បំណុលអាមេរិក

បំណុលរដ្ឋាភិបាលអាមេរិក នឹងហក់ឡើងដល់១០២% នៃ GDP នៅឆ្នាំ២០២១ ហើយបន្ដកើនទ្វេដងនៅ ៣ទសវត្សរ៍ក្រោយ


បំណុលរដ្ឋាភិបាលអាមេរិក ត្រូវបានការិយាល័យថវិកាសភាអាមេរិកបានធ្វើការព្យាករថា នឹងកើនដល់១០២% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២១នេះ ហើយអាចនឹងបន្ដកើនដល់ទៅទ្វេដង នៅរយៈពេល៣០ឆ្នាំខាងមុខទៀត។ ហេតុអ្វី ក៏បំណុលរដ្ឋាភិបាលអាមេរិកកើនឡើងកាន់តែច្រើនបែបនេះ? នោះ ក៏ដោយសារតែមានការកើនឡើងនូវឱនភាពថវិកា និងអត្រាការប្រាក់ក៏មានការកើនឡើងខ្លាំងដែរ។
កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ទ្រីលានដុល្លាររបស់អាមេរិក

ការព្យាករ​របស់​ការិយាល័យ​ថវិកាសភា (CBO) បានឲ្យដឹងថា បំណុល​អាមេរិក​នឹងកើន​ដល់១០២% នៃផលិតផល​ក្នុងស្រុក​សរុប យ៉ាងដូច្នេះ គឺដោយសារតែ​អាមេរិក​មានការចំណាយ​ដ៏ច្រើន​សម្បើម​លើការ​ដោះស្រាយ​នូវបញ្ហា​មេរោគ​រាតត្បាត​កូវីដ-១៩។ ការចំណាយនេះ ត្រូវបានរំពឹងថា អាចនឹង​ថយចុះបន្ដិច​នៅមួយ​រយៈពេល​ទសវត្សរ៍​ខាងមុខ និងការ​រួមតូច​នៃឱនភាពថវិកា​អាចនឹងមាន​មធ្យម ៤,៤% នៃផលិត​ផលក្នុងស្រុក​សរុប​នៅឆ្នាំ ២០២២-២០៣១ ពោលគឺមាន​ការធ្លាក់ចុះ​ពី ជាង១០% ដែលមាន​នៅក្នុង​ឆ្នាំ​២០២១នេះ។

ប៉ុន្ដែ ឱនភាព​ត្រូវបានព្យាករថា​នឹងមាន​ជាមធ្យម ៧,៩% នៃផលិតផល​ក្នុងស្រុក​របស់​អាមេរិក នៅឆ្នាំ​២០៣២-២៤១ និងមាន​ជាង ១១% នៃផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ ២០៤២-២០៥១។ នេះបើតាម​ការព្យាករ​រយៈពេលវែង​របស់​ការិយល័យ​ថវិកា​សភា​អាមេរិក។

ទោះយ៉ាងណា ការព្យាករនេះ មិន​បានរួមបញ្ចូល​នូវ​សំណើថវិកា​ជំរុញ​សេដ្ឋកិច្ច​ជិត ២ទ្រីលានដុល្លារ​អាមេរិក​របស់​លោកចូ បៃឌិន​ប្រធានាធិបតី​អាមេរិក​នោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំ​ចិន​អះអាង​ថា សេដ្ឋកិច្ច​មហាយក្ស​ចិន​នឹង​កើន ៦% នៅ​ឆ្នាំ​២០២១

ព័ត៌មាន
លោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិន បាន​ប្រកាស​ថ្មីៗ​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២​ក្នុង​លោក មាន​គោលដៅ​ស…

ថៃ និងវៀតណាម កំពុងដុតដៃដុតជើងខ្លាំងក្នុងការទាញយកភ្ញៀវទេសចរបរទេសឡើវិញ

ព័ត៌មាន
ប្រទេសថៃ និងវៀតណាម កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំវិធានការ និងយុទ្ធសាស្ត្រក្នុងការស្រូបទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកម្សាន្ដក្នុងប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ