កិច្ចប្រជុំអាស៊ាន-អាមេរិក

បញ្ហាពាក់ព័ន្ធនឹងចិននិងភូមា ស្ថិតក្នុងចំណោមសំណុំរឿងសំខាន់ជាងគេ ដែលលោកបៃឌិននឹងពិភាក្សាជាមួយមេដឹកនាំអាស៊ាននៅសប្ដាហ៍នេះ


បញ្ហាពាក់ព័ន្ធនឹងចិន និង ភូមា ស្ថិតក្នុងចំណោមសំណុំរឿងសំខាន់ជាងគេ ដែលលោកបៃឌិននឹងពិភាក្សាជាមួយមេដឹកនាំអាស៊ាននៅថ្ងៃនេះ និង ថ្ងៃស្អែកនេះ!! ដូចការគ្រោងទុក ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងបើកកិច្ចប្រជុំកំពូលអាស៊ានអាមេរិក សម្រាប់រយៈពេលពីរថ្ងៃ ពោលពីថ្ងៃទី១២ ដល់១៣ខែឧសភាឆ្នាំ២០២២ នៅក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។
រូបថត ប្រធានាធិបតីអាមេរិក និងមេដឹកនាំអាស៊ានឯទៀតមុនពិធីទទួលទានអាហារពេលល្ងាច កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ នៅសេតវិមានអាមេរិក (រូបភាព៖ បណ្តាញសង្គមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា)
ដោយ

នេះ​ជា​លើក​ទី​មួយ​ហើយ​សម្រាប់​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយ ដែល​មេដឹកនាំ​អាស៊ាន មក​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​សេត​វិមាន​អា​មេ​រិ​ក បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ចុង​ក្រោយ​បំផុត ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អាណត្តិ​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ឆ្នាំ​២០១៦​។ នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​មហា​យក្ស​អា​មេ​រិ​ក ដើម្បី​បង្ហាញ​ថា គេ​នៅ​តែ​ផ្តោត​សំខាន់​លើ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ក៏​ដូច​ជា​បញ្ហា​ប្រឈម​រយៈពេល​វែង​ជាមួយ​ចិន បើ​ទោះបីជា​អា​មេ​រិ​ក​បច្ចុប្បន្ន​កំពុង​ជាប់ដៃ​ក្នុង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក៏​ដោយ​។

នៅ​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​ពោល​គឺ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ឧសភា​ម៉ោង​នៅ​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន នឹង​ជួប​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​មេដឹកនាំ​អាស៊ាន មុន​នឹង​ចាប់ផ្តើម​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​សុក្រ​ទី​១៣​ឧសភា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សារ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។ ដោយឡែក សេត​វិមាន​អា​មេ​រិ​កបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មេដឹកនាំ​អាស៊ាន​នឹង​ទទួល​ជួប​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​លោកស្រី Gina Raimondo និង​តំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​លោកស្រី Katherine Tai ព្រមទាំង​មេដឹកនាំ​ធុរកិច្ច​ជា​ច្រើន​ទៀត នៅ​ថ្ងៃ​ទី​១២ ឧសភា ម៉ោង​នៅ​អា​មេ​រិ​ក​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ មេដឹកនាំ​អាស៊ាន​តែ​ប្រាំបី​រូប​ប៉ុណ្ណោះ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​បង្ហាញ​វត្តមាន​ក្នុង​ជំនួប​កំពូល​លើក​នេះ​។ ក្នុង​នោះ​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​រាំង​ខ្ទប់​មិន​ឲ្យ​ចូលរួម​ប្រជុំ​នោះ​ទេ ដោយសារ​តែ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​មុន ខណៈ​មេដឹកនាំ​ហ្វី​លី​ពី​ន​កំពុង​ស្ថិត​ក្នុង​ការ​ផ្លាស់​ប្តូរ​បន្ទាប់​ពី​ទើបតែ​ឈ្នះ​ការ​បោះ​ឆ្នោត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ សេត​វិមាន​អា​មេ​រិ​ក ធ្លាប់​បាន​អះអាង​កន្លង​មក​ថា គេ​នឹង​ពិភាក្សា​ជាមួយ​អាស៊ាន ស្តី​អំពី​ថា តើ​គួរ​ទុក​កៅអី​មី​យ៉ា​ន់​ឲ្យ​នៅ​ទំនេរ ឬ​មាន​អ្នកតំណាង​ឱ្យ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​។

បើ​តាម​មន្ត្រី​សម្របសម្រួល​កិច្ចការ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក លោក Kurt Campbell បាន​និយាយ​ថា អា​មេ​រិ​ក នឹង​ស្វែងរក​ការ​បង្កើន​ការ​វិនិយោគ និង ការ​ចូលរួម នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​បន្ថែម​ទៀត​។ លោក Campbell បាន​ឲ្យ​ដឹង​ដែរ​ថា សំណុំរឿង​ចិន និង​មី​យ៉ា​ន់​ម៉ា នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​បញ្ហា​សំខាន់​ៗ​ជា​ច្រើន ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន អា​មេ​រិ​ក​នេះ​។ ក្រៅពី​នោះ​នៅ​មាន សំណុំរឿងរ​ស៊ើប​ស្មុគស្មាញ​នៅ​កោះ​តៃវ៉ាន់ និង សំណុំរឿង​សង្គ្រាម​ក្តៅ​គគុក​នៅ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

សម្រាប់​បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា លោក Kurt Campbell និយាយ​ថា​សហរដ្ឋអាមេរិក​ចង់ឱ្យ​មេដឹកនាំ​អាស៊ាន​ដើរតួ​នាទី កាន់តែ​ស៊ីជម្រៅ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្តារ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ឱ្យ​ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ឡើង​វិញ បន្ទាប់​ពី​រដ្ឋប្រហារ​កាលពី​ឆ្នាំ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសចម្រុះពណ៌ ដូច្នេះមិនចាំបាច់រើសរវាងចិនប្រឆាំងអាមេរិកឡើយ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីជំហរការបរទេសរបស់កម្ពុជាជាថ្មីម្ដងទៀតថា កម្ពុជា មិនបានជ្រើសរើសចិន ដើម្បីប្រឆាំង…

ក្រុមហ៊ុនធំមួយវិនិយោគលើដំណាំស្វាយ៧០លានដុល្លារនៅស្ទឹងត្រែង កំពុងប្រឈមការលំបាកនាំចេញទៅចិន ដោយសារបញ្ហាដឹកជញ្ជូន

ព័ត៌មាន
បញ្ហាកកស្ទះការដឹកជញ្ជូនតម្លៃឡើងថ្លៃខ្ពស់ និងខ្វះខាតទូត្រជាក់សម្រាប់ផ្ទុកផលិតផលនាំចេញ នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់ការនាំចេញផលិតផលកសិកម្មរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ