កូវីដ-១៩ នៅសហរដ្ឋ​អាមេរិក

អាមេរិក​​អនុម័ត​ឲ្យ​ប្រើ​​ពេញលេញ​ហើយ សម្រាប់​វ៉ាក់សាំង Pfizer-BioNTech


ទីបំផុត ស្ថាប័ន​​គ្រប់គ្រងចំណីអាហារនិងឱសថ (FDA) របស់​សហរដ្ឋអាមេរិក​ បាន​ផ្ដល់​ការអនុម័ត​ឲ្យប្រើ​ពេញលេញ ដល់​វ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ហើយ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ​២០២១នេះ សម្រាប់ចាក់​ឲ្យពលរដ្ឋចាប់ពីអាយុ ១៦ឆ្នាំ​ឡើងទៅ ។
វ៉ាក់សាំង Pfizer-BioNTech
ដោយ

សារព័ត៌មានធំៗនៅអាមេរិក បានផ្សាយថា វ៉ាក់សាំង Pfizer និង BioNTech បានក្លាយជាវ៉ាក់សាំងដំបូងគេបង្អស់​ហើយ នៅក្នុងសហរដ្ឋ​អាមេរិក ដែល​ទទួលបាន​ការអនុម័ត​ឲ្យប្រើ​ពេញលេញ ។ 

អ្នកវិទ្យាសាស្ត្រ​របស់ FDA បាន​វាយតម្លៃ​ទិន្នន័យ​អំពីវ៉ាក់សាំង Pfizer-BioNTech «រាប់រយពាន់ទំព័រ» ដែលគេប្រមូលបានពី​ការសាកល្បង​លើ​អ្នកជំងឺ​ ៤ម៉ឺននាក់ ។ នេះបើ​យោងតាម​ FDA ។ គេបានរកឃើញថា វ៉ាក់សាំង Pfizer-BioNTech នេះ មានប្រសិទ្ធភាព​ ៩១% ក្នុងការទប់ស្កាត់​ជំងឺកូវីដ-១៩ ដែល​ក្រោមបន្តិច​ពី​អត្រា​ប្រសិទ្ធភាព ៩៥% ដែល​បាន​បង្ហាញ​នៅក្នុងទិន្នន័យសាកល្បង នៅពេល​សហរដ្ឋអាមេរិក​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំងនេះ កាលពីចុងឆ្នាំ២០២០ និងនៅមុនពេល​មេរោគកូវីដ១៩ បំប្លែងថ្មី Delta បានលុកលុយ​រាតត្បាតនៅក្នុងសហរដ្ឋ​អាមេរិក ។ 

គេរំពឹងថា ដំណឹងនៃការអនុម័ត​ឲ្យ​ប្រើ​ពេញលេញ​វ៉ាក់សាំង Pfizer-BioNTech នេះ នឹងលើកទឹកចិត្ត​ឲ្យពលរដ្ឋ​អាមេរិកាំង​កាន់តែមានជំនឿលើ​ការចាក់វ៉ាក់សាំង​កាន់តែខ្ពស់ថែមទៀត ៕




អត្ថបទបន្ទាប់


អ្នកប្រើប្រាស់ ៖ មាន អេស៊ីលីដាម៉ូបាល ដូចមាន​កាបូបលុយជាប់ខ្លួនអ៊ីចឹងដែរ !

ព័ត៌មាន
ខណៈ​ដែល​​បច្ចេកវិទ្យាធនាគាររីកលូត​លាស់​យ៉ាង​ឆាប់រហ័ស និងក្នុង​បរិបទ​នៃ​​ការឆ្លងរាលដាល​​ជំងឺកូវីដ-១៩ និន្នាការថ្មីមួយ​​ក៏បាន​ផុសឡើង…

អ៊ីស្រាអែល៖ វ៉ាក់សាំងដូសទី៣អាចកាត់បន្ថយហានិភ័យនៃការឆ្លងមកនៅកម្រិតទាប

ព័ត៌មាន
ប្រទេសអ៊ីស្រាអែល ជាប្រទេសមួយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ប្រជាជនបានច្រើនជាងគេ ហើយបច្ចុប្បន្នប្រទេសនេះ ក៏កំពុងសម្រុកចាក់វ៉ាក់សាំងដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ