កូវីដ១៩ នៅអាមេរិក - អាជីវកម្មប្រកាសក្ស័យធន

ក្រុមហ៊ុន NPC ដែលលក់នំភីហ្សា Pizza Hut និងប៊ើហ្គ័រ Wendy's ដ៏ល្បីនៅអាមេរិក ប្រកាសក្ស័យធនមួយទៀតហើយ


ក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក ដែល​ជាប្រតិបត្តិករ​នៃ​​ភោជនីយដ្ឋានលក់ប៊ើហ្គ័រ ប្រ៊ែន Wendy ជិត ៤០០កន្លែង និងនំ​ភីហ្សា ប្រ៊ែន Pizza Hut ១២០០កន្លែង នៅក្នុងទូទាំងសហរដ្ឋ​អាមេរិក ឥឡូវនេះ បាន​ប្រកាស​ក្ស័យធន​ហើយ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ ស៊ីអិនអិន។
ក្រុមហ៊ុន NPC ដែលលក់នំភីហ្សា Pizza Hut និងប៊ើហ្គ័រ Wendy's ដ៏ល្បីនៅអាមេរិក ប្រកាសក្ស័យធនមួយទៀតហើយ។

ក្រុមហ៊ុន NPC International ដែល​ទទួលបានសិទ្ធិ​អាជីវកម្ម​លើហាងនំភីហ្សា Pizza Hut និង​ភោជនីយដ្ឋាន Wendy's បាន​ដាក់ពាក្យ​ប្រកាស​ក្ស័យធន​តាមផ្លូវច្បាប់ កាលពីថ្ងៃពុធ (ទី១ កក្កដា ឆ្នាំ២០២០) បន្ទាប់ពី​បានបិទ​ហាងជាបន្តបន្ទាប់ ជំពាក់បំណុលជិត ១ពាន់លានដុល្លារ និង​រួមផ្សំនឹង​ថ្លៃពលកម្ម​បុគ្គលិកនិង​ថ្លៃ​ម្ហូបអាហារកើនឡើង​ផង​ ។ 

ក្រុមហ៊ុន Pizza Hut ដែលជាម្ចាស់ប្រ៊ែននំ​ភីហ្សា ដែល​ NPC បានទទួលសិទ្ធិ​អាជីវកម្មបន្ត ក៏ជួបប្រទះ​ការលំបាក​ផង​ដែរ កាលពីពេលថ្មីៗចុងក្រោយនេះ ។ 

ខណៈកំពុង​ដំណើរការ​នីតិវិធី​ក្ស័យធនតាមផ្លូវច្បាប់ ភោជនីយដ្ឋានរបស់ក្រុមហ៊ុន NPC នឹងបន្ត​បើក​ទ្វារ​ធម្មតា​។ ក្រុមហ៊ុននេះផ្ដល់​ការងារដល់​បុគ្គលិកជិត ៤ម៉ឺននាក់ នៅក្នុងរដ្ឋចំនួន ២៧ នៅសហរដ្ឋ​អាមេរិក ។ 

ក្រុមហ៊ុន​ហាងនំ Pizza Hut ដ៏ល្បីនៅសហរដ្ឋអាមេរិក គ្រប់គ្រង​ដោយ​ Yum! Brands (YUM) មាន​ហាងនំ​ភីហ្សាយីហោនេះ ចំនួនជាង ៧០០០កន្លែង នៅក្នុងសហរដ្ឋ​អាមេរិក ។

ប្រធានគ្រប់គ្រង​ផ្នែកអាជីវកម្ម Pizza Hut របស់ក្រុមហ៊ុន NPC បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ក្រុមហ៊ុន​នឹង​ប្រកាសក្ស័យធនតាមច្បាប់ ដោយប្រើប្រាស់ជំពូក ១១ (Chapter 11) ដើម្បី​វាយតម្លៃ​និង​កែសម្រួល​អាជីវកម្ម​ភោជនីយដ្ឋានរបស់ខ្លួនឡើងវិញ ដើម្បី​ធ្វើ​យ៉ាងអាច​បំពេញតម្រូវការរបស់អតិថិជននៅទូទាំងប្រទេស។ 

NPC គ្រប់គ្រងភោជនីយដ្ឋាន​យីហោ Wendy's តែ ៤០០កន្លែងប៉ុណ្ណោះ ក្នុង​ចំណោម​ភោជនីយដ្ឋាន​យីហោ Wendy's ដែលមានសរុបប្រហែល ៦៥០០ កន្លែងនៅអាមេរិក ។ 

ក្រុមហ៊ុន NPC ជាក្រុមហ៊ុនចុងក្រោយគេបំផុត ដែលប្រកាសក្ស័យធនក្នុងអំឡុងពេល​វិបត្តិ​កូវីដ១៩ បន្ទាប់ក្រុមហ៊ុនធំៗរបស់អាមេរិក ដូចជា Chuck E. Cheese របស់ GNC ក្រុមហ៊ុន 24 Hour Fitness, ក្រុមហ៊ុន Neiman Marcus, ក្រុមហ៊ុន J. Crew បានប្រកាសក្ស័យធនកាលពីពីរខែមុន ៕




អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ចេញមុខច្រានចោលរបាយការណ៍ស្ដីពី “ធ្វើការងាររហូត​​ជំពាក់បំណុលវ័ណ្ឌក”

ព័ត៌មាន
ធនាគារអេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ០២ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានច្រានចោលចំពោះរបាយការណ៍មួយ ដែលមានចំណងជើងថា “ធ្វើក…

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ លោក កាំង សារិន ៖ ក្រពើគ្មានហាងឆេង ៤ឆ្នាំជាប់ៗគ្នា ខ្ញុំខាតជាង១០ម៉ឺនដុល្លារហើយ!

ព័ត៌មាន
តម្លៃកូនក្រពើចុះថោកខ្លាំងនៅឆ្នាំនេះ ដែលបណ្តាលម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខ្នាតតូចមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាបបានបិទទ្វារជាបន្តបន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ