អតិផរណានៅអាមេរិក

អតិផរណានៅអាមេរិកកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ កំពុងសាកល្បងសមត្ថភាពដោះស្រាយរបស់លោកចូបៃដិន


រដ្ឋាភិបាលអាមេរិក បានអះអាងថា តម្លៃទំនិញកាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បានកើនឡើងខ្លាំង ក្នុងអត្រាមួយដែលគេមិនធ្លាប់បានឃើញក្នុងរយៈពេលជិត៤០ឆ្នាំចុងក្រោយនេះ។ អតិផរណានេះកំពុងស្តែងឲ្យឃើញពីការគំរាមកំហែង ដល់ប្រទេសមហាអំណាចសេដកិច្ចទី១ក្នុងពិភពលោកមួយនេះ ហើយក៏កំពុងក្លាយជាវិញ្ញាសាមួយ វាស់ស្ទង់សមត្ថភាពដោះស្រាយបញ្ហា ការគ្រប់គ្រង ការគាំទ្រសង្គមរបស់រដ្ឋបាលលោក ចូ បៃដិនផងដែរ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)
ដោយ

យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ម្លៃ​ទំនិញប្រើប្រាស់​បាន​កើនឡើង​ជិត​៧% នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២១ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល ជា​កំណើន​ដ៏​ខ្ពស់​បំផុត​របស់​អា​មេ​រិ​ក ចាប់តាំងពី​ខែមិថុនា ឆ្នាំ​១៩៨២​មក​។ កំណើន​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ដោយសារ​តម្លៃ​ប្រេងសាំង ឡើងថ្លៃ ការ​ជួល​ទូទៅ ថ្លៃ​អាហារ និង​ទំនិញ​ផ្សេង​ទៀត​បាន​បន្ត​កើនឡើង​តម្លៃ​ផង​ដែរ​។

ទិន្នន័យ​ខាងលើ​បង្ហាញ​សញ្ញា​ថា រលក​អតិផរណា​អាច​នឹង​ឈាន​ដល់​កម្រិត​កំពូល ដែល​វា​នឹង​ដាក់​ការ​ទទួលខុសត្រូវ​ខ្ពស់​ប្រស​ម្រា​ប់ធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន ស្រប​ពេល​ដែល​គណបក្ស សាធារណៈរដ្ឋ តែងតែ​ប្រឆាំង​មិន​ពេញចិត្ត នឹង​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក​នោះ​ឡើយ​។

យ៉ាងណាមិញ លោក​បៃ​ដិ​ន បាន​ឆ្លើយ​តប​នឹង​ទិន្នន័យ​ខាងលើ​វិញ​ថា វា​មិន​បាន​រួម​បញ្ចូល​តួលេខ​ធ្លាក់​ចុះ​នៃ​តម្លៃ​ថាមពល និង​តម្លៃ​រថយន្ត​ជជុះ កាលពី​ពេល​ថ្មី​ៗ​នេះ​ទេ​។ លោក​បន្ថែម​ថា កំណើន​អតិផរណា បច្ចុប្បន្ន​ឆ្លុះ​បញ្ចាំង​ពី​សម្ពាធ​សេដ្ឋកិច្ច ដែល​ប្រទេស​ជុំវិញ​ពិភពលោក​កំពុង​ប្រឈម នៅ​ពេល​គេ​ព្យាយាម​ងើប​ចេញពី​វិបត្តិ​ជំងឺ​រាតត្បាត​សកល​។

សម្ពាធ​សេដ្ឋកិច្ច​ក៏​ដោយសារ​តែ​ការ​ចាប់ផ្តើម​ឡើង​វិញ នៃ​សកម្មភាព​មនុស្ស និង​សេដ្ឋកិច្ច ធ្វើ​ឲ្យ​តម្រូវការ​ទំនិញ​មាន​ច្រើន តែ​ការ​ផ្គត់ផ្គង់ មិន​ឆ្លើយ​នឹង​តម្រូវការ ជា​ហេតុ​ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ​។

សូម​ជម្រាប​ថា អតិផរណា​នៅ​អា​មេ​រិ​ក បាន​បន្ត​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ក្នុង​ឆ្នាំ ២០២១​នេះ​។ ជាក់ស្តែង ពី​ខែតុលា មក​ខែវិច្ឆិកា ឆ្នាំ​នេះ​អតិផរណា​អា​មេ​រិ​ក កើនឡើង ០,៨%​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ​ដែរ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០២២ ត្រូវ​បាន​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ Goldman Sachs ទម្លាក់​ការ​ព្យាករ​កំណើន​មក​នៅ​ត្រឹម ៣,៨% ប៉ុណ្ណោះ ដោយសារ​មើលឃើញ​ពី​ហានិភ័យ​នៃ​ភាព​មិន​ច្បាស់លាស់​ទាក់ទង​នឹង​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​កំពុង​បន្ដ​រីក​រាលដាល​នៅ​ប្រទេស​ជា​ច្រើន​ទូ​ទាំង​សកលលោក​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីមានកំណើនច្រើនលើសការនាំចេញស្រូវ-អង្ករដល់ទៅជាង៦០០លានដុល្លារនៅ១១ខែក្នុងឆ្នាំ២០២១

ព័ត៌មាន
ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅជិតពេញមួយឆ្នាំ២០២១នេះ សម្រេចបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ ដំណាំគ្រាប់ស្វាយ ដែលជាដំណាំស…

ក្រុមអ្នកជំនាញ និងអ្នកជំនួញធំៗអះអាងថា កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែង ប្រសិនបើតម្លៃដឹកជញ្ជូននៅតែថ្លៃជាងប្រទេសដទៃ

ព័ត៌មាន
ក្រុមអ្នកជំនួញធំៗ និងអ្នកជំនាញ បានចាត់ទុកវិស័យដឹកជញ្ជូន និងឡូជីស្ទីកជាសរសៃឈាមសេដ្ឋកិច្ចដែលកម្ពុជាបាននិងកំពុងខិតខំអភិវឌ្ឍ ដើម្បីរួមចំណែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ