អាមេរិក

អាមេរិកប្រាប់ឲ្យប្រទេសផលិតប្រេងធ្វើសកម្មភាពបន្ថែមទៀត ដើម្បីគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក


សេតវិមានអាមេរិកបន្ដអំពាវនាវទៅកាន់ក្រុមប្រទេសផលិតប្រេងធំៗ OPEC+ ឲ្យធ្វើសកម្មភាពបន្ថែមទៀត ដើម្បីគាំទ្រការស្ដារសេដ្ឋកិច្ចពិភពលោក នៅចំពេលដែល បច្ចុប្បន្នស្ថានភាពតម្លៃទីផ្សារប្រេងឆៅកំពុងហក់ឡើងថ្លៃកាន់តែខ្ពស់ទៅៗ មិនធ្លាប់មានក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិក។
Tទីកន្លែងក្រុមប្រទេសផលិតប្រេងធំៗ OPEC
ដោយ

រដ្ឋាភិបាល​អាម​រិ​ក បាន​និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ទាក់ទង​ទៅ​នឹង​តម្លៃ​ប្រេង និង​ប្រេងសាំង ដែល​កំពុង​ឡើងថ្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​អា​មេ​រិ​ក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ​ការ​អនុវត្ត​ប្រឆាំង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ថាមពល​នៅ​ក្នុង​សហរដ្ឋអាមេរិក​ផ្ទាល់ និង​ទីផ្សារ​ថាមពល​សកលលោក​ទាំងមូល​ផង​ដែរ ដើម្បី​ធានា​បាន​នូវ​ទីផ្សារ​ថាមពល​ដែល​អាច​ទុកចិត្ត​បាន និង​មាន​ចីរភាព​។​នេះ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​អា​មេ​រិ​ក នៅ​ក្នុង​សារព័ត៌មាន​រ៉​យ​ទ័​រ​។

គួរ​ជម្រាប​ថា តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស បច្ចុប្បន្ន​នេះ បាន​ហក់​ឡើង​ខ្ពស់​ក្នុង​រង្វង់​ជិត​៨៤​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ធុង​បា​រែ​ល ដែល​ជា​តម្លៃ​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​តាំងពី​ឆ្នាំ​២០១៨​មក ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​វិញ ក៏​មាន​ក្នុង​រង្វង់​ជាង ៨០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល​ផង​ដែរ ដែល​ជា​តម្លៃ​មួយ​ខ្ពស់​បំផុត​គិត​តាំងពី​ឆ្នាំ​២០១៤​។

តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ហក់​ឡើងថ្លៃ​ខ្ពស់​នេះ ដោយសារ​តែ​ស្ថានភាព​នៃ​ការ​ស្ទុះ​ងើប​នៃ​សេដ្ឋកិច្ច​ពិភពលោក ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​ប្រើប្រាស់​ប្រេង​កើនឡើង ខណៈ​ដែល​តម្លៃ​ហ្គា​ស និង ធ្យូងថ្ម​សម្រាប់​ការ​ផលិត​អគ្គិសនី​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​។

ទន្ទឹម​នឹង​តម្លៃ​ប្រេង​ហក់​ឡើងថ្លៃ​ខ្ពស់​នេះ អង្គការ​ប្រទេស​អ្នក​ផលិត​ប្រេង OPEC+ ក៏​បាន​រក្សា​ការ​កម្រិត​លើ​ការ​ផ្គត់ផ្គង់​ប្រេង​តាំងពី​ការ​ចាប់ផ្ដើម​ផ្ទុះ​រាតត្បាត​នៃ​កូ​វី​ដ​១៩​មក​។ កាលពី​ពេល​កន្លង​ទៅ​នេះ អង្គការ OPEC+ បាន​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​ប្រចាំ​ថ្ងៃ​ជាង​១០​លាន​បារ៉ែល ដោយសារ​តែ​សកម្មភាព​តម្រូវការ​ប្រើប្រាស់​ចុះ​ខ្សោយ ។ ប៉ុន្ដែ នៅ​ក្នុង​ខែកក្កដា​កន្លង​ទៅ​នេះ អង្គការ​ប្រទេស​អ្នក​ផលិត​ប្រេង​នេះ បាន​យល់ព្រម​បង្កើន​ការ​ផលិត ៤០​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​មក​វិញ ដើម្បី​បំពេញ​មក​វិញ នូវ​ចំនួន​ប្រេង ដែល​ខ្លួន​បាន​កាត់​បន្ថយ​។​ការ​ធ្វើ​បែប​នេះ ក្នុង​គោលបំណង​បង្កើន​ការ​ផ្គង់​ប្រេង​លើ​ទីផ្សារ​។ ប៉ុន្ដែ មក​ទល់​ពេល​នេះ តម្លៃ​ប្រេង​ឆៅ​នៅ​តែ​បន្ដ​កើន​ខ្ពស់​ដដែល ហើយ​កំពុង​បង្កក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​ៗ ចំពោះ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ចំ​ពេល​ដែល បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី និង​ឈាន​ទៅ​រក​វិបត្តិ​ខ្វះ​ថាមពល​សកល​ក៏​ជា​ចំណោទបញ្ហា​កាន់តែ​លំបាក​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF បន្ដផ្ដល់ជំនឿចិត្តលើអតីតប្រធានធនាគារពិភពលោក ដែលជាប់សង្ស័យទាក់ទនឹង «ការផ្តល់ប្រយោជន៍ច្រើនឲ្យចិន»

ព័ត៌មាន
ក្រោយពីត្រូវបានគេចោទប្រកាន់ពីបទសង្ស័យថា បានផ្តល់ប្រយោជន៍ច្រើនឲ្យប្រទេសចិន ពេលនេះ សំណុំរឿងអតីតប្រធានធនាគារពិភពលោក និង បច្ចុប្បន្នជាអគ្គនាយិ…

ថៃនឹងបើកប្រទេសទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរូច ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅថ្ងៃច័ន្ទទី ១១ ខែតុលានេះថា ប្រទេសថៃនឹងបើកឱ្យអ្នកដំណើរទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ