រដ្ឋមន្ត្រីអាមេរិកស្កាត់ជួបប្រធានាធិបតីអ៊ុយក្រែន

រដ្ឋមន្ត្រីអាមេរិកពីររូបស្កាត់ជួបប្រធានាធិបតីអ៊ុយក្រែនដល់ផ្ទះ និងផ្ដល់ជំនួយយោធារាប់រយលានដុល្លារ


រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកអាន់តូនី ប្លីងខេន នៅថ្ងៃចន្ទទី២៥មេសា បានថ្លែងចំៗថា ប្រទេសរុស្ស៊ីកំពុងបរាជ័យក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួន រីឯអ៊ុយក្រែនវិញកំពុងតែជោគជ័យ។ ការលើកឡើងពីប្រមុខការទូតជាន់ខ្ពស់អាមេរិករូបនេះ ធ្វើឡើងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងកៀវរប្រទេសអ៊ុយក្រែន ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន និងមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនមួយចំនួនទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ជំនួបមន្ត្រីជាន់ខ្ពស់អាមេរិកនិងអ៊ុយក្រែនក្នុងទីក្រុងកៀវ

មុន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទីក្រុង​កៀវ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក ប្លី​ង​ខេន ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​-​ប៉ូ​ឡូញ​ថា​៖ តាម​រយៈ​ទស្សនកិច្ច​នេះ អា​មេ​រិ​ក​មានឱកាស​មួយ ដើម្បី​បង្ហាញ​ដោយ​ផ្ទាល់​នូវ​ការ​គាំទ្រ​ដ៏​រឹង​មាំ​របស់​អា​មេ​រិ​ក សម្រាប់​រដ្ឋាភិបាល និង​ប្រជាជន​អ៊ុយ​ក្រែ​ន​។ នេះ​ជា​ពេល​ដ៏​សំខាន់​ដើម្បី​ទៅ​កាន់​ទីនោះ ដើម្បី​ពិភាក្សា​ទល់មុខ​គ្នា​យ៉ាង​លម្អិត​តែ​ម្តង​ជាមួយ​រដ្ឋាភិបាល​ក្រុង​កៀវ​។

ក្នុង​ជំនួប​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​មេ​សា មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ទាំ​ពីរ​រូប​នេះ បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodomyr Zelenskyy និង​ទីប្រឹក្សា​របស់​លោក​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​ហិរញ្ញប្បទាន​យោធា​ចំនួន​ជាង ៣០០​លាន​ដុល្លារ និង បាន​អនុម័ត​យល់ព្រម​លក់​អាវុធ​ដែល​មាន​តម្លៃ​ប្រមាណ ១៦៥​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ ប្រមុខ​ការពារ​ជាតិ​អា​មេ​រិ​ក លោក ឡ​យ អូ​ស្ទី​ន​(Lloyd Austin)​ក៏​បាន​និយាយ​ដែរ​ថា ប្រធានាធិបតី Zelenskyy បាន​សម្តែង​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្វី​ដែល​អា​មេ​រិ​ក បាន​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​។ លោក​បន្ត​ថា រដ្ឋាភិបាល និង​ប្រជាជន​អ៊ុយ​ក្រែ​ន មាន​ផ្នត់គំនិត​ចង់​ឈ្នះ​សង្គ្រាម​មួយ​នេះ ហើយ​អា​មេ​រិ​ក​វិញ​មានគំនិត ចង់​ជួយ​ឲ្យ​ពួក​គេ​បាន​ឈ្នះ​។

គួរ​ជម្រាប​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ប្លី​ង​ខេន​(Blinken) និង រដ្ឋមន្ត្រី​ការពារ​ជាតិ អា​មេ​រិ​ក លោក ឡ​យ អូ​ស្ទី​ន​(Lloyd Austin) គឺជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត និង​ជា​លើក​ដំបូង​បំផុត​របស់​អា​មេ​រិ​ក​ទៅ​កាន់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុ​ស្ស៊ី​បាន​បើក​ការ​ឈ្លានពាន​កាលពី​ចុងខែ​កុម្ភៈ​មក​។

ក្រៅ​តែ​ពី​ផ្តល់​ហរិ​ញ្ញ​ប្ប​ទាន​សម្រាប់​វិស័យ​យោធា​ដែល​អា​មេ​រិ​ក ប្រកាស​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ទាំង​ពីរ​រូប​ក៏​បាន​ប្រកាស​ពី ជំនួយ​ដែល​ប្រមូល​មក​ពី​សម្ព័ន្ធមិត្ត​ប្រមាណ ១៥​ប្រទេស ផ្សេង​ទៀត​សម្រាប់​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ក្នុង​នោះ ហិរញ្ញប្បទាន​យោធា​បរទេស​សរុប​មាន​ចំនួន ជាង​៧០០​លាន​ដុល្លារ ហើយ​ប្រហែល​ជាង ៣០០​លាន​ដុល្លារ​គឺ​សម្រាប់​បម្រុង​ទុក​។ ថវិកា​នៅ​សេសសល់​នឹង​ត្រូវ​បែងចែក សង​ទៅ​ឲ្យ​ចំណោម​សមាជិក​ណា​តូ និង ប្រទេស​ផ្សេង​ទៀត​ដែល​បាន​ផ្តល់​សព្វាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន នូវ​ការ​ផ្គត់ផ្គង់​យោធា​សំខាន់​ៗ​កន្លង​មក ចាប់តាំងពី​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​បាន​ផ្ទុះ​ឡើង​។

សូម​បញ្ជាក់​ថា បើ​គេ​បូក​ទាំង​ជំនួយ​ដែល​អា​មេ​រិ​ក​ទើប​ប្រកាស​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន​ចុង​ក្រោយ​នេះ ជំនួយ​យោធា​អា​មេ​រិ​ក​ដល់​អ៊ុយ​ក្រែ​ន សរុប​បាន​កើន​ដល់ ៣​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ គិត​ត្រឹម​ពេល​២​ខែ​នៃ​សង្គ្រាម​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន​។

បើ​តាម​គម្រោង លោក​អាន់​តូ​នី ប្លឺ​ង​ខេន នឹង​ត្រឡប់​ទៅ​ប្រទេស​ប៉ូ​ឡូញ​ជាទី​ដែល​លោក​នឹង​ឡើង​យន្តហោះ បន្តដំណើរ​ត្រឡប់​ទៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​វិញ ខណៈ​ដែល​លោក ឡ​យ អូ​ស្ទី​ន នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង រេ​ម​ស្តេ​ន​(Ramstein) ប្រទេស​អា​ឡឺ​ម៉​ង់ សម្រាប់​កិច្ចប្រជុំ របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង្គការ​ណា​តូ​នៅ​ថ្ងៃ​អង្គារ​ទី​២៦​មេ​សា​ស្អែក​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលឆ្លងទ្វីបសាម៉ាតដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ

ព័ត៌មាន
ប្រទេសរុស្ស៊ីបានបានអះអាងថ្មីៗនេះថា ខ្លួនគ្រោងនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល សាម៉ាត (Sarmat) ដែលជាមីស៊ីលឆ្លងទ្វីបថ្មីដ៏មានឥទ្ធិពលខ្លាំងក្លាបំផ…

EU ចង់ក្រសោបយកឥណ្ឌាចេញពីរុស្ស៊ី ជាមួយនឹងការជំរុញកិច្ចសហការយោធា ពាណិជ្ជកម្ម និង បច្ចេកវិទ្យាកាន់តែជិតស្និទ្ធ

ព័ត៌មាន
មហាយក្សឥណ្ឌា កំពុងក្លាយជាតួអង្គសំខាន់មួយ សម្រាប់ប្រទេសលោកខាងលិច ក្នុងការក្រសោបទាញយក កុំឲ្យមហាយក្សអាស៊ីមួយនេះ ត្រូវដងត្រូវផ្លែជាមួយនឹងរុស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ