អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុនអចលនទ្រព្យពីអាមេរិក ផ្សព្វផ្សាយលក់អចលនទ្រព្យសម្រាប់អ្នកវិនិយោគនៅកម្ពុជា


វិនិយោគិនដែលជាអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យនៅសហរដ្ឋអាមេរិកបានប្រកាសស្វែងរកការវិនិយោគពីកម្ពុជា ខណៈក្រុមហ៊ុននេះមើលឃើញថា សេដ្ឋកិច្ចកម្ពុជារីកលូតលាស់ខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជា ប្រាក់ចំណូលពលរដ្ឋកម្ពុជាបានកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលថា កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លំនៅដ្ឋាន​នៅតំបន់មួយកន្លែង​នៃសហរដ្ឋអាមេរិក ដែលក្រុមហ៊ុន​បាន​យកមកផ្សព្វផ្សាយ​លក់នៅកម្ពុជា
ដោយ

អ្នកស្រី ឈរ ចាន់នី ប្រធានសាខា​របស់ក្រុម​ ចាន់នី​នៃក្រុមហ៊ុន Remax Top Producer មកពី​សហរដ្ឋអាមេរិក​បានគូស​បញ្ជាក់ថា នេះគឺជាលើកទី១ ហើយដែល​ក្រុមការងារ​អ្នកស្រីបាន​មកធ្វើការផ្សព្វផ្សាយ​ពីឱកាស​វិនិយោគ​លើវិស័យ​អចលនទ្រព្យ​នៅសហរដ្ឋ​អាមេរិក និងក៏ជាការចូល​រួមផ្តល់ចំណេះដឹង​ស្តីពីការទិញ លក់ ជួល អលនទ្រព្យ​នៅសហរដ្ឋអាមេរិក​ដល់អ្នកវិនិយោគ​នៅកម្ពុជា ដែលកំពុង​ស្វែងរកការ​វិនិយោគ​ច្រើន​ក្រៅប្រទេស។

អ្នកស្រីអះអាងថា ការដែលយើង​មកកម្ពុជា​ដើម្បីផ្សព្វផ្សាយ​អំពីទីផ្សារអលនទ្រព្យ​នៅសហរដ្ឋ​អាមេរិក ដោយសារតែ​យើងមើលឃើញ​កម្រិតជីវភាព​ពលរដ្ឋកម្ពុជា​មានប្រាក់ចំណូល​កើនឡើង ដែលគិតថា នឹងមានលទ្ធភាព​​អាចទិញផ្ទះនៅអាមេរិកបាន ខណៈតម្លៃផ្ទះ​នៅអាមេរិក​មានតម្លៃ​ប្រហាក់ប្រហែល​នឹងតម្លៃផ្ទះ​នៅកម្ពុជាដែរ ពោលគឺតម្លៃផ្ទះស្ថិត​នៅក្នុងតំបន់​ទីប្រជុំជន​ក្នុងរដ្ឋហ្គាលីហ្វ័រញ៉ា​មានតម្លៃ​លំនៅដ្ឋាន​មួយថ្លៃ​ចន្លោះ ៣០ម៉ឺនដុល្លារទៅ ១លានដុល្លារ ដូច្នេះបើគិត​ពីឱកាស​ចំនេញពីការវិនិយោគ​នៅទីនោះ​មានភាព​ល្អប្រសើរខ្លាំង។

អ្នកស្រី ឈរ ចាន់នី ប្រធានសាខារបស់ក្រុមចាន់នីនៃក្រុមហ៊ុន Remax Top Producer មកពីសហរដ្ឋអាមេរិក

លោកស្រីបន្ថែមទៀតថា យើងពិតជា​ចង់ចែករំលែក​នូវផលចំនេញ​បានមកពីការទិញ​អចលនទ្រព្យ សម្រាប់ការ​វិនិយោគ មានដូចជា​ផ្តល់នូវការ​ជួលផ្ទះ ក៏ដូច​ជាលក់បន្ត និង ការស្នាក់នៅ​សម្រាប់កូនៗ​ស្នាក់នៅបន្ត​ការសិក្សារផងដែរ។

សូមជម្រាបថា ក្រុមចាន់នី​នៃក្រុមហ៊ុន Remax Top Producer គឺបានចូលរួម​ប្រឡូកនៅក្នុងវិស័យ​អចលនទ្រព្យ​បានជាង​១០ឆ្នាំនៅ​សហរដ្ឋអាមេរិក និងបានបង្កើន​ក្រុមសមាជិក​ប្រមាណ ៥ទៅ៦ នាក់បន្ថែម​សម្រាប់ជួយដល់​ពលរដ្ឋខ្មែរនៅ​អាមេរិកក្នុង​ដំណើរការ​ទិញផ្ទះ ក៏ដូចជាជួលផ្ទះ និងការធ្វើ​ជំនួញផងដែរ។

យ៉ាងណាក៏ដោយចុះ ក្នុងកិច្ចសម្ភាសន៍​ជាមួយអ្នកសារព័ត៌មាន អ្នកស្រីមិនបាន​បញ្ជាក់ពីតួលេខ​នៃចំនួន​អ្នកទិញផ្ទះ​ក៏ដូចជួលផ្ទះ​នៅរដ្ឋអាមេរិក​ស្ថិតនៅក្នុងរដ្ឋ​ហ្គាលីហ្វញ៉ា​មានចំនួន​ពិតប្រាកដ​ប៉ុន្មាននោះឡើយ ប៉ុន្តែគ្រាន់តែប្រាប់ថា ក្នុងរយៈពេលបី​ឆ្នាំ​ចុងក្រោយនេះ គឺមានពលរដ្ឋ​កម្ពុជា​បានទៅទិញ​ផ្ទះនៅទីនោះ​មានសន្ទុះ​កើនឡើងជាខ្លាំង៕

លំនៅដ្ឋាននៅក្នុងសហរដ្ឋ​អាមេរិក ​ដែល​ក្រុមហ៊ុនបានផ្សព្វផ្សាយ​លក់នៅកម្ពុជា
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន ចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់អាស៊ានក្នុងឆ្នាំ ២០២០

ព័ត៌មាន
បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ខ្លាំងពី សំណាក់វិនិយោគិនបរទេស ដោយសារតែ សក្តានុពលនៃភាពរីកចម្រើនទៅមុខនៃសេដ្ឋកិច្ចជាតិ និងកម្លាំងពលកម្មដែ…

ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៤០លាននាក់ និងចំណូលជាង ៦៧ ពាន់លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
ទោះបីជាវិស័យទេសចរណ៍ថៃ កំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាប្រាក់បាតឡើងថ្លៃខ្ពស់ និងនិន្នាការសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ ប៉ុន្ដែ ក្រុមប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ