ក្រុមហ៊ុនប្រេងអាមេរិក Chevron

ក្រុមហ៊ុនប្រេងអាមេរិក Chevron សម្រេចលក់ទ្រព្យសកម្មរបស់ខ្លួនទាំងអស់ ដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា


ក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិក Chevron Corp ថ្មីៗនេះបានបញ្ជាក់អះអាងថា ខ្លួនបានសម្រេចលក់ទ្រព្យសកម្មទាំងអស់ដែលមាននៅមីយ៉ាន់ម៉ា ទៅឲ្យក្រុមហ៊ុនកាណាដា MTI ដើម្បីដកខ្លួនចេញពីប្រទេសដែលកំពុងមានវិបត្តិនយោបាយចាក់ស្រេះមួយនេះ។ កិច្ចព្រមព្រៀងនេះ បានសម្រេចឡើង បន្ទាប់ពីរយៈពេល១ឆ្នាំ ដែលក្រុមហ៊ុន Chevron និងក្រុមហ៊ុនប្រេងផ្សេងៗទៀតបានប្រកាសសម្រេចចិត្តចាកចេញពីប្រទេសមីយ៉ាន់ម៉ា ក្រោយពីមានការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១។
ក្រុមហ៊ុនប្រេងអាមេរិក Chevron សម្រេចលក់ទ្រព្យសកម្ម របស់ខ្លួនទាំងអស់ ដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា

ក្រុមហ៊ុន Chevron ក៏បានថ្កោលទោសរបបយោធាមីយ៉ាន់ម៉ាថា មានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរផងដែរ។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ក្រុមហ៊ុនអាមេរិក Chevron បានបញ្ជាក់កាលពីថ្ងៃទី ១០ ខែកុម្ភៈថា ខ្លួនបានសម្រេចលក់ទ្រព្យសកម្មរបស់ខ្លួនទាំងអស់នៅមីយ៉ាន់ម៉ាទៅឲ្យក្រុមហ៊ុនកាណាដា MTI ប៉ុន្ដែ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ប៉ុន្មាននោះទេ គ្រាន់តែគេដឹងថា ក្រុមហ៊ុននេះ គឺមានផលប្រយោជន៍ប្រមាណជាង៤១% នៅក្នុងគម្រោងប្រេងឥណ្ដូង Yadana នៅមីយ៉ាន់ម៉ា។ គម្រោងឥណ្ដូងប្រេង Yadana គឺមានការទាញយកឧស្ម័នធម្មជាតិ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសថៃជាដើម ហើក្រៅពីក្រុមហ៊ុន Chevron គម្រោងនេះ ក៏មានការបណ្ដាក់ទុនរវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនបារាំង Total, ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថៃ PTT និងក្រុមហ៊ុនប្រេងរដ្ឋមីយ៉ាន់ម៉ា MOGE។

ប៉ុន្ដែ កាលពីខែកក្កដាឆ្នាំមុន ក្រុមហ៊ុនផលិតប្រេងដ៏ធំមួយរបស់បារាំង គឺ TotalEnergies ក៏បានលក់ទ្រព្យសកម្មរបស់ខ្លួន និងចាកចេញពីមីយ៉ាន់ម៉ា មុនក្រុមហ៊ុន Chevron។

យ៉ាងណាមិញ ការលក់ទ្រព្យសកម្មរបស់ Chevron ក៏ធ្វើឡើងតាមផែនការយុទ្ធសាស្ត្រអាជីវកម្មរយៈពេល១ឆ្នាំរបស់ខ្លួន ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាលយោធា ដែលប្រមូលបានពីវិស័យនេះ។

សូមបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ា កន្លងមក មានការពឹងផ្អែកខ្លាំងលើឧស្សាហកម្មប្រេងនេះ សម្រាប់ប្រភពចំណូលរូបិយបណ្ណអន្តរជាតិ ដោយគេអាចទាញយកចំណូលរាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗពីវិស័យប្រេង។




អត្ថបទបន្ទាប់


អាមេរិកបាញ់កម្ទេចវត្ថុមិនស្គាល់អត្តសញ្ញាណមួយទៀត ដែលហោះលើដែនអាកាសកាណាដា

ព័ត៌មាន
យន្តហោះចម្បាំង F-22 របស់អាមេរិកបានបាញ់ទម្លាក់វត្ថុរាងស៊ីឡាំងមិនស្គាល់អត្តសញ្ញាណមួយដែលបានហោះរំលោភពីលើដែនអាកាសប្រទេសកាណាដាកាលពីថ្ងៃសៅរិ…

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារផលិតបន្ទះឈីបអាមេរិក កំពុងសម្លឹងរកឱកាសដកប្រតិបត្តិការពីប្រទេសចិន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារសម្រាប់ការផលិតបន្ទះឈីបសំខាន់ៗរបស់អាមេរិក កំពុងផ្លាស់ប្ដូរប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចេញពីប្រទេសចិន មកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ