ការរឹតបន្តឹងការធ្វើដំណើរនៅអាមេរិក

អាមេរិករឹតបន្ដឹងការធ្វើដំណើរពីប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ក្រោយបារម្ភពីការឆ្លងមេរោគ អូមីក្រុង


ភ្លាមៗក្រោយពេលដែលមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង មានប្រទេសមួយចំនួន ពិសេសតំបន់អឺរ៉ុបបានចាប់ផ្ដើមរឹតបន្ដឹងការធ្វើដំណើរពីប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកខាងត្បូង។ ក៏ប៉ុន្ដែ សម្រាប់សហរដ្ឋអាមេរិកវិញ នៅពេលនោះ មិនបានចាត់វិធានការភ្លាមៗនោះទេ ទើបតែនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋបាល លោក ចូ ប៉ៃឌិន បានសម្រេចចេញវិធានតឹងរឹង លើការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង នៅគ្រាដែលប្រទេសមួយចំនួននៅអឺរ៉ុបបានរកឃើញមេរោគបំប្លែងថ្មីនេះជាបន្ដបន្ទាប់។
អ្នកដំណើរកំពុងរកចាំធ្វើតេស្តមេរោគកូវីដ១៩ នៅព្រលានយន្តហោះសហរដ្ឋអាមេរិក

ចាប់តាំងពី​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ត្រូវ​បាន​កំណត់​អត្តសញ្ញាណ កាលពី​ថ្ងៃ​ទី ២៦ វិច្ឆិកា​មក អ្នកដំណើរ​មក​ពី​អាហ្វ្រិក​ភាគ​ខាងត្បូង ដែល​ចូល​មក​អា​មេ​រិ​ក ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា ទំនងជា​មាន​អ្នក​វិជ្ជមាន​មេរោគ​ថ្មី​នេះ​ដែរ ក៏​ប៉ុន្ដែ​មន្ត្រី​អា​មេ​រិ​ក​មិន​បាន​ដាក់​ចេញ​ផែនការ​ណាមួយ ដើម្បី​ស្វែងរក​អ្នកដំណើរ​មក​ពី​អាហ្វ្រិក​ខាងត្បូង​ទាំងនោះ​ទេ​។

ទោះ​យ៉ាងណា ចាប់ពី​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ​តទៅ សហរដ្ឋអាមេរិក​បាន​សម្រេច​ដាក់​ចេញ​នូវ​ការ​ហាមឃាត់​លើ​អ្នក​ធ្វើ​ដំណើរ​បរទេស​ភាគច្រើន ដែល​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង ប្រទេស​ចំនួន​៧​ផ្សេង​ទៀត​នៅ​តំបន់​អាហ្វ្រិក​ខាងត្បូង ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​។

ទោះជា​បែប​នេះ​ក្ដី ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​នេះ​មិន​បាន​ផ្អាក​ការ​ហោះហើរ ឬ​ការ​អនុវត្ត​ចំពោះ​ពលរដ្ឋ​អា​មេ​រិ​ក និង​អ្នក​រស់នៅ​អចិន្ត្រៃយ៍​ស្របច្បាប់​របស់​សហរដ្ឋអាមេរិក​នោះ​ទេ​។ 

អ្នកដំណើរ​បរទេស​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ចូល​មក​សហរដ្ឋអាមេរិក ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​ការ​ចាក់​វ៉ាក់សាំង និង​តេស្ត​កូ​វី​ដ​១៩ ដ៏​តឹងរ៉ឹង​ពី មជ្ឈមណ្ឌល​គ្រប់គ្រង និង បង្ការ​ជំងឺឆ្លង​អា​មេ​រិ​ក​។ ប៉ុន្តែ ជា​ទូទៅ​មិន​ត្រូវ​បាន​ត្រួតពិនិត្យ​តាមដាន​ដោយ​មន្ត្រី​សុខាភិបាល​នោះ​ទេ បន្ទាប់​ពី​ពួក​គេ​ចាក​ចេញពី​ជើងហោះហើរ ហើយ​ក៏​មិន​តម្រូវ​ឱ្យធ្វើ​តេស្ត​កូ​វី​ដ​១៩​នោះ​ដែរ នៅ​ពេល​មក​ដល់​សហរដ្ឋអាមេរិក​។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង (CDC) បានឱ្យ​ដឹង​ថា គ្មាន​ករណី​នៃ​មេរោគ​បំប្លែង​ថ្មី ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ទេ គិត​មក​ទល់​ថ្ងៃ​ចន្ទ ទី​២៩ ខែវិច្ឆិកា​នេះ​។ ទន្ទឹម​នេះ អាជ្ញាធរ​សុខាភិបាល​អា​មេ​រិ​ក រំពឹង​ថា​នឹង​កំណត់​អត្តសញ្ញាណ​មេរោគ​នេះ យ៉ាង​ឆាប់រហ័ស​ប្រសិនបើ​វា​លេចឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ បណ្ដា​ប្រទេស​មួយ​ចំនួន ដូច​ជា ហូ​ឡង់ អង់គ្លេស អា​ឡឺ​ម៉​ង់ និង​អ៊ី​តា​លី អូស្ត្រាលី អ៊ី​ស្ត្រា​អែ​ល​ជាដើម បាន​ប្រកាស​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី​នេះ ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​មក​ម្ល៉េះ​៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនព្រមានថា បើខ្លួនបើកចំហប្រទេស ដូចសហរដ្ឋអាមេរិក និងបារាំង ករណីឆ្លងកូវីដនឹងអាចកើនរាប់ម៉ឺននាក់ក្នុងមួយថ្ងៃ

ព័ត៌មាន
ប្រទេសចិនអាចប្រឈមមុខនឹងការឆ្លងជំងឺកូវីដ១៩ ច្រើនជាង ៦៣ម៉ឺននាក់ ក្នុងមួយថ្ងៃ ប្រសិនបើប្រទេសនេះ បានទម្លាក់ចោលគោលនយោបាយគ្មានការអត់ឱនចំពោះក…

តើអ្នកយកចិញ្ចើមផ្លូវមកប្រកបអាជីវកម្មជាទង្វើបំពានច្បាប់ដែរទេ? ហើយរដ្ឋមានចំណាត់ការបែបណា?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ការប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ប្រកបអាជីវកម្មពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដើម្បីបម្រើផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ