថែម

ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោលបន្ថែម ០,២៥% និងថាអាចនឹងមានជាបន្ដបន្ទាប់ទៀត


ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ០១ ខែកុម្ភៈ បានសម្រេចដំឡើងអត្រាការប្រាក់គោលក្នុងអត្រា ០,២៥% បន្ថែមទៀត ដើម្បីរក្សាការដាក់សម្ពាធដល់កំណើនសេដ្ឋកិច្ច សម្ដៅដល់ការបន្ថយអតិផរណាឲ្យធ្លាក់មកនៅកម្រិតទាបវិញ។ បើទោះបីជា ការដំឡើងអត្រាការប្រាក់ចុងក្រោយនេះ មានក្នុងអត្រាទាបជាងការដំឡើងមុនៗក៏ដោយចុះ ប៉ុន្ដែ ធនាគារកណ្ដាលអាមេរិក បានគូសបញ្ជាក់ដែរថា ការដំឡើងអត្រាការប្រាក់ នឹងមិនទាន់បញ្ចប់ត្រឹមនេះទេ ពោលគឺអាចនឹងមានការដំឡើងជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោលបន្ថែម ០,២៥% និងថាអាចនឹងមានជាបន្ដបន្ទាប់ទៀត

ប្រធានធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក លោក Jerome Powell បាននិយាយនៅក្នុងសន្និសីទព័ត៌មានរបស់លោក ក្រោយការប្រកាសពីការដំឡើងអត្រាការប្រាក់ចុងក្រោយនេះថា រូបលោកផ្ទាល់ រួមទាំងមន្ត្រីធនាគារកណ្ដាលអាមេរិកផ្សេងទៀតជឿជាក់ថា ការដំឡើងអត្រាការប្រាក់ ២ ឬ៣ដងបន្ថែមទៀត ទំនងជានឹងគ្រប់គ្រាន់ ដើម្បីឈានដល់អត្រាការប្រាក់ខ្ពស់សមល្មម ដែលរដ្ឋាភិបាលសហព័ន្ធយល់ថា នឹងអាចឈប់ដំឡើងបន្ដទៀតបាន។

បើតាមធនាគារកណ្ដាលអាមេរិក អតិផរណាបច្ចុប្បន្នបានធូរស្រាលបន្ដិចហើយ ប៉ុន្ដែវានៅតែមានក្នុងកម្រិតខ្ពស់។ បន្ថែមពីនេះ សង្គ្រាមនៅអ៊ុយក្រែន ត្រូវបានគេមើលឃើញថា គឺជាការបន្ថែមនូវភាពមិនច្បាស់លាស់នៃស្ថានភាពពិភពលោក ហើយក្នុងនោះ បញ្ហាវិបត្តិជំងឺកូវីដ១៩នាពេលកន្លងមក ក៏ជាកត្តាដាក់បន្ទុកដ៏ធ្ងន់មួយ ក្នុងការធ្វើឲ្យតម្លៃទំនិញកើនខ្ពស់ផងដែរ។ ទោះយ៉ាងណា ធនាគារកណ្ដាលអាមេរិក មើលឃើញថា សេដ្ឋកិច្ចរបស់មហាអំណាចទី១ក្នុងលោកមួយនេះ នៅតែមានកំណើនតិចតួច និងកំណើនការងាររឹងមាំ ហើយរដ្ឋាភិបាលនឹងបន្ដយកចិត្តទុកដាក់ខ្ពស់លើហានិភ័យអតិផរណាឲ្យបានជាប់លាប់។

ខណៈពេលដែលឥឡូវនេះ មានសញ្ញាកាន់តែច្បាស់ថា អតិផរណាកំពុងថមថយនោះ សូចនាករមួយចំនួនបង្ហាញថា សេដ្ឋកិច្ចកំពុងចាប់ផ្ដើមងើបឡើងវិញហើយ ប៉ុន្ដែ គេបារម្ភថា ពេលសេដ្ឋកិច្ចកើនឡើងវិញ វាក៏នឹងអាចធ្វើឲ្យតម្លៃទំនិញប្រើប្រាស់នឹងងើបឡើងវិញម្ដងទៀតដែរ។

សម្រាប់ពេលនេះ អ្នកសេដ្ឋកិច្ចខ្លះបាននិយាយថា ភាពភ័យខ្លាចនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ហាក់ដូចជាមិនមានការធានានោះឡើយ ហើយប្រសិនបើមានអ្វីកើតឡើង ជាហានិភ័យ នោះរដ្ឋាភិបាលសហព័ន្ធអាមេរិកនឹងបន្ដរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនបន្ថែមទៀត ដើម្បីទប់សេដ្ឋកិច្ចកុំឲ្យមានកំណើនលឿនហួសហេតុពេក។

សូមបញ្ជាក់ថា ធនគារកណ្ដាលអាមេរិកសង្ឃឹមថា នឹងអាចទាញអតិផរណាឲ្យធ្លាក់ចុះមកនៅអត្រាដែលជាគោលដៅកំណត់ត្រឹម២% ត្រឡប់មកវិញ ដោយមិនបង្កឲ្យមានវិបត្តិខ្លាំងចំពោះសេដ្ឋកិច្ច ឬមិនបណ្ដាលមានការជួបបញ្ហាកើនឡើងនៃអត្រាអត់ការងារធ្វើ ដែលបច្ចុប្បន្ននៅមានត្រឹមកម្រិត ៣,៥%នោះទេ។ សូមបញ្ជាក់ថា អតិផរណានៅអាមេរិកគិតនៅក្នុងខែធ្នូឆ្នាំ២០២២ មានក្នុងអត្រាប្រចាំឆ្នាំ ៥%។




អត្ថបទបន្ទាប់


ហ្វីលីពីនសម្រេចបើកភ្លើងខៀវអនុញ្ញាតឱ្យបងធំអាមេរិកពង្រីកមូលដ្ឋានយោធា៤កន្លែងទៀតនៅក្នុងប្រទេស

ព័ត៌មាន
យោធាអាមេរិកទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងម៉ានីលក្នុងការបង្កើតមូលដ្ឋានយោធាបួនកន្លែងបន្ថែមទៀតក្នុងប្រទេសហ្វីលីពីន បន្ថែមពីលើមូលដ្ឋាន…

ចក្រនៅតំបន់អាស៊ីអាគ្នេយ៍ចាប់ផ្ដើមសកម្មភាពសកម្មជាងមុន ក្រោយប្រទេសចិនបើកចំហរទ្វារប្រទេសឡើងវិញ

ព័ត៌មាន
រោងចក្រផលិតនៅតំបន់អាស៊ី កំពុងមានស្ថានភាពប្រសើរឡើងជាបណ្ដើរៗហើយ នៅដើមឆ្នាំ២០២៣ នៅគ្រាដែលតំបន់នេះ កាន់តែមានភាពសុទ្ធិដ្ឋិនិយមថា ក្រោយពីប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ