អាមេរិកគ្រោងកោះប្រជុំជាមួយប្រទេស «ដៃគូប៉ាស៊ីហ្វិកពណ៍ខៀវ»

អាមេរិកត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាមួយប្រទេសនៃ «វេទិកាដៃគូប៉ាស៊ីហ្វិកពណ៍ខៀវ» ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន


មន្ត្រីសេតវិមានបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងដឹកនាំធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាប៉ាស៊ីហ្វិកពណ៍ខៀវ ជាមួយបណ្តាប្រទេសដៃគូ ឬហៅថា Partners in the Blue Pacific (PBP) នៅថ្ងៃព្រហស្បតិ៍ ទី ២២ កញ្ញា នេះ ដោយមានគោលបំណងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់ ក្នុងការទប់ទល់ និងប្រកួតប្រជែងឥទ្ធិពលរបស់មហាយក្សចិន ដែលកំពុងតែរះត្រដែតឡើងនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
អាមេរិកត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជាមួយប្រទេសនៃ «វេទិកាដៃគូប៉ាស៊ីហ្វិកពណ៍ខៀវ» ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន

អ្នកសម្របសម្រួលសេតវិមានប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Kurt Campbell បាននិយាយនៅក្នុងសុន្ទរកថា នៅឯព្រឹត្តិការណ៍មួយនៅទីក្រុងញូវយ៉កថា ក្រុមប្រទេសដៃគូប៉ាស៊ីហ្វិកពណ៍ខៀវនេះត្រូវបានបង្កើតឡើងក្នុងខែមិថុនា រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន នូរវែលសេឡង់ និងចក្រភពអង់គ្លេស ហើយឥណ្ឌាគឺជាអ្នកអង្កេតការណ៍ ដោយប្រទេសមួយផ្សេងទៀតក៏នឹងចូលរួមផងដែរ។

លោក Campbell បាននិយាយថា ស្ថានការណ៍នៃប្រទេសប្រជុំកោះប៉ាស៊ីហ្វិកគឺ «ធ្ងន់ធ្ងរជាងពេលមុនៗ» ដោយសារតែការរស់រានរបស់ពួកគេត្រូវបានគំរាមគំហែងពីការប្រែប្រួលអាកាសធាតុ និងការរាតត្បាតជំងឺកូវីត១៩ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើប្រាក់ចំណូលបានពីវិស័យទេសចរណ៍ និងអាជីវកម្មផ្សេងទៀតជាដើម។

អ្នកសម្របសម្រួលសេតវិមានរូបនេះបានសង្កត់ធ្ងន់ទៀតថា «ធាតុផ្សំយុទ្ធសាស្ត្រ គឺមិនអាចប្រកែកបានឡើយនៃកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយអាមេរិកមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានរះឡើងឥទ្ធិពលដែលមានមហិច្ឆតាចង់ពង្រីកខ្លួនទាំងផ្នែកយោធា ជាពិសេស នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលបានបង្កើនការព្រួយបារម្ភណាស់ដែរ ពីសំណាក់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដ៏ដូចជាប្រទេសក្នុងតំបន់ទាំងមូលតែម្តង។




អត្ថបទបន្ទាប់


កម្ពុជាចង់សម្រួលឲ្យពលរដ្ឋថៃ រស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនបាច់មានលិខិតឆ្លងដែន

ព័ត៌មាន
គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទ…

ម៉ាឡេស៊ីជំរុញអាស៊ានឱ្យពិនិត្យលក្ខខណ្ឌ៥ចំណុចរបស់មីយ៉ាន់ម៉ាឡើងវិញ ខណៈUN ពិចារណាចាត់វិធានការលើប្រទេសនេះ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បាននិយាយពីថ្ងៃចន្ទថាអាស៊ាន ត្រូវតែសម្រេចចិត្តថា តើពួកគេនឹងជំរុញទៅមុខនូវផែនការសន្តិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ