ជម្លោះពាណិជ្ជកម្មរវាង​មហាអំណាច

អាមេរិកចេញច្បាប់ ដើម្បីពង្រឹងការរឹតត្បិតលើក្រុមហ៊ុនចិន Huawei និង ZTE ជាថ្មីទៀតហើយ!


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់មួយដើម្បីបន្តរារាំង និងពង្រឹងការរឹតត្បឹតលើក្រុមហ៊ុនចិន ដូចជា Huawei និង ZTE ដែលសុទ្ធសឹងតែជាក្រុមហ៊ុន ដែលអាមេរិកចាត់ទុកថាបានគំរាមកំហែងដល់ផ្នែកសុវត្ថិភាព និងសន្តិសុខជាតិអាមេរិក តាមរយៈការទទួលបានអាជ្ញាប័ណ្ណឧបករណ៍បច្ចេកវិទ្យាថ្មីៗពីនិយតកររបស់អាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
អាមេរិកចេញច្បាប់ ដើម្បីពង្រឹងការរឹតត្បិតលើក្រុមហ៊ុនចិន Huawei និង ZTE ជាថ្មីទៀតហើយ!
ដោយ

ច្បាប់ដែលលោកចូ បៃឌិន ទើបបានចុះហត្ថលេខាចុងក្រោយនេះ ត្រូវបានប្រសិទ្ធិនាមថា ច្បាប់សុវត្ថិភាពឧបករណ៍បច្ចេកវិទ្យា។ ច្បាប់នេះជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់មួយ របស់រដ្ឋបាលលោកបៃឌិន ក្នុងការបង្ក្រាបលើក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យារបស់ចិន។

ច្បាប់សុវត្ថិភាពឧបករណ៍ នេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅថ្ងៃទី ២៨ខែតុលា និងអនុម័តមួយដំណាក់កាលទៀត នៅដើមខែវិច្ឆិកានេះ ដោយសភាសហរដ្ឋអាមេរិកលើសំឡេង ៤២០ទល់នឹង៤។

ច្បាប់ដដែលនេះផងដែរ នឹងឈានទៅហាមឃាត់ការអនុញ្ញាតទាំងឡាយរបស់ គណៈកម្មការគមនាគមន៍អាមេរិកហៅកាត់ថា FCC លើការលក់ឧបករណ៍បច្ចេកវិទ្យានានាដែលចាត់ទុកថាអាចគំរាមកំហែងដល់សន្តិសុខជាតិ ទៅអោយក្រុមហ៊ុនចិន ជាពិសេសក្រុមហ៊ុន Huawei និង ZTE ដែលអាមេរិកតែងចាត់ទុកថាជាក្រុមហ៊ុន គម្រាមកំហែងដល់សន្តិសុខបច្ចេកវិទ្យាអាមេរិកខ្លាំងជាងគេ។

សូមរំឭកថា កាលពីខែមីនា FCC បានចាត់ទុកក្រុមហ៊ុនចិនចំនួនប្រាំទៀតថាជាការគំរាមកំហែងដល់សន្តិសុខជាតិក្រោមច្បាប់ដែលបានអនុម័តនៅតាំងពីឆ្នាំ២០១៩ ដែលមានបំណងការពារបណ្តាញទំនាក់ទំនងរបស់សហរដ្ឋអាមេរិក។    

គួរកត់សម្គាល់ថា ការចុះហត្ថលេខានេះធ្វើឡើងប៉ុន្មានថ្ងៃមុនពេលលោកចូ បៃឌិន និងមេដឹកនាំចិន លោកស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងរៀបចំជំនួបកំពូលតាមប្រព័ន្ធអនឡាញ។ បើតាមសេចក្តីរាយការណ៍ពី សារព័ត៌មានរ៉យទ័របានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ស្របពេលភាគីទាំងពីរកំពុង តានតឹងដាក់គ្នា លើវិស័យពាណិជ្ជកម្ម សិទ្ធិមនុស្ស និង សកម្មភាពយោធានៅសមុទ្រចិនខាងត្បូងជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងបន្ដខ្ចីលុយបរទេសបន្ថែម ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ប្រទេសវៀតណាមកំពុងពិចារណា លើការដំឡើងកម្រិតបំណុលសាធារណៈ ឲ្យលើសពីកម្រិតដែលកំពុងមានបច្ចុប្បន្នប្រមាណ៦០% នៃទំហំផលិតផលក្នុងស្រុកសរុប ឬGDPរបស…

នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យចាត់វិធានការទប់ស្កាត់លើការលក់ឧបករណ៍ធ្វើតេស្តរកកូវីដ១៩ខុសស្តង់ដារ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃជំរុញឱ្យក្រសួងសុខាភិបាលសាធារណៈ ចាត់វិធានការគ្រប់គ្រងលើគុណភាពឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ ដែលមានលក់លើទីផ្សារ ដើម្បីធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ