សហរដ្ឋអាមេរិក

ប្រធានាធិបតីអាមេរិកថា ការបាញ់ទម្លាក់បាឡុងចារកម្មចិន មិនបានធ្វើឱ្យទំនាក់ទំនងវ៉ាស៊ិនតោន និងប៉េកាំងចុះអន់ថយឡើយ


ក្រោយមានទស្សនៈលើកឡើងចម្រុះអំពីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកក្រោយការបាញ់ទម្លាក់បាឡុងចិន ប្រធានាធិបតីលោកចូ បៃដិន បានចេញមុខមកអះអាងថា ទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងមិនមានការធ្លាក់ចុះល្អក់កករនោះទេ។ ការលើកឡើងនេះ ស្របពេលដែលយោធាជំនាញអាមរិកកំពុងបិទតំបន់ឆ្នេរសមុទ្រដើម្បីស្វែងរក និងប្រមូលកម្ទេចកម្ទីបាឡុង សម្រាប់ជាភស្តុតាង និងដើម្បីស្រាវជ្រាវមើលថាតើបាឡុងនោះគឺពិតឧបករណ៍ស៊ីវិលដូចដែរប៉េកាំងអះអាងមិនដាច់ពីមាត់មែន ឬក៏ជាបាឡុងស៊ើបការណ៍សម្ងាត់។ នេះបើតាមការចុះផ្សាយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាមេរិកកំពុងស្រាវជ្រាវនិងប្រមូលសំណល់បាឡុងចារកម្មចិន!

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន លោក បៃដិន បាននិយាយថា តាមទស្សនរបស់ខ្ញុំការបាញ់ទម្លាក់នេះ គឺពិតជាសាកសមទៅនឹងស្ថានការ។ ត្រូវបានចោទសួរថាតើឧបទ្ទវហេតុនេះនឹងធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនចុះខ្សោយឬអត់នោះ? លោកចូ បៃដិន បានឆ្លើយថា វាមិនប៉ះពាល់ទៅលើទំនាក់ទំនងនៃប្រទេសទាំងពីរទេ ព្រោះយើងដឹងច្បាស់អ្វីជាជំហររបស់យើង ហើយប្រទេសចិនក៏ដឹងថាយើងនឹងធ្វើវាដូចគ្នា។

ដោយឡែក នៅថ្ងៃចន្ទដដែលនោះ កងឆ្នាំឆ្នេរសមុទ្រអាមេរិកបានដាក់ដែនសមុទ្រនៃរដ្ឋ South Carolina ជាតំបន់ហាមឃាត់ និងផ្អាកធ្វើនាវាចរណ៍បណ្តោះអាសន្ន ដើម្បីបើកបេសសកម្មរុករក និងប្រមូលយកកំទេចកំទីបាឡុងក្រោយបាញ់ទម្លាក់ ដែលអាមេរិកអះអាងមិនដាច់ពីមាត់ថាជាឧបករណ៍ចារកម្មនោះ។

កាលពីពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានចេញមុខប្រតិកម្ម ដោយបានថ្កោលទោសអាមេរិកថាមានប្រតិកម្មឆ្លើយតបហួសហេតុ ព្រោះរដ្ឋាភិបាលចិនបានអះអាងហើយថា វាជាឧបករណ៍ស៊ីវិល មិនបានបម្រើឱ្យចារកិច្ចដូចអាមេរិកប៉ាន់ស្មានឡើយ។ យ៉ាងណា អ្នកនាំពាក្យសន្តិសុខជាតិប្រចាំសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា «គ្មាននរណាម្នាក់ចង់ឃើញជម្លោះដោយសារតែបាឡុងមួយនោះទេ»។ លោក ខ័រប៊ី បានបា្រប់ឱ្យដឹងថា លោក Blinken នឹងព្យាយាមកំណត់ពេលវេលាធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិនឡើងវិញ ក្រោយរដ្ឋមន្ត្រីការបរទេសរូបនេះបានលុបចោលដំណើរទស្សនកិច្ចភ្លាមៗក្រោយឧបទ្ទវហេតុបាឡុងហោះនេះ។

បើយោងតាមអ្នកនាំពាក្យសេតវិមានអាមេរិករូបនេះដដែលបានសង្កត់ធ្ងន់ថា ក្រុមមន្ត្រីយោធាជំនាញរបស់អាមេរិក នឹងប្រមូលយកបំណែកនៃបាឡុង ហើយអាចទាញយកសមាសធាតុសំខាន់ៗពីបាឡុងនោះតាមដែរគេអាចធ្វើទៅបាន។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែលនោះអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិនបានដឹងហើយថា បាឡុងនោះបានរសាត់ចូលទៅក្នុងដែនអាកាសអាមេរិក បន្ទាប់ពីត្រូវបានជូនដំណឹងដោយទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា៖ «ការហោះចូលនោះគឺដោយអចេតនាសុទ្ធសាធ និងជាឧបទ្ទវហេតុចៃដន្យទាំងស្រុង។ លោកស្រីអះអាងថា ឥលូវនេះគាប់ជួនយើងអាចដឹងបាន ពីវិធីដោះស្រាយនិងឆ្លើយតបរបស់សហរដ្ឋអាមរិកក្នុងពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ។

គួរជម្រាបដែរថា កាលពីថ្ងៃអាទិត្យទី៥កុម្ភៈ យោធាកូឡុំប៊ីត្រូវបានរាយការណ៍មកថាបានប្រទះឃើញបាឡុងមួយទៀតហោះហើរលើប្រទេសខ្លួន ដែលវាដូចទៅនឹងបាឡុងដែលហោះនៅអាមេរិកដែរ។ ប៉ុន្តែគេមិនបានកំណត់ថាជារបស់ប្រទេសចិន ឬប្រទេសណាមួយផ្សេងទៀតនោះទេ ហើយបាឡុងនោះត្រូវបានគេសម្មតថាបាននិងកំពុងហោះហើរក្នុងប្រទេសផ្សេងទៀតក្នុងទ្វីបអាមរិកខាងត្បូង។

អ្វីដែលគេគួរកត់សម្គាល់នោះគឺ រដ្ឋាភិបាលនៃប្រទេសរួមតំបន់គឺកូស្តារីកា បានឱ្យដឹងថា ប្រទេសចិនបានចេញមកសុំទោសខ្លួនតាមរយៈស្ថានទូត ក្រោយបាឡុងមួយបានហោះចូលក្នុងដែនអាកាសនៃប្រទេសរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយពីក្រសួងការបរទេសរបស់ប្រទេសកូស្តារីកា រដ្ឋាភិបាលចិនបានទទួលស្គាល់ថា បាឡុងរបស់ខ្លួនពិតជាបានហោះលើប្រទេសកូស្តារីកាមែន ហើយស្ថានទូតចិននៅទីក្រុង San Jose «បានសុំទោសចំពោះឧបទ្ទវហេតុនេះ» ដោយលើកឡើងថា បាឡុងនេះគឺមានបេសកកម្មលើការស្រាវជ្រាវវិទ្យាសាស្ត្រ និងសិក្សាអាកាសធាតុផ្នែកឧតុនិយមតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា អង្ករ១ពាន់តោនលើកដំបូង នឹងអាចនាំចេញទៅទីផ្សារហ្វីលីពីនឆាប់ៗ

ព័ត៌មាន
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមខ្ពស់ ចំពោះការជំរុញនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ដែលអាចនឹងក្លាយជាទីផ្សារនៃសម…

អ្នកជំនាញចាស់វស្សាផ្នែកកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី លើកទឹកចិត្តដល់កសិករ «កុំអស់សង្ឃឹមក្នុងការធ្វើកសិកម្ម!»

ព័ត៌មាន
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃទៀត សម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះនៅតែមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ