អាស៊ាន-អាម៉េរិក

អាមេរិកសម្រេចមិនយកពន្ធគយ២ឆ្នាំលើការនាំចូលសូឡាពីប្រទេសអាស៊ានចំនួន៤រួមទាំងកម្ពុជាដែរ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃទី៦មិថុនា បានសម្រេចប្រកាសពីការលើកលែងពន្ធគយរយៈពេល ២៤ ខែ ឬ២ឆ្នាំសម្រាប់ការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬហៅថាសូឡាដែលផលិតនៅក្នុងប្រទេសចំនួន៤ រួមមាន ថៃ វៀតណាម កម្ពុជា និងម៉ាឡេស៊ី។
អាមេរិកសម្រេចមិនយកពន្ធគយ២ឆ្នាំលើការនាំចូលសូឡាពីប្រទេសអាស៊ានចំនួន៤
ដោយ

ការ​ប្រកាស​លើកលែង​ពន្ធ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស់​មួយ​ចំនួន​បាន​កើតឡើង រវាង​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​នៅ​អា​មេ​រិ​ក និង​ក្រុមហ៊ុន​នាំ​ចូល​បន្ទះ​សូ​ឡា​ចូល​ទៅ​អា​មេ​រិ​ក ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​អា​មេ​រិ​ក​ធ្លាប់​បាន​តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​មានការ​បន្ថែម​ពន្ធគយ​ទៅ​លើ​ផលិតផល​បន្ទះ​សូ​ឡា​នាំ​ចូល​ពី​ប្រទេស​អាស៊ាន​ទាំង​៤​នេះ ក្រោម​ហេតុផល​ថា មាន​ក្រុមហ៊ុន​ចិន​ដែល​ចង់​គេចវេះ​ពី​ទណ្ឌកម្ម​អា​មេ​រិ​ក បាន​យក​ប្រទេស​ទាំង​៤​នេះ ជា​មូលដ្ឋាន​ដើម្បី​បន្លំ​នាំ​ចូល​ផលិតផល​បន្ទះ​សូ​ឡា​ទៅ​អា​មេ​រិ​ក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​។

ប្រទេសអាស៊ីអាគ្នេយ៍ទាំង ៤ រួមមាន ថៃ វៀតណាម កម្ពុជា និងម៉ាឡេស៊ី កន្លងមក បានរងគ្រោះដោយការស៊ើបអង្កេតមួយរបស់អាមេរិក ដោយបានផ្អាកការនាំចេញផ្ទាំងសូឡាទៅកាន់សហរដ្ឋអាមេរិក ដែលវាជាឧបសគ្គមួយសម្រាប់សហរដ្ឋអាមេរិកក្នុងការជំរុញឱ្យប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ការស៊ើបអង្កេតអស់រយៈពេលមួយខែរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកនេះបានធ្វើឡើងជុំវិញការសង្ស័យថា បន្ទះស្រូបពន្លឺព្រះអាទិត្យដែលផលិតនៅក្នុងប្រទេសទាំង ៤ នេះ គឺផលិតដោយក្រុមហ៊ុនចិន ដែលគេចវេះពីទណ្ឌកម្មពន្ធគយរបស់អាមេរិក។

ប៉ុន្ដែ នៅចុងក្រោយ ប្រធានាធិបតីអាមេរិក បានសម្រេចបន្ដលើកលែងពន្ធលើបន្ទះសូឡានាំចូលពីប្រទេសអាស៊ានទាំង៤នេះឡើងវិញសម្រាប់រយៈពេល២ឆ្នាំ ហើយការលើកលែងពន្ធនេះគឺក្នុងបំណងដើម្បីធានាថា សហរដ្ឋអាមេរិកមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការផលិតអគ្គិសនី ខណៈដែលការផលិតក្នុងស្រុកកំពុងកើនឡើង។ នេះបើតាមរបាយការណ៍ការពិតរបស់សេតវិមានដែលបានចេញផ្សាយកាលពីថ្ងៃទី៦មិថុនា។

សេចក្តីប្រកាសនេះត្រូវបានគេរំពឹងថា នឹងបន្ធូរបន្ថយបន្ទុកដ៏មានសក្តានុពលដែលនឹងត្រូវដាក់ទៅលើក្រុមប្រទេសនាំចូលនិងនាំចេញរបស់សហរដ្ឋអាមេរិកនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង៤នេះ។

នៅក្នុងឆ្នាំ២០២១ ប្រទេសថៃបានដឹកជញ្ជូនបន្ទះពន្លឺព្រះអាទិត្យក្នុងតម្លៃជាង ១ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកដែលស្មើនឹងអត្រាប្រមាណ៥០% នៃការនាំចេញបន្ទះពន្លឺព្រះអាទិត្យសរុបរបស់ខ្លួន។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតទី១ របស់ប្រទេសថៃជាមួយទំហំទឹកប្រាក់នាំចេញសរុបប្រហែលជិត៣៨ពាន់លានដុល្លារនៅឆ្នាំ២០២១។

ក្រុមហ៊ុនផលិតផ្ទាំងសូឡាចំនួន ២ នៅប្រទេសថៃ និងក្រុមហ៊ុនចិនមួយចំនួនត្រូវបានគេដាក់នៅក្រោមការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាមេរិកដែលគេសង្ស័យថាបានប្រើតំបន់អាស៊ីអាគ្នេយ៍ ដើម្បីផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យដើម្បីងាយស្រួលនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយរួចពន្ធ។

សូមបញ្ជាក់ថា អាមេរិកបាននាំចូលបន្ទះសូឡាពីប្រទេសម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា ប្រហែល ៨០%នៃបន្ទះសូឡា ដែលរំពឹងថានឹងត្រូវបានដំឡើងនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ នេះបើយោងតាមក្រុមឧស្សាហកម្មថាមពលស្អាតរបស់អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមរភូមិភាគខាងកើតអ៊ុយក្រែនបន្ដស្វិតស្វាញ ខណៈរុស្ស៊ីប៉ះសម្ដីជាមួយសហភាពអឺរ៉ុបនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ

ព័ត៌មាន
រុស្ស៊ីបានប្រយុទ្ធគ្នាយ៉ាងក្តៅគគុក សូម្បីតែនៅតាមផ្លូវតូចធំនៃទីក្រុង ក្នុងគោលដៅម្ខាងចង់ការពារ និងម្ខាងទៀតចង់គ្រប់គ្រងទៅលើទីក្រុងឧស្សាហកម្មសៀវ…

ចិននិងកាណាដាតឹងសសៃកដាក់គ្នារឿងបើកយន្ដហោះយោធាក្បែរកូរ៉េខាងជើង

ព័ត៌មាន
ប្រទេសចិន និងកាណាដា មានទំនាក់ទំនងល្អក់កករនឹងគ្នាមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយថ្មីៗនេះទៀតសោត ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានតានតឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ