ខ្លីៗអំពី​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយអាមេរិក

ស្ថានទូតអាមេរិក៖ ឆ្នាំ២០១៩ អាមេរិក​ជា​ទីផ្សារ​ធំជាងគេ​បំផុត​សម្រាប់ការនាំចេញ​របស់​កម្ពុជា


តួលេខ​ដែលចុះផ្សាយដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហាញថា សហរដ្ឋ​អាមេរិក​គឺ​ជា​ទីផ្សារ​នាំចេញ​ធំ​ជាង​គេ​បំផុត​​របស់​កម្ពុជា ដោយ​កម្ពុជា​បាន​នាំចេញ​ក្នុង​ទឹកប្រាក់​ចំនួន​ជិត ៥,៤​ពា​ន់​លាន​ដុល្លារ ក្នុង​ឆ្នាំ២០១៩។
ដោយ

តួលេខពីស្ថានទូត​អាមេរិក​ដដែល​ ក៏បង្ហាញដែរថា ក្នុងចំណោម​តម្លៃទឹកប្រាក់នាំចេញសរុប ទំនិញ​តម្លៃ​ជិត ១ពាន់លានដុល្លារអាមេរិក គឺ​ជា​ទំនិញ​ការសម្រាប់​ការធ្វើ​ដំណើរ ដូចជា កាបូបដៃ វ៉ាលីស និងកាបូប​ស្ពាយ ដែល​ផលិត​នៅកម្ពុជា និង​ទទួល​បាន​ការ​លើកលែងពន្ធ​គយ សម្រាប់​ការនាំចូលទៅក្នុង​ទីផ្សារ​អាមេរិក ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ (GSP) របស់​សហរដ្ឋ​អាមេរិក ។

ផលិតផល​សំខាន់ៗបំផុតដែល​កម្ពុជា​នាំចេញទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក រួមមាន ផលិតផល​សម្លៀក​បំពាក់កាត់ដេរ និងស្បែកជើង និង​ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ ដូចជា កាបូបដៃ វ៉ាលីស និង​កាបូប​ស្ពាយ ចំណែក​ឯ​ទំនិញ​សំខាន់ៗ​ដែល​សហរដ្ឋ​អាមេរិក​នាំ​ចេញ​មក​កាន់​ទីផ្សារ​កម្ពុជាវិញ មានដូចជា យានយន្ត​ ចំណីសត្វ និង​គ្រឿងចក្រ ។ 

ទំនាក់ទំនង​សេដ្ឋកិច្ច​កម្ពុជា-អាមេរិក (តួលេខ)

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា បាន​និយាយថា ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា​និងអាមេរិក​កើនឡើង​ជាលំដាប់ ដោយ​ជារៀងរាល់ឆ្នាំ មាន​ផលិត​ផល​ថ្មីៗ និង​វិនិយោគិន​អាមេរិក​ ចូលមកក្នុងទីផ្សារ​ប្រទេសកម្ពុជាកាន់តែច្រើនឡើង និង​ថា ក្រុមហ៊ុន​អាមេរិក​នាំ​យក​ការវិនិយោគ​ដែលមាន​តម្លាភាព​និងគុណភាពខ្ពស់​ ដោយ​នាំមក​ជាមួយនូវ​បច្ចេកវិទ្យា​និងកម្មវិធីបណ្ដុះបណ្ដាល​លំដាប់​ពិភពលោក ព្រមទាំង​ស្តង់ដារ​បរិស្ថាន​និង​ពលកម្ម​កម្រិត​ខ្ពស់ ដែលជួយជំរុញ​កំណើនសេដ្ឋកិច្ច​​ប្រកប​ដោយ​បរិយាប័ន្ន នៅ​ក្នុង​ប្រទេស​កម្ពុជា ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សរបស់ចិន Alibaba កំពុងតាមចរចាវិនិយោគ៣ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Grab

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Alibaba Group Holding Ltd កំពុងពិភាក្សាដើម្បីវិនិយោគ៣ពាន់លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនGrab Holdin…

តើគូស្រករវ័យក្មេង ដែលទើបនឹងរៀបការរួច គួរទិញផ្ទះបង់រំលស់ដែរឬទេ?

ព័ត៌មាន
កន្លងមកមានមនុស្សជាច្រើន ជាពិសេសគូស្រកវ័យក្មេងដែលទើបនឹងរៀបការរួចតែងមានចម្ងល់ថា «តើខ្លួនគួរទិញផ្ទះបង់រំលស់ឬទេ? ហើយបើទិញបង់រំលស់ តើខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ