វិស័យអាកាសចរណ៍

រដ្ឋាភិបាលអាមេរិកផ្តល់ថវិកា ២០ពាន់លានដុល្លារ ជួយអាកាសយាន្តដ្ឋានដោះស្រាយវិបត្តិកូវីដ-១៩


ទឹកប្រាក់បន្ថែមប្រមាណ៨ពាន់លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកផ្ដល់ជូនអាកាយានដ្ឋាននានា ដែលនេះជាការផ្ដល់ជូនលើកទី៣ហើយ ខណៈដែលកាលពីលើកទី ១បានផ្តល់ជូន ២ពាន់លានដុល្លារ និង លើកទី ២ចំនួន១០ពាន់លានដុល្លារ។ គិតតាំងពីឆ្នាំ២០២០មកទល់ពេលនេះ ទឹកប្រាក់ដែលរដ្ឋាភិបាលអាមេរិកផ្ដល់ជូនក្រុមហ៊ុនអាកាសយានដ្ឋានទាំងបីលើកសរុបមានប្រមាណ២០ពាន់លានដុល្លារហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអាមេរិក The Wall Street Journal។
រដ្ឋាភិបាលអាមេរិកផ្តល់ថវិកា ២០ពាន់លានដុល្លារ ជួយអាកាសយាន្តដ្ឋានដោះស្រាយវិបត្តិកូវីដ-១៩ (រូបភាព៖ USA Today)
ដោយ

រដ្ឋបាលអាកាសចរណ៍ស៊ីវិលសហរដ្ឋអាមេរិកបានប្រកាសនៅដើមសប្តាហ៍នេះថា៖ ទោះបីបច្ចុប្បន្ន វិស័យអាកាសចរណ៍ហាក់វិលប្រឡប់មករកដំណើរការល្អឡើងវិញបន្តិចម្តងៗក៏ពិតមែន ប៉ុន្តែអាកាសយាន្តដ្ឋានជាច្រើននៅទទួលបានជើងហោះហើរតិចតួចនៅឡើយ ខណៈដែលពួកគេភាគច្រើនត្រូវរាប់រងដោះស្រាយបំណុលចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។

បើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលអាមេរិកដដែលនេះ ជំនួយឥតសំណងទាំងជាង ៨ពាន់លានដុល្លារ ត្រូវបានគេបូកបញ្ចូលក្នុងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋបាលលោកចូ បៃឌិន ដែលបានអនុម័តតាំងពីខែមីនាកន្លងមក។ ថវិកាទាំងនេះ ត្រូវបានគេរំពឹងថា នឹងចូលខ្លូនមកជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អាកាសយាន្តដ្ឋាននានានៅសហរដ្ឋអាមេរិក រហូតដល់ការធ្វើដំណើរវិលត្រឡប់មករកសភាពដើមវិញ។ 

អាកាសយានដ្ឋានទាំងអស់នៅអាមេរិកអាចប្រើប្រាស់ថវិកាជំនួយនេះ សម្រាប់ចំណាយលើថ្លៃធ្វើប្រតិបត្តិការនានា សងបំណុល បើកប្រាក់ខែដល់បុគ្គលិក និង ជាពិសេសពួកគេអាចប្រើសម្រាប់ការបំពាក់បរិក្ខារពេទ្យបន្ថែមនៅក្នុងបរិវេណព្រលានយន្តហោះ និងបង្កើនការសម្អាតជាប្រចាំដើម្បីធានាបានសុវត្ថិភាពពីកូវីដ-១៩ ពេលបើកទទួលជើងហោះហើរឡើងវិញ។

យ៉ាងណាមិញ ដើម្បីទទួលបានថវិកាជំនួយពីរដ្ឋបាលក្រុងវ៉ាស៊ិនតោន អាកាសយាន្តដ្ឋានទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌ ដោយតម្រូវឲ្យរក្សាយ៉ាងហោចណាស់ ៩០%នៃបុគ្គលិករបស់ពួកគេ ឲ្យបាននៅបម្រើការងារដដែល។

សូមបញ្ជាក់ថា ទឹកប្រាក់ជំនួយនឹងត្រូវបែងចែកទៅតាមកម្រិត ដែលអាកាសយាន្តដ្ឋាននីមួយៗបានរងផលប៉ះពាល់ ដោយធ្វើការប្រៀបធៀបចំនួនជើងហោះហើរដែលមានក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ ២០២០ និង ទំហំទឹកប្រាក់ដែលបានខាតបង់។ 

បើគិតទាំង៣លើកនេះ រដ្ឋាភិបាលអាមេរិកបានផ្តល់ថវិកាជំនួយជាង ២០ពាន់លានដុល្លាររួចហើយដល់អាកាសយាន្តដ្ឋានរងផលប៉ះពាល់ដោយសារកូវីដ១៩ កាលលើកទី១ក្នុងខែធ្នូឆ្នាំ២០២០ ប្រមាណ ២ពាន់លានដុល្លារ លើកទី២នៅដើមខែមីនា ឆ្នាំ ២០២១ ប្រមាណ ១០ពាន់លានដុល្លារ និង លើកទី៣ ពេលនេះ ៨ពាន់លានដុល្លារទៀត៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនអនុញ្ញាតឲ្យវ៉ាក់សាំងកូវីដ-១៩ក្នុងស្រុក ៤ប្រភេទហើយ អាចនាំចេញទៅក្រៅប្រទេស

ព័ត៌មាន
ប្រទេសចិន ត្រូវបានគេដឹងថា ចាប់ផ្ដើមផ្ទុះរាលដាលមេរោគកូរ៉ូណា ឬកូវីដ-១៩ដំបូងគេ ហើយក៏ជាប្រទេសមួយ ដែលបានរលាស់ខ្លួនចាកចេញបានយ៉ាងលឿនរហ័...

បាតុកម្មទាមទារឲ្យលោកប្រយុទ្ធ ចាន់អូចាចុះចេញពីតំណែង ចាប់ផ្ដើមកម្រើកឡើងវិញទៀតហើយ!

ព័ត៌មាន
ក្រោយពីបានស្ងប់ស្ងាតរលកបាតុកម្មអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ កំពុងប្រឈមមុខនឹងរលកបោកបក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ