វ៉ាក់សាំងកូវីដ-១៩

អាមេរិកនឹងបង្ហាញលម្អិតពីផែនការចែកវ៉ាក់សាំង ៨០លានដូស នៅពីរសប្ដាហ៍ខាងមុខនេះ


គម្រោងជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន៨០លានដូស ដែលអាមេរិកសន្យាថា នឹងចែករំលែកទៅកាន់ពិភពលោកនោះ ត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិកឲ្យដឹងថា អាមេរិកនឹងបញ្ជាក់លម្អិតពីផែនការ បែងចែកវ៉ាក់សាំងទាំងនេះ ថានឹងត្រូវបែងចែកយ៉ាងម៉េច និងទៅកាន់ប្រទេសណាខ្លះ នៅក្នុង២សប្តាហ៍ខាងមុខទៀត។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
WHO ទទួលស្គាល់វ៉ាក់សាំងអាមេរិកមួយមុខទៀតហើយ ខណៈវ៉ាក់សាំងចិន២ប្រភេទ កំពុងរង់ចាំការសម្រេចចុងក្រោយ
ដោយ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីងខេន (Antony Bliken) បានបញ្ជាក់អះអាងជាថ្មីចុងក្រោយនេះថា សហរដ្ឋអាមេរិកនឹងប្រកាសប្រាប់ជាសាធារណៈស្តីពីផែនការនៃការបែងចែកវ៉ាក់សាំង ៨០លានដូសដល់ពិភពលោក ពិសេសដល់ប្រទេសក្រីក្រ។ តើសហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សំាងឲ្យប្រទេសណាខ្លះ ឬ ភាគីមួយណាខ្លះ និង តាមរយៈអ្វី?

លោក អេនតូនី ប្លីងខេន បានបន្តគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងផ្តោតលើការចែកចាយវ៉ាក់សាំងដោយស្មើភាព និងមិនប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍នយោបាយដាច់ខាត។ ក្នុងន័យនេះ អាមេរិកគ្មានអ្វីក្រៅតែពីចែករំលែកវ៉ាក់សាំង តាមរយៈយន្តការ Covax របស់អង្គការសុខភាពពិភពលោកនោះទេ ដោយហេតុថា អាមេរិកបានបញ្ជាក់ពីការបែងចែក ដោយស្មើភាព។

ការលើកឡើងចំៗពីមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនបែបនេះ ទំនងជាមានចេតនារិះគន់លើក្រុងប៉េកាំង ដែលកន្លងមកត្រូវបានគេចោទថា ប្រើប្រាស់វ៉ាក់សាំងដើម្បីទទួលបានឥទ្ធិពលនយោបាយ។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន ក៏ធ្លាប់បានអះអាងដែរថា ក្នុងចំណោមវ៉ាក់សាំងទាំង៨០លានដូស ដែលអាមេរិកគ្រោងនឹងចែករំលែក មានវ៉ាក់សាំង២០លានដូសជាប្រភេទ Pfizer, Moderna និង Johnson & Johnson ក៏នឹងត្រូវចែករំលែកដល់ប្រទេសដទៃផងដែរ។ វ៉ាក់សាំងទាំងនេះ សុទ្ធតែជាប្រភេទវ៉ាក់សាំង ដែលអាមេរិកផលិតបានដោយខ្លួនឯង។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកជារឿយៗបានរងការរិះគន់ពីប្រទេសចិន ពីអង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិនានា ពីការស្តុកទុកវ៉ាក់សាំងតែឯងច្រើនលើសតម្រូវការ និងក្នុងនាមជាមហាអំណាចមួយដែរ ប៉ុន្តែមិនព្រមបែងចែកវ៉ាក់សាំងដល់ពិភពលោកដែលកំពុងខ្វះខាត។ យើងនឹងរងចាំតាមដានបន្តថា តើអាមេរិកនឹងបែងចែកវ៉ាក់សាំងតាមការសន្យាដែរឬទេ? ហើយថាតើអាមេរិកនិងបែងចែកវ៉ាក់សាំងដោយរបៀបណា?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករថាថ្នាំជក់នៅតែមានតម្លៃល្អឆ្នាំនេះ ខណៈការនាំចេញថ្នាំជក់ធ្លាក់ចុះខ្លាំង

ព័ត៌មាន
កសិករដាំដុះថ្នាំជក់នៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានអះអាងថា តម្លៃថ្នាំជក់នៅឆ្នាំនេះ លក់បាន​ថ្លៃជាងឆ្នាំមុនគ្រាន់បើ មួយ​គីឡូក្រាម​តម្…

ជប៉ុននឹងបរិច្ចាគបន្ថែម ៨០០លានដុល្លារទៀត ដល់យន្ដការ Covax

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូហ្ស៊ីហ៊ីដេ សូហ្គា កំពុងមានផែនការនឹងផ្ដល់ប្រាក់បរិច្ចាគបន្ថែម ៨០០លានដុល្លារអាមេរិកទៀត ពីលើថវិកាដែលបានផ្ដល់លើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ