កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»

នៅទីបំផុតសហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងកូវីដ១៩អូមីក្រុងជាលើកដំបូងលើអ្នកបានចាក់វា់ក់សាំងរួច


រយៈពេលមិនដល់១ខែផង កូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង បាននិងកំពុងវាយលុយពាសពេញប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលមេរោគកូវីដប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូង ហើយកំពុងបន្ដរីករាលដាលទៅកាន់ប្រទេសជាច្រើនទៀតផងដែរនៅទូទាំងពិភពលោក។
ពលរដ្ឋអាមេរិកពាក់ម៉ាស់នៅទីសាធារណៈ (រូបភាព៖ ស៊ិនហួរ)
ដោយ

យ៉ាងណាមិញ សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ​ទី​០១​ខែធ្នូ ក៏​ទើបតែ​បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង​ករណី​ដំបូង នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ផង​ដែរ ដែល​កំពុង​បង្ក​ជា​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​សហរដ្ឋអាមេរិក ខណៈ​ប្រទេស​មហាអំណាច​មួយ​នេះ​ទើបតែ​បាន​បើក​ប្រទេស​ឡើង​វិញ​ជា​បណ្ដើរ​ៗ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។

សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង លើក​ដំបូង​របស់​ខ្លួន លើ​ប្រជាជន​អា​មេ​រិ​កាំ​ង​ម្នាក់​រស់នៅ​រដ្ឋ ខា​លី​ហ្វ័​រ​ញ៉ា ដែល​បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​វិញ​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​។

លទ្ធផល​អ្នកជំងឺ​បាន​បង្ហាញ​រោគ​សញ្ញា​ក្នុង​កម្រិត​ស្រាល​នៅឡើយ ហើយ​កំពុង​ដាក់​ឲ្យ​ព្យាបាល​ដាច់​ដោយឡែក​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​វេជ្ជបណ្ឌិត អាន់​តូ​នី ហ្វោ​ស៊ី មន្ត្រីជាន់ខ្ពស់​ផ្នែក​ជំងឺឆ្លង​អា​មេ​រិ​ក បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​សេត​វិមាន​កាលពី​ថ្ងៃ​ពុធ​ទី ០១ ខែធ្នូ​។

ក្រោយ​រក​ឃើញ​ករណី​វិជ្ជមាន​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​ដំបូង សហរដ្ឋអាមេរិក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ លើ​អ្នកដំណើរ​ដែល​ហោះហើរ​ចេញពី​ប្រទេស​មួយ​ចំនួន​នៅ​ភាគ​ខាងត្បូង​ទ្វីបអាហ្វ្រិក​។ ជាក់ស្តែង មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អា​មេ​រិ​ក CDC បាន​ស្នើ​សុំ​ឈ្មោះ និង ទិន្នន័យ​អ្នកដំណើរ ពី​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​នៅ​ក្នុងស្រុក ដើម្បី​តាមដាន​រក​មើល​អ្នកដំណើរ​ពី​តំបន់​អាហ្វ្រិក​ទាំងនោះ​។

បើ​ក្រឡេក​មើល ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជាទី​កន្លែង អូ​មី​ក្រុង ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ដំបូង​វិញ​ឃើញ​ថា មេរោគ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​នេះ កំពុង​ឈាន​ដល់​ការ​ឆ្លង​រាតត្បាត​គ្របដណ្តប់​ពាសពេញ​ផ្ទៃ​ប្រទេស​ទៅ​ហើយ​។ 

វិទ្យាស្ថាន​ជាតិ​សម្រាប់​ជំងឺឆ្លង​របស់​អាហ្វ្រិក​ខាងត្បូង បាន​ឲ្យ​ដឹង​ថា ៧៤%​នៃ​សំណាក ដែល​គេ​ប្រមូល​បាន​ចាប់ពី​ថ្ងៃ​ទី​៨​វិច្ឆិកា គឺ​ត្រូវ​បាន​រក​ឃើញ​ប្រភេទ​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង​។ ជាមួយ​គ្នា​នេះ ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​អាហ្វ្រិក​ខាងត្បូង មាន​កំណើន​ទ្វេ​ដង បើ​គេ​រាប់​ពី​ថ្ងៃ​អង្គារ មក​ថ្ងៃ​ដល់​ពេល​នេះ​។

សូម​ជម្រាប​ថា កូ​វី​ដ​១៩​បំប្លែង​ខ្លួន​អូ​មី​ក្រុង ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​កំណត់​ជា​ប្រភេទ​មេរោគ​បំប្លែង​ខ្លួន​ដែល​មាន​កម្រិត​ឆ្លង​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​។ តាម​ការ​អះអាង​ពី​អ្នកជំនាញ​របស់​WHO គេ​មិន​ទាន់​មាន​ទិន្នន័យ​ណាមួយ​ដែល​កំណត់​បាន​ច្បាស់​ពី​កម្រិត​គ្រោះថ្នាក់ និង​ល្បឿន​ចម្លង​របស់​វា​នៅឡើយ​ទេ ដោយ​គេ​គ្រាន់តែ​អាច​សន្និដ្ឋាន​ជំហាន​ដំបូង​បាន​ថា អូ​មី​ក្រុង​ទំនងជា​ខ្លាំង អាច​គេច និង​យកឈ្នះ​លើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស ហើយ​ទំនងជា​អាច​មាន​សមត្ថភាព​ចម្លង​ខ្លាំង​ទៀត​ផង​។  ប៉ុន្តែ អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី ម៉ា​រី​យ៉ា វ៉ា​ន់ ឃឺ​ក​ហូ​វ (Maria van Kerkhove) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ទិន្នន័យ​អំពី​ឥទ្ធិពល និង ល្បឿន​ចម្លង​របស់​អូ​មី​ក្រុង អាច​ចេញផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនហៅទូតជប៉ុនមកសួរនាំភ្លាមៗ ក្រោយអតីតនាយករដ្ឋមន្ត្រីជប៉ុនថ្លែងការពារកោះតៃវ៉ាន់ពីការវាយប្រហារ

ព័ត៌មាន
ក្រសួងការបរទេសចិនកាលពីថ្ងៃពុធទី០១ខែធ្នូ បានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំនៅក្រុងប៉េកាំង ចូលទៅសួរនាំភ្លាមៗ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉…

អ្នកដំណើរពីបរទេសតាមផ្លូវអាកាសមកកម្ពុជាកើនដល់ជាង៧០០នាក់ក្នុង១ថ្ងៃ និងរំពឹងមានកំណើនកាន់តែខ្ពស់ចាប់ពីខែធ្នូនេះតទៅ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានអះអាងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញកាលពីអំឡុងខែវិច្ឆិកាបានជំរុញឲ្យលំហូរអ្នកច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ